ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋ រិះគន់ថាបុគ្គលិកនៃមន្ទីពេទ្យបង្អែក ក្រុងសិរីសោភ័ណស្រលាញ់លុយជាងជីវិត្តមនុស្សប្រធានមន្ទីរចេញមុខបកស្រាយ!
Sun,20 January 2019 (Time 10:25 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1283នាក់)


មនុស្សទេគឺគិត
តែពីលុយមុនដំបូងលោកមិនជឿទេតែនៅពេលដែលរូបគាត់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវបានគេបញ្ជូនចូលទៅក្នុងមន្ទីពេទ្យនេះទើបលោកជឿថាមិនខុសពីគេល្បីមែន ។ លោកបញ្ជាក់ថា៖ ពេលដែលគាត់ងើបពីសន្លប់មកស្រាប់តែត្រូវបានមន្ត្រីនៃមន្ទីពេទ្យ នេះបានមកទទូចទារប្រាក់ពីរូបលោកថ្លៃសេវាដោយគ្រាន់តែលាងរបួសសង្គ្រោះបឋមដោះចាក់ថ្នាំ២ម្ជុលនិងដាក់សេរ៉ូម១កំប្លោកសោះបែជាពេទ្យនេះទារប្រាក់ថហលៃសេវ៉ា រហូតដល់១៨ម៉ឺនរៀល។  ទង្វើទាំងនេះហើយដែលលោកចាត់ទុកថា
មន្ត្រីពេទ្យទាំងនេះស្រលាញ់លុយជាងជីវិត្តមនុស្ស ។  លោកបន្តថាចុះអ្នកក្រមិនមានប្រាក់បង់សេវាអោយច្បាស់ជាគេទុកចោលមិនខានឡើយ។
ជុំវិញ ការចោទប្រកាន់នេះ  លោក អៀវតារាវុធ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ បានឆ្លើយបំភ្លឺថា៖តាមពិតទៅលោកក៏មានការហួសចិត្តដែរនៅពេលដែលមានការលិចលឺព័ត៌មានបែបនេះតាមពិតទៅក្រោមការគ្របគ្រងរបស់លោកមន្ទីពេទ្យនេះមានវិន័យតឹងរឹងណាស់ចំណែករឿងរ៉ាវដែលគេចោទប្រកាន់នេះគឺមិនអាចទទួលយកបានទេព្រោះថា៖អ្នកនិយាយនោះបានព្រមព្រៀងថា៖នឹងបង់លុយរហូតដល់គេចេញ វិក្កយបត្រដែលផ្តល់
ដោយ ក្រសួង ហិរញ្ញវត្ថុហ្នឹងហើយគាត់មិនទាន់បានទាំងបង់ផងរហូតដល់គេបញ្ជូនទៅដល់ពេទ្យបង្គលបូរី  ដល់អីចឹងឯកសារវាត្រូវនៅសល់ទាំងអស់ដែលគេត្រូវអញ្ជឹងរូបគាត់មកបំពេញឯកសារហើយបានសួរទៀតថាតើគាត់មានលទ្ធភាពបង់ឬអត់?  បើគ្មានលទ្ធភាពបង់ទេគេធ្វើការសម្ភាសន៍មូលនិធិសមធម៌នៅកន្លែង!   ប៉ុន្តែគាត់ក៏មកបង់លុយបង់កាក់នៅកន្លែងហ្ហ្នឹងក៏បានសួនាំគាត់អស់ហើយថាតើជាបុគ្គលិក ប ប ស ឬក៏អ្នកក្រីក្រឬក៏អី តែអ្នកជម្ងឺនោះគាត់នៅតែនិយាយថាគាត់ហ្នឹងបង់សេវាជូនទើបខាងមន្ទីរពេទ្យគេត្រូវតែយកប្រាក់ថ្លៃសេវា នោះព្រោះបានដាក់បញ្ជីនោះចូលក្នុងថវិការហិរញ្ញវត្ថុបាត់ទៅហើយបើមិនឃើញលុយច្បាស់ជាខាងប្រធានមន្ទីរពេទ្យស្តីបន្ទោសអោយពួកគាត់។លោកប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណបន្តអោយដឹងទៀតថា៖បើគាត់ប្រាប់គេថា៖គាត់គ្មានលទ្ធភាពបង់ប្រាក់ក៏គេមិនទារលុយគាត់នោះដែរ ដោយជាគោលការណ៍ ការលើកលែងលើការបង់សេវា រួនមាន អ្នកមានបណ្ណក្រីក្រ ប័ណ្ណ ប ស ស យោធិនពិការ ។ល។
មួយវិញទៀតក្នុងជួយពលរដ្ឋក្រីក្រខ្វះលទ្ធភាពលោកតែងតែជួយបន្ធូ បន្ថយ
ដោយ មានការយោគយល់ច្រើនណាស់ចំពោះពលរដ្ឋដែលគ្មានប្រាក់បង់លើថ្លៃសេវានេះមិនមែនដូចការចោទប្រកាន់ថាបុគ្គលិកនៃមន្ទីពេទ្យនេះស្រលាញ់លុយជាជីវិតមនុស្សនោះទេបើគាត់ប្រាប់គេថាគ្មានលទ្ធភាពបង់គេក៏ហ្នឹងជួយសំរួលដែរ។លោកប្រធានបានបញ្ជាក់ថា៖ចំពោះប្រាក់១៨ម៉ឺនរៀលនោះគឺបង់ទៅលើសេវា សង្គ្រោះបន្ទាន់មួយចប់ជាទូទៅគឺ១៥ម៉ឺនរៀល ហើយបើថែមឆថតឆ្លុះ ២ប៉ុស្តិ៍ទៀតគឺ៣០០០០រៀលបន្ថែមសរុបគឺ១៨ម៉ឺនរៀលតែម្តង។
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
708 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7857 នាក់
ខែនេះ :
27410 នាក់
3 ខែនេះ :
61243 នាក់
សរុប :
2511950 នាក់