ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋចាត់ទុកក្រុមនគរបាលចរាចរណ៍ឆ្មក់ចាំកាក់រថយន្តដើម្បីទារលុយគឺជាចោរស្របច្បាប់!
Sat,19 January 2019 (Time 09:41 PM)
ដោយ ៖ តុលា (ចំនួនអ្នកអាន: 1658នាក់)


 
 
បន្ទាយមានជ័យ៖នគរបាលចរាចរណ៍ខេត្ត បន្ទាយមានជ័យ  ត្រូវបានពលរដ្ឋជាពិសេស ក្រុមអ្នករត់តាក់ស៊ី ប្រសិទ្ធិនាមថាជា ចោរស្របច្បាប់ ខណះដែលសមត្ថកិច្ចមួយក្រុមនេះតែងតែលឹបលរឆក់កណ្តៀតដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីទារលុយពីអ្នកធ្វើដំណើរដោយមិនបានអនុវត្តន៍ច្បាប់អោយបានម៉ឹងម៉ាត់សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឡើយគឺកាក់តែឡានដើម្បីទារប្រាក់ដាក់ហោប៉ៅប៉ុណ្ណោះ។
 
មានសេចក្តីរាយការណ៍  ពលរដ្ឋ  អ្នករត់តាក់ស៊ីដឹកទំនិញឆ្លងកាត់ខេត្តបន្ទាយមានជ័យត្អូញត្អែថា៖រាល់ថ្ងៃនេះពួកគាត់ធុញទ្រាន់ទៅហ្នឹងទង្វើរ របស់លោកចោរស្របច្បាប់ពោលគឺ នគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យនេះណាស់ ដែលតែងធ្វើសកម្មភាពលឹបលរឆក់កណ្តៀតដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីទារលុយពីអ្នកធ្វើដំណើរតាមគ្រប់រូបភាពទាំងអស់ជាពិសេស គឺនៅចំណុចតាមភ្លើងស្តុប នៅតាម គោលដៅ ផ្លូវទៅខេត្ត បាត់ដំបង  ខេត្តសៀមរាប និងទៅក្រុងប៉ោយប៉ែត។
 
ប្រភព ព័ត៌មាន  បានបញ្ជាក់ថា៖មន្ត្រីដែលសកម្មក្នុងការដាក់ប៉ុស្តិ៍ពិនិត្យទារលុយពី រថយន្តតាក់ស៊ី  និង រថយន្តដឹកទំនិញតូចធំ នៅជុំវិញចំណុចសំខាន់ៗ  នោះត្រូវបានគេស្គាល់ឈ្មោះ ថាឈ្មោះ លោក មុំ រតនា   គេហៅតា(អ៊េច)
គឺគាត់តែងតែដឹកនាំកម្លាំងដាក់ឆ្មក់តាមផ្លូវទៅបាត់ដំបងនិងគោលដៅគល់ស្ពានទឹកថ្លាខាងលិច ស្ថិតនៅសង្កាត់ទឹកថ្លា   ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ 
 
ប្រភពដដែលបានបន្តអោយដឹងទៀតថា៖  ក្រុមសមត្ថកិច្ច ទាំងនោះបានប្រើប្រាស់យុទ្ធសាស្ត្រថ្មីក្នុងការយកលុយពីរថយន្តតូចធំដោយអោយម្នាក់ឈកាក់រថយន្ត ដែលមកពីកើតនិងម្នាក់ឈកាក់ដែលមកពីលិចហើយឈោងដៃទទួលប្រាក់ ពីតៃកុងរថយន្តតាក់ស៊ី ដែលដឹកសំពីងសំពោង ក្នុងរថយន្តមួយគ្រឿង ៥០០០៛  ចំណែករថយន្តដឹកទំនិញធុនតូចមួយគ្រឿង១០០០០៛  ចំណែក រថយន្ត  ដឹកទំនិញធុនធំក្នុងមួយគ្រឿង ២០០០០ទៅ៣០០០០៛ ដោយមិនបានចេញលិខិតផាកពិន័យឫ វិក្កយបត្រអ្វីឡើយ។ដែលនេះជាការយកលុយឆៅៗដាក់ហោប៉ៅខ្លួនឯងផ្ទាល់តែម្តង។ហើយទង្វើទាំងនេះគឺមិនបានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អ្វីឡើយ។
 
ដោយមើលឃើញភាព អនាធិបតេយ្យនៃកម្លាំងនគរបាលចរាចរណ៍ ចេញកាក់រថយន្តទារលុយប្រសេកប្រសាច ស្ទើរគ្រប់ច្រកល្ហកបែបនេះមហាជនបានចោទប្រកាន់ថាមកពីលោកស្នងការខេត្តបន្ទាយមានជ័យខ្សោយខាងផ្នែកគ្រប់គ្រងទើបបណ្តោយកូនចៅមានសកម្មភាព លួចឆក់កណ្តៀតដូចចោរ
បែបនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
500 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7649 នាក់
ខែនេះ :
27202 នាក់
3 ខែនេះ :
61035 នាក់
សរុប :
2511742 នាក់