ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចប់បាត់ហើយចឹង!! ឡាន១ទឹកខ្លះឡើងថ្លៃកប់ និងឡានខ្លះអាចដាច់ពូជ ដូចជាអាឆ្លាម ដោយសារការតម្លើងពន្ធនាំចូល ឆ្នាំ២០១៩
Sun,20 January 2019 (Time 02:36 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1090នាក់)


ភ្នំពេញ៖ សម្រេចហើយ ទើបចុះហត្ថលេខាជាផ្លូវការ រួចថ្មីៗនេះ របស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការតម្តើង ពន្ធនាំចូលឡានមួយទឹកនឹងឡើងថ្លៃបន្តទៀតនៅដើមឆ្នាំ2019 ខាងមុខនេះ។ គួររំលឹកផងដែរ កាលពីដើមឆ្នាំ2018 ក៏មានការតម្លើងពន្ធបែបនេះមួយលើកទៅហើយដែលធ្វើអោយតំលៃឡានមួយទឹក នាំចូលមានការកើនឡើងច្រើន។ឧទាហរណ៍ ឡានដែលពេញនិយមសព្វថ្ងៃ ៖
1- 2001-02-03 LEXUS RX300 (ឡើងប្រហែល 4700$) ដែលធ្លាប់បង់ពន្ធនាំចូល 11600$ នោះនឹងត្រូវឡើងបង់រហូតដល់ 16300$។
ជាប្រភេទដែលប្រឈមមុខនឹងដាច់ពូជ ព្រោះសរុបថ្លៃដឹក ថ្លៃឡាន និង សេវាផ្សេងៗ ឡានមួយថ្លៃដើមលើសពី 20000$-25000$ !
2- 2001-02-03 TOYOTA HIGHLANDER V6 (ឡើងប្រហែល 4700$) ដែលធ្លាប់បង់ពន្ធនាំចូល 11600$ នោះនឹងត្រូវឡើងបង់រហូតដល់ 16300$។ ជាប្រភេទដែលប្រឈមមុខនឹងដាច់ពូជ! ព្រោះសរុបថ្លៃដឹក ថ្លៃឡាន និង សេវាផ្សេងៗ ឡានមួយថ្លៃដើមលើសពី 20000$-25000$ !
3- 2004 LEXUS RX330 (ឡើងប្រហែល 6400$) ដែលធ្លាប់បង់ពន្ធនាំចូល 17400$ នោះនឹងត្រូវបង់រហូតដល់ 23800$ ។ សរុបថ្លៃដឹក ថ្លៃឡាន និង សេវាផ្សេងៗ ឡានមួយថ្លៃដើមលើសពី 30000$-40000$ !
4- 2002-03-04 TOYOTA CAMRY (ឡើងប្រហែល4000$) ដែលធ្លាប់បង់ពន្ធនាំចូល 9100$ នោះនឹងត្រូវឡើងបង់រហូតដល់ 13000$ ។ ជាប្រភេទដែលប្រឈមមុខនឹងដាច់ពូជ ! ព្រោះសរុបថ្លៃដឹក ថ្លៃឡាន និង សេវាផ្សេងៗ ឡានមួយថ្លៃដើមលើសពី 19000$-22000$ !ទោះជាយ៉ាងណាយើងត្រឹមទទួលបានតារាងតម្លើងពន្ធនេះតែប៉ុណ្ណោះ(កាត់ឆ្នាំចាស់ បង់ឆ្នាំ2006) មិនទាន់មានការអនុវត្តន៍លើឡាននាំចូលណាមួយនៅឡើយទេ។ នៅចាំមើលបន្តនៅដើមឆ្នាំ ២០១៩ នេះ។ ព័ត៌មានបន្ថែម យើងនឹងជួនដំណឹងបន្តទៀត៕ប្រភព៖ ឃ្លាំងលក់និងទិញ រថយន្ត អ៊ែ168 R168 Automobile Dealer

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1369 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4002 នាក់
ខែនេះ :
16392 នាក់
3 ខែនេះ :
56138 នាក់
សរុប :
2481847 នាក់