ជនសង្ស័យចាប់ជំរិតក្មេងដើម្បីទារប្រាក់ត្រូវអស់ល័ក្ខនៅក្នុងក្រុងកំពង់ឆ្នាំង!!!
កំពង់ឆ្នាំង៖ ជនសង្ស័យចាប់បង្ខាំងក្មេងជំរិតទាប្រាក់តាមទូរសព្ទ័ត្រូវបានកំលាំងនគបាលក្រុងកំពង់ឆ្នាំងសហការជាមួយកំលាំងនគបាលខណ្ឌ័ឬស្សីកែវនិងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ។
ហេតុការណ៍បង្ក្រាបមុខសញ្ញាចាប់មនុស្សបង្ខាំងដេីម្បីជំរិតទាប្រាក់នេះបានធ្វេីឡេីងនៅវេលាម៉ោង៥និង៣០នាទីថ្ងៃទី១៩មករា២០១៩នៅចំណុចផ្ទះសំណាក់មួយកន្លែងដែលមានយីហោឈ្មោះ(តារាវង្ស)ឋិតនៅក្នុង ភូមស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថានៅក្នុងកិច្ចប្រតិបត្តការណ៍បង្ក្រាបមុខសញ្ញាខាងលេីបានធ្វេីការស្រាវជ្រាវនិងចាប់ខ្លួនមុខសញ្ញា(ចាប់បង្ខាំងក្មេងជំរិតទារប្រាក់តាទូរស័ព្ទ)ចំនួន២០០០$ តែបានសំរេចតែ ៥០០$
នៅចំណុច ចំណតរថយន្តក្រុងមួយកន្លែងឋិតនៅក្នុងភូមិសាមគ្គីសង្កាត់/ខ័ណ្ឌ.ឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី20.ខែ វិច្ឆិកា ឆ្នាំ2018 កន្លងទៅ ។
ប្រភពខាងលេីបានអោយដឹងទៀតថាក្រោយពីទទួលបានឯកសារ,ពត៍មាននឹងរូបថត ជនសង្ស័យខាងលេីភ្លាមសមត្ថកិច្ចបានចុះស្រាវជ្រាវ តាមផ្ទះសំណាក់ ក៏បានប្រទះឃើញជនសង្ស័យទើបចូលមកស្នាក់នៅក្នុងផ្ទះសំណាក់យ៉ីហោ(តារាវង្ស)ស្ថិតក្នុងភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំង ក៍ចាប់តែម្តង។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចធ្វេីកាឃាត់ខ្លួនមានឈ្មោះ ស្រេង បុរី ភេទប្រុស អាយុ24ឆ្នាំ មានស្រុកកំណើតភូមិកូនក្អែក១ ឃុំ របោះមង្គល ស្រុកមោងឫស្សីខេត្តបាត់ដំបង តែរស់នៅមិនពិតប្រាកដ ។
ប្រភពពីសមត្កិច្ចខាងលេីដដែលបានអោយដឹងទៀតថាកាលពីថ្ងៃទី២០/១១/២០១៨វេលាម៉ោង12:45នាទី បានធ្វេីសកម្មភាពចាប់ជនរងគ្រោះឈ្មោះ-ឈុន សុវណ្ណរ័ត្ន ភេទប្រុសអាយុ14ឆ្នាំ មានទំលំនៅ ភូមិ/សង្កាត់-ចោមចៅ ខ័ណ្ឌពោសែនជ័យ រាជធានីភ្នំពេញ ខណះដែលជនរងគ្រោះចេញពីសាលារៀន ឈប់ចាំជិះរថយន្តក្រុង នៅចំណតក្នុងខ័ណ្ឌឫស្សីកែវ ហើយក៏នាំយកទៅបង្ខាំងទុក ជំរិតទារប្រាក់ពីឪពុកម្ដាយក្មេងរងគ្រោះតាមទូរស័ព្ទ ចំនួន២០០០$តែបានសំរេចតែ ៥០០$ ក៏ព្រមដោះលែងក្មេងរងគ្រោះអោយត្រឡប់ទៅវិញ រួចជនសង្សយ័បានរត់គេចខ្លួនមកសង្ងំលាក់ខ្លួននៅផ្ទះសំណាក់ខាងលេី។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគបាលក្រុងកំពង់ឆ្នាំងប្រគល់ជូន ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋានរាជធានីភ្នំពេញចាត់ការបន្តទៅតាមនិតិិធី ៕