ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទាហានព្រំដែន៥០៣បេីកច្រករបៀងខុសច្បាប់ទុកបទបញ្ជាររបស់សម្ដេចក្រឡាហោម ស ខេងជាការកូតទ្រអោយសត្វគោស្តាប់!
Mon,21 January 2019 (Time 10:56 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1328នាក់)


បន្ទាយមានជ័យ៖តើអភិបាលខេត្តបន្ទាយមានជ័យ បានជ្រាបទេថា៖ ទាហានព្រំដែន៥០៣កំពុងតែផ្គើនបទបញ្ជារ របស់សម្ដេចក្រឡាហោម ស ខេងដែលអោយបិទច្រករបៀងទាំងអស់នោះ ដោយបន្តការបើកបង្ហូរចូលនូវរថយន្តគេចពន្ធគ្រប់ប្រភេទធ្វើអោយបាត់បង់ថវិការជាតិនិងបណ្តោអោយកូនចៅឈ្មោះកុយសុផល(ហៅប៉ូ)ទៅឃុបឃិតគ្នាបេីកច្រករបៀងខុសច្បាប់ជាមួយលោកសាយសឿនប្អូនឈ្មោះសាយទួចជាក្រុមឈ្មួញរកសុីនាំ ​ជ្រូក មាន់ ​ទារ និងអាហារខូចគុណភាពមកបំពុលសុខភាពពលរដ្ឋខ្មែរ។
 
ជាក់ស្តែងនៅយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០១៩ អ្នកយកព័ត៌ជាច្រើនរូបបានចុះយកព័តមាននៅច្រកតំបន់ប្រាំជាច្រករបៀងស្ថិតនៅក្នុងភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុអូរជ្រៅដែលមានទាហានព្រំដែនឈ្មោះកុយសុផល(ហៅប៉ូ)បានឃុបឃិតគ្នាបេីកច្រករបៀងខុសច្បាប់លោកសាយសឿនប្អូនឈ្មោះសាយទួចជាក្រុមឈ្មួញរកសុីនាំ ​ជ្រូក មាន់ ​ទារ ក្របីនិងក្រុមឈ្មួញផ្សេងៗទៀតនាំទំនិញរថយន្តចង្កូតស្តាំ ពិ​សេស​ទំ​និញគេច​ពន្ធ​គ្រប់ប្រភេទ ដែលភាគច្រើនខូចគុណភាពចេញពីប្រទេសថៃមកកម្ពុជាតាមច្រករបៀងខុសច្បាប់។
 
ច្រករបៀងដោយការគ្រប់ក្រោងដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជារ​ការយោ​ធា​ ល្បា​ត​ព្រំ​ដែន​គោក​លេខ​៥​០៣ និងជាមេបញ្ជារការរង​ ពលថ្មើជើងលេ​ខ៥១ នៅតែបន្តបើកដៃឲ្យក្រុមឈ្មួញ នាំរថយន្តចង្កូតស្តាំ, ​ម៉ូតូ , ​ជ្រូក មាន់​ទារក្របី ​, ពិ​សេស​ទំ​និញគេច​ពន្ធ​គ្រប់ប្រភេទ ដែលភាគច្រើនខូចគុណភាពឆ្ល​ងដែ​នពីប្រទេស​​ថៃចូលម​កកម្ពុជា​ យ៉ាង​គគ្រឹ​កគ​គ្រេង​ដូច​គេហែក​ឋិន​ ជារៀងរាល់ថ្ងៃ យប់នោះគេនៅចាំបានថា:  កន្លងមក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជារឲ្យឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ឲ្យបិទទាំងស្រុងនូវបណ្ដាច្រករបៀង ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ។
 
ក្នុងនោះសម្ដេចបានលើកឡើងថា យើងមានច្រកអន្តរជាតិច្រើនហើយ ចឹងទេឲ្យឈ្មួញដែលរកស៊ី នាំចូលទំនិញគ្រប់ប្រភេទ ពីប្រទេសថៃ ចូលមកកម្ពុជា ឲ្យពួកគេនាំចូលតាមផ្លូវត្រង់វិញ ម៉្យាងដើម្បីបង្កើនចំណូលរដ្ឋ នឹងម៉្យាងទៀត យើងអាចទប់ស្កាត់បាន នៅរាល់ទំនិញខូចគុណភាពគ្រប់ប្រភេទ ព្រោះថា ទំនិញខូចគុណភាពទាំងនេះ ធ្វើឲ្យប៉ះពាល់ដល់សុខមាលភាព របស់ប្រជាពលរដ្ឋយើង នឹងទប់ស្កាត់ការជួញដូរមនុស្ស ។
 
ជាក់ស្ដែងក្រោយពីមានបទបញ្ជារ របស់សម្ដេចក្រឡាហោម ស ខេង គេសង្កេតឃើញ ច្រករបៀងមួយចំនួនត្រូវបានបិទទាំងស្រុង ឯច្រករបៀងមួយចំនួនទៀត នៅតែបន្តបើកលួចលាក់ គឺមានតែច្រករបៀង ដែលឈរជើងដោយយោធា វរសេនាតូចលេខ៥០៣ របស់លោកឧត្តមសេនីយ៍ត្រី ឃួន ជឿនទេ ដែលថ្លើមធំពាសមេឃ ហ៊ានប្រឆាំងបទបញ្ជារនេះ នៅតែបន្តបើកដៃឲ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធគ្រប់ប្រភេទ តាមទំនើងចិត្តបែបនេះច្បាស់ជាមានមន្ត្រីធំណាម្នាក់ធ្វើជាខ្នងបង្អែកហើយ។
 
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានលើកឡើងថា៖ក្នុងការដែលយោធាព្រំដែន៥០៣បើកច្រករបៀងបង្ហូទំនិញយ៉ាងគគ្រឹកគ្រេងបែបនេះគេមិនដឹងថា៖លោកសួនបវរ បានជ្រាបអំពីបញ្ហាដែលឬយ៉ាងណានេះទេ តែគេសង្ឃឹមថា លោកចៅហ្វាយខេត្តហ្នឹងមិនអនុញ្ញាតិអោយបទបញ្ជាររបស់សម្តេច ក្រឡាហោម ស ខេងក្លាយជាការកូតទ្រអោយសត្វគោស្តាប់នោះឡើយ។
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
523 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7672 នាក់
ខែនេះ :
27225 នាក់
3 ខែនេះ :
61058 នាក់
សរុប :
2511765 នាក់