ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ផ្ទេរតំណែងប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនិងស្នាកការគយរដ្ឋាករប៉ោយប៉ែត!
Mon,21 January 2019 (Time 08:01 PM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 1271នាក់)


បន្ទាយមានជ័យ៖ផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំ លោក នូ ស៊ីថា មកបំពេញភារកិច្ចជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ជំនួសប្រធានសាខាគយខេត្តបន្ទាយមានជ័យលោក ឆែ សុធា  ត្រូវបានចូលនិវត្តន៍។
មិនតែប៉ុណ្ណោះក៏បានប្រកាសផ្លាស់ប្តូរភារកិច្ច ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែត លោក ហ៊ុយ សុជាតិ ទៅបំពេញភារកិច្ច ជាប្រធានការិយាល័យរដ្ឋបាល និងគ្រប់គ្រង នៃសាខាគយនិងរដ្ឋាករខេត្តមណ្ឌលគីរី វិញនិងប្រកាសផ្ទេរភារកិច្ចប្រធានការិយាល័យគយនិងរដ្ឋាករផែស្ងួតអ៊ុយញ៉ុង ភ្នំពេញ លោក ងួន កុសល មកបំពេញភារកិច្ច ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិប៉ោយប៉ែត។ដែលពិធិនេះប្រារព្ធធ្វើឡើងកាលពីរសៀល ថៃ្ងទី២១ ខែមករា   ឆ្នាំ២០១៩នៅក្នុងសាលប្រជុំនៃសាលាខេត្តបន្ទាយមានជ័យក្រោម អធិបតីយភាពឯកឧត្តមផា​ អេង វេន​ អគ្គនាយក​រង​ នៃអគ្គនាយក​គយ​ និង​រដ្ឋាករ​កម្ពុជា​ តំណាងលោក​បណ្ឌិតគុណ​ ញឹម​ ប្រតិភូរាជរដ្ឋាបាល​ទទួល​បន្ទុក​ជាអគ្គនាយក​គយ​ និងរដ្ឋាករក​ម្ពុជា​ ឯកឧត្តម​ អ៊ុង​ អឿន​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​សួន​ បវរ​ អភិបាលខេត្ត​ និងមន្ត្រី​រាជការជុំវិញខេត្ត​ជាច្រេីន​រូប។ 
តាមសេចក្តីសម្រេចប្រកាស​លោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យ​ ជំនួសលោក​ឆែ​ សុធា​ ចូលនិវត្តន៍​ និងប្រកាសលោក​នួន​ កុសល​ប្រធានការិយាល័យ​គយ​ និង​រដ្ឋាករប៉ោយប៉ែត​ជំនួសលោក​ហ៊ុយ​ សុជាតិ​ទៅបំរេីការខេត្តមណ្ឌលគិរី​ ទទួលបន្ទុក​ការិយាល័យ​រដ្ឋបាល​គយ​ និងរដ្ឋាករខេត្ត​វិញ​ ។
ទោះជាយ៉ាងណា ក្រោយពីទទួលតំណែងជាប្រធានសាខាគយនិងរដ្ឋាករថ្មីលោក នូ ស៊ីថា បានប្តេជ្ញាថានិងខិតខំធ្វើកិច្ចការបង្ការនិងបង្ក្រាបរាល់បទល្មើសនានាដើម្បីរកថវិកាចូលរដ្ឋអោយបានច្រើនមន្ថែមទៀត។
ជាចុងក្រោយគណះអធិបតី ក៏បានធ្វើការផ្តាំផ្ញើរអោយអ្នកដែលទទួលតំណែងថ្មី ត្រូវចេះសាមគ្គីភាពផ្ទៃក្នុងនិងប្រឹងប្រែងទប់ស្កាត់បទល្មើសគេចពន្ធដើម្បីបង្កើនថវិការចូលរដ្ឋអោយបានច្រើនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
436 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7585 នាក់
ខែនេះ :
27138 នាក់
3 ខែនេះ :
60971 នាក់
សរុប :
2511678 នាក់