ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ផ្ទេរតំណែងប្រធានប៉ុស្តិ៍អន្តោប្រវេសន៍ ច្រកប៉ោយប៉ែត ទៅច្រកអូរយ៉ាដាវវិញ
Mi,18 Dezember 2019 (Time 04:16 )
ដោយ ៖ ចន្ធី (ចំនួនអ្នកអាន: 1421នាក់)


បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ខឹម ចិត្រា អត្ថលេខ ២០៧៥៧ ទើបតែបានឡើងកាន់តំណែង នៅខែមករា២០១៩កន្លងទៅនេះ ត្រូវបានផ្លាស់ប្ដូរពីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត នៃនាយកដ្ឋានច្រកទី១ ទៅជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ នៃនាយកដ្ឋានច្រកទ្វារទី ២។ ហើយលោកឧត្តមសេនីយ៍ត្រី អុី ចំរើន អត្តលេខ៥៨៥៩១ ត្រូវបានផ្លាស់ប្ដូរពីនាយប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិអូរយ៉ាដាវ មកជានាយប៉ុស្តិ៍នគរបាល ច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ជំនួសលោក ខឹម ចិត្រា វិញ។

 

សូមបញ្ជាក់ថា លោក ខឹម ចិត្រា ត្រូវបានប្រកាសទទួលមុខតំណែងជានាយប៉ុស្តិ៍នគរបាល អន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកទ្វាទី១នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកឧត្តមសេនីទោ សុឹម សំអាត កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កន្លងទៅ មកដល់ពេលនេះមិនដល់១ឆ្នាំផង បែរជាផ្លាស់ប្តូរចេញបាត់ មិនដឹងថាលោកមានស្នាដៃល្អ ឬក៏មានកំហុសអ្វីនោះទេ។

 

ការសម្រេចផ្លាស់ប្តូរនេះ ធ្វើឡើងតាមប្រកាស១២៦ ៨៤ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
508 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7657 នាក់
ខែនេះ :
27210 នាក់
3 ខែនេះ :
61043 នាក់
សរុប :
2511750 នាក់