ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋម្ចាស់ដីធ្លី និង ម្ចាស់ចំការ ត្រូវបានកងរាជអាធវុធស្រុកថ្មពួក និងគូកនយកគ្រឿងចក្រ ភ្ជួរ បំផ្លាញ ផលដំណាំអស់ ២ហិកតា !
Thu,03 January 2019 (Time 06:43 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 3871នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៩ មានក្រុមជួលដីពីក្រុមហ៊ុន លី សំអាន ដែលមានលោក អៀម មុត និង លោក សម វុត្ថា និងលោក ហាយ ហឿយ  ដែលមានខ្នងលោក វ៉ាន់ សារឿន  ហើយមានខាងមន្ត្រីកងរាជអាវុធហត្ថ និង លោក សេង ប៊ុនសឿម ដែលជាមន្ត្រី យោធា បានយកគ្រឿងចក្រ ចូលទៅ​ឈូសឆាយនៅលើដីចំការរបស់ប្រជាពលរដ្ឋ ដែលមានដំណាំដំឡូងមី  បានដាំរួចហើយ ត្រូវបានបំ ផ្លាញអស់ ២ហិកតា ។

ប្រជាពលរដ្ឋ១៧០គ្រួសារ បាននាំគ្នាតវ៉ា ជាច្រើនលើកច្រើនសារមកហើយ តែដំណោះស្រាយ មាន ផលប្រយោជន៍ទៅភាគីខាងក្រុមហ៊ុន ដែលមានខ្សែស្រឡាយអ្នកមានលុយ មានអំណាច តាំងពីគ្មាន ប្លង់ រហូតដល់ភាគីខាងក្រុមហ៊ុន មានប្លង់ដីធ្លី នៅលើដីរបស់ចំការរបស់ប្រជាពលរដ្ឋ ធ្វើស្រឡះអា ស្រ័យផលជាច្រើនឆ្នាំមកហើយមកហើយ ។

បើតាមតំណាងរបស់ប្រជាពលរដ្ឋ ​បាននិយាយថាៈ ទោះបីជាប្រជាពលរដ្ឋកំពុងអាស្រ័យផល យ៉ាងណាក៏ដោយ ក៏ភាគីខាងក្រុមហ៊ុនអះអាងថាខ្លួនមានប្លង់រឹង ទាំងមិនមែនបានចូលកាន់កាប់ផងនោះ បានយកដីចំការរបស់ប្រជាពលរដ្ឋទៅជួល ទៅឲ្យលោក អៀម មុត ដើម្បីភ្ជួរឈូសឆាយនៅលើដី របស់ ប្រជាពលរដ្ឋ កំពុងតែអាស្រ័យផល ដូចជានៅថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៩ មានករណីឈូសឆាយ ដំណាំរបស់ប្រជាពលរដ្ឋ ដែលបានដាំដុះហើយ ត្រូវបានលោក អៀម មុត ជាអ្នកជួលដីពីក្រុមហ៊ុន ដែលមានលោក វ៉ាន់ សារឿន ជាអ្ន​កតំណាង លោក សម វុត្ថា អតីតៈអ្នកតំណាងប្រជាពលរដ្ឋ ១៧០ គ្រួសារ បានងាកទៅធ្វើការឲ្យក្រុមហ៊ុន លី សំអាន ដើម្បីបានទទួលផលប្រយោជន៍ និភាគលាភពីខាង ក្រុមហ៊ុន ក៏បានចូលរួមក្នុងការបំផ្លាញដំណាំដំឡូងរបស់ប្រជាពលរដ្ឋដែរ ក្នុងនោះក៏មានលោក សេង ប៊ុនសឿ​ម ជាមន្ត្រីយោធាកងពល៥១ ព្រមទាំងឈ្មោះ ហាយ ហឿយ ជាមន្ត្រីកងរាជអាវុធហត្ថស្រុក ថ្មពួក ដែលជាខ្នងបង្អែករបស់ក្រុមហ៊ុនលី សំអាន ។ ក្រុមហ៊ុនមួយនេះ មិនហ៊ានចេញមុខ ផ្ទាល់ទេ ដោយបានឲ្យប្រជាពលរដ្ឋ ១៤ គ្រួសារ ដែលអ្នកនៅភ្នំពេញ ចេញមុខជំនួស ដើម្បី ការពារដីរបស់ខ្លួន ហើយតំណាងប្រជាពលរដ្ឋ ១៤ គ្រួសារ និង ក្រុមហ៊ុន បានប្រើយុទ្ធសាស្ត្រ ជួលដីឲ្យប្រជាពលរដ្ឋ ឈ្មោះ អៀម មុត ចុះភ្ជួរដីចំការរបស់ប្រជាពលរដ្ឋ ហើយខ្លួនចាំទទួល ផល ចូលកាន់កាប់តាមក្រោយ  ដោយមានមន្ត្រីយោធា និងកងរាជអាវុធហត្ថ ជាអ្នកជួយការ ពារផងដែរ ។ យុទ្ធសាស្ត្រចាប់ប្រជាពលរដ្ឋឲ្យឈ្លោះគ្នានេះ ជាយុទ្ធសាស្ត្រដែលក្រុមហ៊ុន ផ្សេងៗធ្លាប់ធ្វើបានជោគជ័យកន្លងមកហើយ ។

តំណាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ១៧០ គ្រួសារ បានលើកឡើងថាៈ លោក អៀម មុត ត្រូវតែបញ្ឈប់ការចូលបំផ្លិចបំផ្លាញផលដំណាំ ហើយត្រូវរកមុខរបរផ្សេងប្រសើរជាង ធ្វើឈ្នាន់របសក្រុមហ៊ុន ហើយមកបំផ្លិញបំផ្លាញផលដំណាំបងប្អូនខ្លួនឯង ដោយសារតែបានទទួល លុយកាក់ពីក្រុមហ៊ុន ហើយត្រូវបានប្រជាពលរដ្ឋចោមរួមស្អប់ ។ លោក សម វុត្ថាក៏ដូចគ្នា ដែរ ពីមុនជាមនុស្សមានបេះដូងជួយមនុស្សរងគ្រោះ ហើយឥឡូវនេះលុយកាក់បិទមុខ បែរមកខាំ ពលលរដ្ឋក្នុងភូមិជាមួយគ្នា យកចិត្តអ្នករស់នៅភ្នំពេញ តើក្នុងភូមិគេស​ម្បាយចិត្តជាមួយលោកទេ ។

 ចំណែកខាងកំលាំងប្រដាប់អាវុធវិញ ពួកគាត់បានសំណូមពរ សុំឲ្យមេបញ្ជាការកងកំលាំង គ្រប់ផ្នែកសូមកុំទៅកាន់ជើងជាន់ប្រព្រឹត្ត ការពារជនប្រព្រឹត្តមករំលោភយកដីរបស់ពួកគាត់ ហើយ បំផ្លិចបំផ្លាញផលដំណាំរបស់ពួកគាត់ទៀត បើអ្នកការពារពលរដ្ឋ ជួយដល់ពលរដ្ឋ សូមមានស្មារតីជាកំលាំងប្រដាប់អាវុធផង កុំកាន់ជើងម្ខាងមកធ្វើបាបប្រជាពលរដ្ឋឯង ប្រាក់ខែអស់លោកសព្វថ្ងៃបានមកពីរាស្ត្រ ។

នៅថ្ងៃទី ០២ ខែ មករា ឆ្នាំ២០១៩ ក្រោយពីការឈូសឆាយដំណាំដំឡូងប្រជាពលរដ្ឋមក លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក បានចេញលិខិតណែនាំ ដោយឲ្យភាគីប្រជាពលរដ្ឋ អាស្រ័យផលនៅលើដីរបស់ពួកគាត់សិន ទំរាំតែមានខាងខេត្តបន្ទាយមានជ័យ បង្កើតគណៈ កម្មការដោះស្រាយ ៕

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1150 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8299 នាក់
ខែនេះ :
27852 នាក់
3 ខែនេះ :
61685 នាក់
សរុប :
2512392 នាក់