ឃាត់ធ្វើតេស្តមនុស្ស៦០នាក់រកឃើញ១៣នាក់មានសារធាតុញៀនគួរឲ្យព្រួបារម្ភខ្លាំង
ខេត្តប៉ៃលិន៖កម្លាំងចម្រុះ ចុះពិនិត្យអាវុធជាតិផ្ទុះនិងសារធាតុញៀន បាន ធ្វើតេស្តមនុស្ស៦០នាក់រកឃើញអ្នកផ្ទុកសារធាតុញៀនចំនួន១៣នាក់និងបានឃាត់ខ្លួនជនទាំងនោះយកទៅអប់រំ រួមទាំង ម៉ូតូចំនួច៤គ្រឿងនិងវត្ថុតាងមួយចំនួនទៀតដែលពាក់ព័ន្ធនិងគ្រឿងញៀន។
ការចុះឆែកឆេរនេះធ្វើឡើងកាលពីវេលាម៉ោង ០៨ និង ៣០ នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះនៅភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនជាប់ព្រំដែនថៃ។
ដែលដឹកនាំដោយ ឯកឧត្ដម ផាន់ ចាន់ធុល អភិបាលប៉ៃលិន ឯកឧត្ដម ចេង ញ៉ាញ អភអភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ឧត្ដមសេនីយ៍ត្រី ស៉ិន សុភាលក្ម្សី ស្នងការរងទទួលផែនអគ្គីភ័យ និងអាវុធជាតិផ្ទុះ រួមជាមួយលោកវរសេនីយ៍ឯក ស៊ុំ សុផល ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ នៅចំណុចភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការនេះកម្លាំងជំនាញបានត្រួតពិនិត្យ៖
-រថយន្តចំនួន ៩៥គ្រឿង
-ម៉ូតូចំនួន ១៧៥គ្រឿង និងបានដកហូតចំនួន ០៤គ្រឿង។
ក្នុងនោះកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការត្រួតពិនិត្យសារធាតុញៀនបានចំនួន ៦០នាក់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១៣នាក់ ដែលពិនិត្យឃើញមានសារធាតុញៀន។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីអប់រំណែនាំ ធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។
ជាមួយក្នុងការចុះឆែកឆេរនេះដែរពលរដ្ឋមានការបារម្ភយ៉ាងខ្លាំងព្រោះគ្រឿងញៀនកំពុងវាយលុកពេញបន្ទុកនៅក្នុងភូមិឋានរបស់គាត់ ជាក់ស្តែងដូចការចុះឆែកឆេរនេះជាដើម ឆែកឆេរមនុស្ស៦០នាក់មានផ្ទុករហូត១៣នាក់ទៅហើយនេះជាភាគរយខ្ពស់បំផុតគួរឲ្យព្រួបារម្ភបំផុត៕