ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រដ្ឋមន្ត្រីការពារជាតិ​កម្ពុជា ឡាវ​និង​វៀតណាម​ជួប​គ្នានៅ​ហាណូយ
Sa,21 Dezember 2019 (Time 12:23 )
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 967នាក់)


រដ្ឋមន្ត្រី​ការពារ​ប្រទេស​ កម្ពុជា​ ​ឡាវ​និងវៀតណាមបាន​ជួប​ប្រជុំ​គ្នា​នៅ​រដ្ឋធានី​ហាណូយ​ក្នុង​សប្តាហ៍​នេះ​ ​ដើម្បី​ពង្រឹងសម្ព័ន្ធភាព​សន្តិសុខ​នៅ​តំបន់ត្រីកោណ​ ​ដែល​មាន​ឡើង​តាំងពី​សម័យ​សង្គ្រាម​ត្រជាក់​។​

ប្រមុខ​ការពារ​ជាតិ​ប្រទេស​ឡាវ​ ​និង​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ ​ ​ដើម្បី​ចូលរួម​ពិធីបុណ្យ​អបអរ​ខួប៧៥ឆ្នាំ​ ​នៃ​ការ​បង្កើត​កងទ័ព​ប្រជាជន​វៀតណាមនា​ថ្ងៃទី២២​ ​ខែធ្នូ​ខាងមុខនេះ​។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ស្និទ្ធ​នឹង​កងទ័ព​វៀតណាម​ ​បាន​ផ្សាយ​ថា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​បី​ប្រទេស​ ​បាន​សម្ដែង​ភាព​ស្និទ្ធស្នាល​ ​និង​បំពាក់​មេដាយ​និង​គ្រឿងឥស្សរិយយសឱ្យ​គ្នា​ទៅវិញទៅមក​ថែមទៀតផង។​

 

កាសែត​ប្រជាជន​ ​(​Nhan​ ​Dan​)​ ​ដែល​ជា​ប្រព័ន្ធ​ឃោសនា​នៃ​បក្ស​កុម្មុយ​នី​ស្ដ​វៀតណាម​ ​បាន​ធ្វើ​សេចក្តី​រាយការណ៍ថា​ លោក​ ​ទៀ​ ​បាញ់​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ ​និង​លោក​ចាន់​សាមន្ត​ ​ចាន់​ញ៉ាល័​ត ​(Chansamone​ ​Channhalat​)​ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ឡាវ​ បាន​ជួប​ប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ​ង្វៀន ស៊ួនហ្វុក (Nguyen​ ​Xuan​ ​Phuc) កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ ​នៅ​វិមាន​រដ្ឋាភិបាល​ក្រុង​ហាណូយ​។

 

នៅចំពោះមុខ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេសជិតខាង​ទាំងពីរ​ ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ ​បាន​លើក​ឡើង​ថា​ ​«​នៅ​ក្នុង​បរិបទ​នៃ​ដំណើរ​វិវត្ត​ដ៏​ស្មុគស្មាញ​និង​ឥត​ព្រាងទុក​»​ ​ប្រទេស​ទាំង​បី​ ​កម្ពុជា ​ឡាវ​និង​វៀតណាម​កំពុង​ប្រឈម​នឹងការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ ​បង្កឡើង​ដោយ​បញ្ហា​នានា​រួមមាន​ ​ការជួញដូរ​គ្រឿងញៀន​ ​ការ​ជួញដូរ​មនុស្ស​ ​«​ចំណាក​ស្រុក​ដោយសេរី​»​ ​ការ​រត់ពន្ធ​ឆ្លង​ព្រំដែន​ ​ការ​ធ្វើ​ចំណាកស្រុក​ដោយ​គ្មាន​ការគ្រប់គ្រង​ ​និង​«​ការ​បំផ្លិច​បំផ្លាញ​ពីសំណាក់​កម្លាំង​អមិត្ត​នានា​»​។​ ​នេះ​ជា​ការ​ដកស្រង់​សម្ដី​របស់​ប្រព័ន្ធ​ឃោសនា​វៀតណាម Nhan​ ​Dan​។​

 

កាសែត​ដដែល​មិនបាន​បញ្ជាក់​ច្បាស់​លម្អិត​ទេ​ ​ថា​លោក​នាយករដ្ឋ​មន្ត្រី វៀតណាម​ ​ចង់​សម្ដៅ​លើ​ក្រុម​ណា​ ​ឬ​ប្រទេស​ណា​នៅពេល​លោក​លើកឡើង​អំពី​«​កម្លាំង​អមិត្ត​»​យ៉ាង​ដូច្នោះ​។​ ​កាសែត​និង​បណ្ដាញ​ផ្សព្វផ្សាយ​ដែល​អម​និង​ស្និទ្ធ​ជាមួយ​កងទ័ព​និង​រដ្ឋអំណាច​ខាង​ឡាវ​ ​និង​កម្ពុជា​ ​មិនបាន​រាយការណ៍​អ្វី​ឱ្យ​បាន​ក្បោះក្បាយ​អំពី​ជំនួប​ខាងលើ​ទេ​។

 

រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លោក​នាយ​ឧត្តម​សេនីយ៍ ​ទៀ​ ​បាញ់​ ​បាន​លើកឡើង​ក្នុង​អង្គប្រជុំ​នោះ​ផង​ដែរ​អំពី​លទ្ធផល​នៃ​ការ​ធ្វើលំ​ហាត់​សមយុទ្ធ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​និង​ព្រំដែន​គោក​កម្ពុជា​វៀតណាម​ ​លើកទីមួយ​ ​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សប្ដាហ៍​នេះ​ ​ក្នុង​ឃុំ​ទួលស្ដី​ ​ស្រុក​ចន្ទ្រា​ ​ខេត្តស្វាយរៀង​របស់​កម្ពុជា​ ​និង​មានការ​ចូលរួម​ពីសំណាក់​ទាហាន​ទាំងពីរ​ប្រទេស​។​ ​នេះ​បើ​យោង​តាម​កាសែត​ប្រជាជន​វៀតណាម Nhan​ ​Dan។​

 

កាសែត​ដដែល​បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡាវ​ ​ដែល​បាន​លើកឡើង​ក្នុង​ជំនួប​ថា​ ​ទីក្រុង​វៀងច័ន្ទ ​ត្រៀមខ្លួន​រួចរាល់​គាំទ្រ​ទីក្រុង​ហាណូយ​ ​ដើម្បី​សម្រេច​ឱ្យ​បាន​ជោគជ័យ​ការ​ធ្វើជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ឆ្នាំ២០២០ខាងមុខ​។​

 

បណ្ដា​ក្រុម​អ្នក​តាមដាន​រំពឹង​ថា​ ប្រទេស​វៀតណាម​ដែល​នឹង​រៀប​ចំ​ការ​ប្រជុំកំពូល​អាស៊ាន​នានា​នៅ​ ឆ្នាំ២០២០​នឹង​ផ្តោត​លើរបៀបវារៈ​រសើប​មួយចំនួន​ដូចជា​ ​ការប្រកួត​ប្រជែង​រវាង​មហាអំណាច​ ​និង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ​វៀតណាម​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ជារ​ដ្ឋ​ភាគី​មួយ​ដ៏​ស្វិតស្វាញ​ក្នុង​ការ​ឈរ​តតាំង​ជាមួយ​ចិន​ ​ដែល​ទាមទារ​ចង់បានដែនសមុទ្រ​យុទ្ធសាស្ត្រ​ខាងលើ​ស្ទើរតែ​ទាំងស្រុង​។​

 

នៅក្នុង​សៀវភៅ​សការ​ពារ​ជាតិ​ឆ្នាំ២០១៩របស់​ខ្លួន​ ​ដែល​ទើបនឹងបាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ទីក្រុង​ហាណូយ​បាន​ដាក់​អាទិភាព​សំខាន់​លើ​ដែន​ឥទ្ធិពល​ជា​ប្រពៃណី​របស់​ខ្លួន​នៅ​តំបន់​ឥណ្ឌូចិន​ ​ដោយ​ហៅ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ភ្នំពេញ​ ​និង​វៀងច័ន្ទ​ ​ដែល​ថ្មី​ៗ​នេះ​ហាក់​ងាក​ទៅ​ជិតស្និទ្ធ​ជាមួយនឹង​ក្រុង​ប៉េកាំង​ ​ថា​ជា​ទំនាក់ទំនង​«​យុទ្ធសាស្ត្រ​ពិសេស​»​ ​ខណៈ​ខ្លួន​កំពុង​ត្រៀម​លក្ខណៈតាំង​ជាមួយ​នឹង​ចិន​ ​នៅក្នុង​រឿង​សមុទ្រ​ចិន​ខាងត្បូង​នេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
960 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8109 នាក់
ខែនេះ :
27662 នាក់
3 ខែនេះ :
61495 នាក់
សរុប :
2512202 នាក់