ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នាយ ស្មាញ តារាកំប្លែង​ជើង​ចាស់ ​​ត្រូវរថយន្ត​កិន​ស្លាប់​មុន​នេះ
Sa,28 Dezember 2019 (Time 08:02 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 837នាក់)


តារា​កំប្លែង​​ជើង​ចាស់​​​នាយ​ ស្មាញ ​ត្រូវ​បាន​​រថយន្ត​ធន់​ធំ​​ដឹក​ដី​ កិន​ស្លាប់​នៅ​ត្រង់​ចំណុច​ផ្លូវ​​៦០​ម៉ែត្រ ​​​ស្តុប​​រថយន្ត​ម៉ាក​សឺដេស​ កែង​ផ្លូវ​ ៣០​ម៉ែត្រ​ កាល​ពី​វេលា​ម៉ោង​ជាង ៥ ល្ងាច​ថ្ងៃ​​ទី ២៨ ខែ​ធ្នូ ឆ្នាំ​២០១៩ ​នេះ​​ ខណៈ​ភរិយា​របស់​លោក​បាន​រង​របួស​ធ្ងន់​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។

សាក្សី​នៅ​​កន្លែង​កើត​​ហេតុ​​បាន​ឱ្យ​ដឹង​ថា ជន​​រង​​គ្រោះ​បាន​គាប​ជាប់​ ខាង​ក្រោម​រថយន្ត​តែ​ម្តង ខណៈ​អ្នក​​បើកបរ​ត្រូវ​បាន​​នាំ​ខ្លួន​​ទៅ​ប៉ុស្តិ៍​​នគរបាល​​ចាក់​អង្រែ​ក្រោម​។ ជនរងគ្រោះបាន​ជិះម៉ូតូទ្រីមសង់ 1B-6970 ខណៈរថយន្ត​បង្ក​​ពាក់ស្លាកលេខ 3E-7789 ធន់ធំដឹកដី ។ អ្នកបើកបរ​​មាន​ឈ្មោះ​ ទិត ទី​ រស់​នៅ​ក្នុងស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
375 នាក់
ម្សិលមិញ :
366 នាក់
សប្តាហ៍នេះ :
2501 នាក់
ខែនេះ :
24936 នាក់
3 ខែនេះ :
62361 នាក់
សរុប :
2354003 នាក់