ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ដើម្បីធានា​ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចដំណើរការតាមរចនា​សម្ព័ន្ធ​គ្រប់គ្រងថ្មី និងអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនានា​ដែលបានផ្ទេរឱ្យប្រកបដោយប្រសិទ្ធភាព
Mo,30 Dezember 2019 (Time 09:20 )
ដោយ ៖ វណ្ណៈ (ចំនួនអ្នកអាន: 1070នាក់)


សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ដើម្បីធានា​ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចដំណើរការតាមរចនា​សម្ព័ន្ធ​គ្រប់គ្រងថ្មី និងអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនានា​ដែលបានផ្ទេរឱ្យប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវផ្តល់ការ​អភិវឌ្ឍសមត្ថភាពជាច្រើនបន្ថែមទៀតដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងពិធីបិទមហាសន្និបាត លើកទី៣ អាណត្តិទី៣ នៃសម្ព័ន្ធភាពជាតិសមាគមក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នាព្រឹកទី២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បានលើកឡើងបន្ថែមទៀតថា សាលាជាតិ​រដ្ឋបាលមូលដ្ឋានកំពុងតែសហការជាមួយក្រសួង ស្ថាប័នពាក់​ព័ន្ធក្នុងការរៀបចំឯកសារបណ្តុះបណ្តាលទាំងនេះ និងត្រូវខិតខំ​រៀបចំវគ្គបណ្តុះបណ្តាលដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌទាំងអស់​ឱ្យបានរួចរាល់យ៉ាងយូរក្នុងអំឡុងត្រីមាសទី១ នៃឆ្នាំ២០២០។ ដែលការបណ្តុះបណ្តាលនេះ ត្រូវផ្តល់អាទិភាពលើ​កិច្ចការ​សំខាន់ៗដែលពាក់ព័ន្ធនឹងមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់​រដ្ឋបាលក្រុង ស្រុក ខណ្ឌគោលការណ៍ បែបបទ និងនីតិវិធី​នៃការគ្រប់គ្រងបុគ្គលិក និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែល​បានកែសម្រួល សំដៅធានាការចាប់ផ្តើមបំពេញការងារតាមប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

បន្ថែមលើសពីនេះសម្តេចក្រឡាហោមបានស្នើឱ្យសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ បន្តយកចិត្តទុកដាក់បន្ថែមទៀត​លើការអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដឹកនាំ ការគ្រប់គ្រង និងការតាមដានត្រួត​ពិនិត្យការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរ ប្រកបដោយប្រសិទ្ធភាព តម្លាភាពគណនេយ្យភាព និងមានការចូលរួម។

 

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២១ ខែសីហាឆ្នាំ២០១៩ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ស្តីពីការផ្ទេរធនធាន​បន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់ចំណាយ​អភិវឌ្ឍន៍មូលដ្ឋានចាប់ពីឆ្នាំ២០២០តទៅ ដែលក្នុងនោះ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹងទទួលបាន​ថវិកាសរុបជាមធ្យមចំនួនប្រមាណ ១២២.០០០ដុល្លារ ក្នុងនោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋាន​មានចំនួនប្រមាណជាង ៧០.០០០ដុល្លារ ពោលគឺកើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩ ហើយថវិកានេះនឹងកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗនឹង​ទទួលបានថវិកាជាមធ្យមចំនួនប្រមាណ ១៩៣.០០០ដុល្លារ

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
992 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8141 នាក់
ខែនេះ :
27694 នាក់
3 ខែនេះ :
61527 នាក់
សរុប :
2512234 នាក់