ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេច ហ៊ុន សែន អាចនឹងស្នើសុំក្បាលម៉ាស៊ីនគណបក្សនៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបន្តសុពលភាពស្ថាប័ននេះនៅក្រោយឆ្នាំ ២០២៣
Mo,30 Dezember 2019 (Time 09:05 )
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 989នាក់)


(ភ្នំពេញ) ៖ កាលពីថ្ងៃសុក្រម្សិលមិញ ២៧ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ធាគារសុខា ក្នុងពេលអញ្ជើញបិទសន្និបាតនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានមានប្រសាសន៍ អំពីបំណងក្នុងការបន្តសុពលភាពរបស់ស្ថាប័នមួយនេះដែលមានសមាសភាពមកពីគណបក្សនយោបាយចំនួន១៦ នៅក្រោយឆ្នាំ ២០២៣ ។ សម្តេចតេជោ បានចាត់ទុកថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ធ និងជួយជំរុញការអភិវឌ្ឍសង្គមជាតិអោយកាន់តែរីកចម្រើនលឿនទៅមុខ។

 

បើទោះបីមិនមានពហុបក្សនៅក្នុងសភា តែសមាសភាពនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរួមចំណែកយ៉ាងច្រើនក្នុងការបម្រើសង្គម។ ការធ្វើនយោបាយបម្រើសង្គមជាតិ គឺមិនចាំទាល់តែជេរប្រទេចគ្នានោះទេ ហើយទន្ទឹមនឹងនេះដែរ គឺយើងមិនប្រកាន់លើបក្សតូច ឬបក្សធំនោះឡើយ ។ ចំពោះការផ្លាស់ប្តូរប្រធានប្តូវេនក្នុងរយៈពេល១ខែម្តង គឺបានបង្ហាញថាគ្មានការរើសអើងនៅក្នុងស្ថាបន័មួយនេះ ដោយមិនប្រកាន់ទៅលើសម្លេងភាគច្រើន ឬ សម្លេងភាគតិច ឬគណបក្សធំ ឬតូច នោះទេ គឺសំដៅលើការស្មើភាពគ្នារវាងគណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សដែលកាន់រាជរដ្ឋាភិបាលក៏មានសិទ្ធិធ្វើជាប្រធានប្តូរវេន ហើយចំពោះគណបក្សដែលគ្មានអសនៈក្នុងសភា ប៉ុន្តែបានចូលរួមក្នុងស្ថាប័ននេះ ក៏មានសិទ្ឋិធ្វើជាប្រធានប្តូរវេនបានដូចគ្នាផងដែរ។

 

សម្តេចតេជោ ពេញចិត្តទទួលស្តាប់មតិយោបល់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាជាងទទួលបញ្ជាពីក្រុមបរទេសដែលដាក់មកអោយយើងធ្វើដោយមិនស្គាល់ និងយល់ពីតម្រូវការចាំបាច់នៃប្រទេសជាតិរបស់យើង។

 

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីសង្ឃឹមថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងបន្តការងារនេះអោយទទួលបានជោគជ័យជាបន្តបន្ទាប់ទៀតស្របតាមអនុក្រឹត្យ តួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ដែលក្នុងនោះមានដូចជាការចូលរួមពិនិត្យផ្លូវច្បាប់អំពីវិសោធនកម្ម និងគោលនយោបាយរាជរដ្ធាភិបាល ដែលពេលខ្លះគឺមិនមែនត្រូវគ្រប់ទាំងអស់នោះឡើយ។

 

ចំពោះអនុសាសន៍ និងការណែនាំផ្តល់យោបល់ដោយផ្ទាល់វិញ គឺ សម្តេចតេជោ ហ៊ុន សែន ទុកលទ្ឋភាព ផ្តល់សិទ្ឋិអោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ធ្វើការសិក្សាដោយខ្លួនឯងស្របទៅតាមបញ្ញត្តិទាំងឡាយរបស់ប្រទេសដើម្បីធ្វើអោយសង្គមជាតិកាន់តែរីកចម្រើនរុងរឿង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
260 នាក់
ម្សិលមិញ :
782 នាក់
សប្តាហ៍នេះ :
4694 នាក់
ខែនេះ :
16285 នាក់
3 ខែនេះ :
57334 នាក់
សរុប :
2484389 នាក់