ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មានរឿងអ្វីកើតឡើងនៅថ្ងៃស្អែកបើប្រជាពលរដ្ឋបិទផ្លូវប្រកាឆាំងការ​ចុះ​អនុវត្ត​ការ​វាស់វែង​ដី​របស់​ពួកគាត់​ឲ្យ​ទៅលោក​ឧកញ៉ា​ សុីវ​ គង់​ទ្រីវ​ និង​ លោកជំទាវ​ ហុង​ ហ៊ួន​ !
Thu,24 January 2019 (Time 04:52 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1072នាក់)


ខេត្តព្រះសីហនុ៖ មានរឿងអ្វីកើតឡើងនៅថ្ងៃស្អែក..!!នេះជាចំងល់មួយហើយអ្នកឆ្លើយបានមានតែបាតុករទេដែលដឹងខ្លួនឯងនោះយើងហ្នឹងរងចាំមើលទាំងអស់គ្នាខណះកំដៅនៃកំហឹងពលរដ្ឋឡើងកាន់តែខ្លាំងត្រៀតវ៉ាប្រឆាំងអ្នកមាន​លុយ​និងមាន​អំណាច​មហាសាល​ម្នាក់នៅ​ខេត្ត​ព្រះសីហនុ​ គឺ​លោក​ ជំទាវ​ ហុង​ ស៊ួន​ និងឧកញ៉ា​ សុីវ គង់ទ្រីវ​ (ប្ដី​-ប្រពន្ធ)ដោយពួកគាត់ចោទប្រកាន់ថាចង់ដណ្តើមដីរបស់ពួកគាត់។
 
ប្រភពព័ត៌មានបានរាយការណ៍ថារហូត​មកដល់​ព្រឹកថ្ងៃទី​ ២៣ ខែមករា​ ឆ្នាំ​ ២០១៩នេះ ក្រុមប្រជាពលរដ្ឋ ជាច្រើន​នៅ​តែ​បន្ត​ដាក់​កង់ឡាន​បិទ​ផ្លូវ​ត្រៀម​ចាំ​ការ​ចុះ​អនុវត្ត​ការ​វាស់វែង​ដី​របស់​ពួកគាត់​ឲ្យ​ទៅលោក​ឧកញ៉ា​ សុីវ​ គង់​ទ្រីវ​ និង​ លោកជំទាវ​ ហុង​ ហ៊ួន​ នៅ​ចំណុច​ ភូមិ​គគីរ​ (ពយម៉ាចូវ) ឃុំ​អូរត្រេះ​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ​។
ខណៈ​ថ្ងៃ​ទី​ ២៣នេះ គេ​មិនទាន់​ឃើញ​មាន​កម្លាំង​អាជ្ញាធរ​ណា​ចុះ​ទៅដល់​ទីតាំងខាងលើនៅឡើយ​បើ​គិតត្រឹម​ម៉ោង​ ១០:២៥នាទីព្រឹកនេះ។
គួរ​រំលឹក​ផងដែរថា​ កាលពីព្រឹក​ថ្ងៃទី​ ១៧ ខែ​មករា​ ឆ្នាំ​ ២០១៩ កន្លងទៅគណៈ​បញ្ជាការ​ខេត្ត​ព្រះសីហនុ​ដឹកនាំ​ដោយ​ លោក​ ផៃ​ ប៊ុន​វណ្ណ​: អភិបាល​រងខេត្ត​បាន​​ចុះទៅវាស់វែង​ដី​ចំណុច​ខាងលើ​​ជូន​លោក​ជំទាវ​ ហុង​ ស៊ួន​ ម្ដងរួចមកហើយតែមិនបានសម្រេច ដោយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទថា​ កំពុង​ចង់​បណ្ដេញ​ពួកគាត់​និង​វាស់វែង​ដី​គម្រប​ព្រៃឈើ​ អនុក្រឹត្យ​របស់​រដ្ឋ​ ដែល​ពលរដ្ឋ​កំពុង​រស់នៅជាក់ស្ដែង​ជាច្រើន​ឆ្នាំ​មកនេះ​ឲ្យ​ទៅ​បុគ្គល​អ្នកមាន​លុយ​និងមាន​អំណាច​មហាសាល​ម្នាក់នៅ​ខេត្ត​ព្រះសីហនុ​ គឺ​លោក​ ជំទាវ​ ហុង​ ស៊ួន​ និងឧកញ៉ា​ សុីវ គង់ទ្រីវ​ (ប្ដី​-ប្រពន្ធ)។សូមរងចាំមើលទាំងអស់គ្នាថាថ្ងៃស្អែកមានអ្វីកើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
862 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8011 នាក់
ខែនេះ :
27564 នាក់
3 ខែនេះ :
61397 នាក់
សរុប :
2512104 នាក់