ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឯកឧត្តម​ គួច​ ចំរើនអភិបាលខេត្តគំរូ​ ត្រូវ​បាន​ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី​ បានចេញ​ព្រះរាជ​ក្រឹត្យ​ ប្រោស​ព្រះ​រាជ​ទាននូវ​គ្រឿងឥស្សរិយយស​ថ្នាក់
Mi,04 Dezember 2019 (Time 10:16 )
ដោយ ៖ រតនា (ចំនួនអ្នកអាន: 998នាក់)


ភ្នំពេញ៖ អភិបាលខេត្ដព្រះសីហនុថ្មី ឯកឧត្ដម គួច ចំរើន បន្ទាប់ពីបានផ្ទេរភារកិច្ចពី​ខេត្ត​កំពង់​ចាម​ មកជំនួសតំណែង ឯកឧត្ដម យន្ដ មីន រួចមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែររស់នៅខេត្ដព្រះសីហនុផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋខ្មែររស់នៅតាមបណ្ដាខេត្ដផ្សេងទៀត ហាក់មានចិត្ដសប្បាយរីករាយ និងមានអំណរសាទរជាខ្លាំង​តែម្តង។

ដោយឡែក​ នារសៀលថ្ងៃច័ន្ទ​ ទី០២​ ខែធ្នូ​ ឆ្នាំ​២០១៩​ នេះយោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ ប្រជាជន​ខេត្ត​ ព្រះសីហនុ​​ បានមានការ​បញ្ជាក់​អំពី​ដំណឹងដ៏​រីករាយ​មួយ​ ដែល​ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី​ បានចេញ​ព្រះរាជ​ក្រឹត្យ​ ប្រោស​ព្រះ​រាជ​ទាននូវ​គ្រឿង​ឥស្សរិយយស​ ដល់​ឯកឧត្តម​ គួច​ ចំរើន​ ដោយមា​ន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖

 

«សូមគោរពជូនពរ និងអបអរសាទរ ជូនចំពោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងឱកាសដែលឯកឧត្តម ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាននូវ គ្រឿងឥស្សរិយយស ជាតូបការ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

 

សូមបួងសួងដល់អស់ទេវតា តាមជួយបីបាច់ថែរក្សា និងការពារ ប្រសិទ្ធីពរជ័យ ជូនឯកឧត្តម និងលោកជំទាវ សូមប្រកបដោយសេចក្ដីសុខ សុភមង្គល សុខភាពល្អបរិបូរណ៌ ដើម្បីបន្ដរួមចំណែកកសាងជាតិមាតុភូមិកម្ពុជា កាន់តែរីកចម្រើនថែមទៀត ។ គួរបញ្ជាក់ថា គ្រឿងឥស្សរិយយស ​ជាតូបការ ​គឺជាគ្រឿង​ឥស្សរិយ​យស ថ្នាក់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
426 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4437 នាក់
ខែនេះ :
31347 នាក់
3 ខែនេះ :
60582 នាក់
សរុប :
2352220 នាក់