មហាជនរងចាំមើលមេគយថ្មីដុសក្អែលមន្ត្រីរបស់ខ្លួនដែលឃុបឃិតជាមួយឈ្មួញចេញទំនិញគេចពន្ធតាមច្រកតំបន់និងច្រករបៀង!
បន្ទាយមានជ័យ៖ ក្រោយពីមានការផ្លាស់ប្តូតួនាទី ប្រធានសាខា គយនិង រដ្ឋាករ ខេត្ត បន្ទាយមានជ័យថ្មី ប្រជាពលរដ្ឋ រងចាំ មើលថា លោកនូ ស៊ីថាដែល មកជំនួស តំណែងលោក ឆែ សុធា និងមានវិធានការទប់ស្កាត់បទល្មើសតាមព្រំដែន ជាប់ដែរឬទេ ខណះដែល បែកធ្លាយថា មន្ត្រីរបស់លោក នៅច្រកតំបន់ បឹងត្រកួន និងច្រក របៀងអូរបីជាន់ កំពុងតែលួចឃុបឃិតជាមួយឈ្មួញក្នុងការបង្ហូរនូវទំនិញគេចពន្ធ រួមមាន រថយន្តចង្កូតស្តាំ គ្រឿងចក្រកសិកម្ម និងម៉ូតូដាវឬម៉ូតូក្តៅនិងឥវ៉ាន់សព្វសារពើរដូចទឹកបាក់ទំនប់។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាយដែនកម្ពុជា-ថៃនៃស្រុកអូរជ្រៅ បានរាយការណ៍អោយ អ្នកសារព័ត៌មានខ្មែរជាយដែនដឹងថា៖រាល់ថ្ងៃនេះ លោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការ យោធាកាពារព្រំដែនគោក៥០៣ចំនុះភូមិភាគ៥ កំពុងតែលួចបើកច្រករបៀងចំនួន៦ កន្លែងដើម្បីបង្ហូរចូលនូវទំនិញគេចពន្ធចំនួន៦កន្លែងក្នុងភូមិសាស្ត្រដែលរូបលោកគ្របគ្រងដែលច្រក ទី១ ច្រករបៀង អាងសិលាខ្មែរ ២ ច្រករបៀង ទំនប់ដាច់ ៣ច្រករបៀងច្រករបៀងគុម្ពឫស្សី ក្បែ(ច្រករបៀងអូរបីជាន់)
៤ ច្រករបៀង តបន់ប្រាំ ៥ច្រករបៀង តំបន់១ ៦ច្រករបៀង ចំការគរ
ប្រភពបានបន្តអោយដឹងទៀតថា៖ច្រករបៀងទាំង៦នេះជាប្រភពចំណូលមិនចេះរីងស្ងួតរបស់លោកឃួនជឿនដោយសារតែ១យប់ៗ ទំនិញគេចពន្ធសព្វសារពើរ មានទាំង រថយន្តចង្កូតស្តាំ គ្រឿងចក្រកសិកម្មនិងម៉ូតូក្តៅដាវឬម៉ូតូនិងឥវ៉ាន់សព្វសារពើរដូចទឹកបាក់ទំនប់រហូតដល់គយចល័តចំណុចសាលាក្រហម និងគយតំបន់ បឹងត្រកួនបញ្ចូនកម្លាំងមកដាក់ប៉ុស្តិ៍ចាំទទួលសំណែនទៀតផង។
ដោយនៅមាត់ច្រករបៀងអូរបីជាន់ដាក់ប៉ុស្តិ៍ក្បែរមាត់ច្រកតែម្តងចាំទារ ប្រាក់ដាក់ខែពីបទល្មើស ចំនែកគយច្រកតំបន់បឹងត្រកួនអោយកូនចៅមកដាក់ប៉ុស្តិ៍ដេកចាំនៅក្បែរច្រកចំការគរតែម្តងដើម្បីប្រមូលផលប្រយោជន៍ពីឈ្មួញខិលខូចក្រៅពីនេះកាលពីពេលថ្មីៗនេះសារព័ត៌មានក្នុងស្រុកបានធ្វើសេចក្តីរាយការណ៍ថា៖ នៅច្រកតំបន់បឹងត្រកួន ក្រោមការ គ្រប់គ្រងរបស់លោក ញ៉ឹកប៊ុនឡេងក៏ មានការបើកដៃអោយ ម៉ូតូដាវរបស់ថៃចូលក្នុងមួយថ្ងៃរាប់សិបគ្រឿង ។ដើម្បីមកចែកចាយតាមដេប៉ូក្នុងខេត្តបន្ទាយមានជ័យតាមទំនើងចិត្តដែលគេសង្ស័យថាជាការឃុបឃិតប្រព្រឹត្តអំពើរពុករលួយបំបាត់ថវិការពន្ធចូលរដ្ឋយ៉ាងសន្ធឹកសន្ធាប់ផងដែរ។
ទោះជាយ៉ាងណាមហាជនកំពុងរងចាំមើលក្រោយពីមានការផ្លាស់ប្តូតួនាទី ប្រធានសាខា គយនិង រដ្ឋាករ ខេត្ត បន្ទាយមានជ័យថ្មី គឹលោកនូ ស៊ីថាដែល មកជំនួស តំណែងលោក ឆែ សុធា និងមានវិធានការទប់ស្កាត់បទល្មើសតាមព្រំដែន ជាប់ដែរឬទេ ខណះដែល បែកធ្លាយថា មន្ត្រីរបស់លោក នៅច្រកតំបន់ បឹងត្រកួន និងច្រក របៀងអូរបីជាន់ កំពុងតែលួចឃុបឃិតជាមួយឈ្មួញក្នុងការបង្ហូរនូវទំនិញគេចពន្ធ រួនមាន រថយន្តចង្កូតស្តាំ គ្រឿងចក្រកសិកម្ម និងម៉ូតូដាវឬម៉ូតូក្តៅនិងឥវ៉ាន់សព្វសារពើរដូចទឹកបាក់ទំនប់បានដែរឬយ៉ាងណា?៕