ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក វ៉ាន់ សាវឿន និងបក្ខពួក ធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋ ១៧០ គ្រួសារ ជាម្ចាស់ ដី នឹងអាចជាប់ពន្ធនាគារជាលើកទី ២ !
Thu,24 January 2019 (Time 08:59 PM)
ដោយ ៖ បុប្ផា (ចំនួនអ្នកអាន: 1297នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៩ បើតាមប្រភពច្បាស់ការ បានផ្តល់ព័ត៌មាន ដល់សារព័ត៌មានខ្មែរជាយដែនថាៈ លោក វ៉ាន់ សាវឿន បានធ្វើទុក្ខបុកម្នេញមកលើប្រជាពលរដ្ឋ ១៧០ គ្រួសារ ដែលមានទំនាស់ដីធ្លី ចំណុចភ្នំព្រះ ជាប់ព្រំប្រទល់ ច្រកនាងមុំ ស្ថិតក្នុងឃុំចំនួន ២ មានឃុំថ្មពួក និង ឃុំភូមិថ្មី ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រួមទាំងបក្ខពួក ចំនួ​ន ០៤ នាក់ទៀត ត្រូវ បានតុលាការធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដែលលោក វ៉ាន់ សាវឿន បានប្រព្រឹត្តប្រឆាំង និងក្រមព្រហ្មទណ្ឌ កំពុងតែនៅជាធរមាន ហើយមានអំណាចផ្តន្ទាទោស ដល់ណាប្រព្រឹត្តប្រឆាំងជា មួយច្បាប់នេះ ។

ករណីទំនាស់ដីធ្លីដ៍រាំរ៉ៃ ដែលមិនមានការដោះស្រាយ ដើម្បីបញ្ចប់ទំនាស់ពីសំណាក់អាជ្ញាធរជំនាញ ដែលមានប្រជាពលរដ្ឋ ១៧០ គ្រួសារ ជាម្ចាស់ដី បានក្លាយជាជនរងគ្រោះ ដោយសារតែដីរបស់ខ្លួន ដែលមានដីទំហំ ២៩៣.១៤ហិកតា ។ ដីចំការរបស់ប្រជាពលរដ្ឋនេះ ត្រូវបានក្រុមហ៊ុន លី សំអាន បានឲ្យប្រជាពលរដ្ឋ ១៤ គ្រួសារមកពីភ្នំពេញ និងខេត្តផ្សេង កាន់កាប់ជំនួស ដែលមានលោក វ៉ាន់ សាវឿន និងបក្ខពួកគូកន បានធ្វើ ទុក្ខបុកម្នេញមកលើប្រជាពលរដ្ឋ រងការចោទប្រកាន់ ដោយសារតែដីរបស់ខ្លួន ។ បើតាមការផ្តល់ព័ត៌ មានរបស់ប្រជាពលរដ្ឋ មកសារព័ត៌មានខ្មែរជាយដែន បាននិយាយថាៈ លោក វ៉ាន់ សាវឿន បានប្រើ យុទ្ធសាស្ត្រផ្សេងៗ ដូចជាៈ

១. បំបែកប្រជាពលរដ្ឋ ចំនួន ១៧០ គ្រួសារ ដោយប្រើយុទ្ធសាស្ត្រផ្តល់ភាគលាភ ដូចជា លោក សំ វុត្ថា និងអតីតៈអ្នកតំណាងមួយចំនួនទៀត ។

២. ប្តឹងតំណាងប្រជាពលរដ្ឋ និង ប្រជាពលរដ្ឋមួយចំនួនទៅតុលាការ ក្នុងគោលបំណងចាប់តំណាង ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋហ៊ានតវ៉ា ដាក់គុក ដើម្បីយកដីរបស់ប្រជាពលរដ្ឋ ដោយស្រួលៗមិនចាំ បាច់ប្រឹងប្រែង បានដីវាលស្រឡះ មិនទាំងចំណាយកំលាំងឈូសឆាយ ។

៣. ដោយប្រើយុទ្ធសាស្ត្រជួលដីនៅលើ ក្រដាសប្លង់ដី ដែលនៅលើដីរបស់ប្រជាពលរដ្ឋ  យកទៅជួលឲ្យលោក អៀម មុត ដើម្បីភ្ជួរដាំដំឡូង នៅលើដីរបស់ប្រជាពលរដ្ឋ ។ បើសិន លោក អៀម មុត បានចូលធ្វើចំការ នៅលើដីនោះ ភាគីខាងក្រុមហ៊ុន នឹងទទួលបានដី ដោយមិនចំណាយកំលាំង ។ ចំណែកលោក វ៉ាន់ សាវឿន នឹងទទួលបានរង្វាន់ខាន់ខៅ និងចំណែកដីពីខាងក្រុមហ៊ុនផ្តល់ជូនទៀតផង ។

៤. យុទ្ធសាស្ត្របន្តនេះ យកក្រុមការងារ តំណាងឲ្យអង្គភាពទីស្តីការ គណរដ្ឋមន្ត្រី ប្រចាំវិមានសន្តិភាព ដែលមានការចូលរួម មានឯកឧត្តម នួន សុខាវី ឩត្តមក្រុមប្រឹក្សាពិ គ្រោះ យោបល់ និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល ចុះមកដល់ដី ហើយវាយប្រហារ ដល់ស្ថាប័នមួយចំនួន ដូចជា ស្ថាប័ន តុលាការ អភិបាលខេត្ត  លោកអភិបាលស្រុក ដើម្បីបំបាក់ស្មារតី មន្ត្រីទាំងអស់ មិនឲ្យការពារ និងរក យុត្តិធម៌ដល់ប្រជាពលរដ្ឋ ១៧០ គ្រួសារ ។

កន្លងមកនៅលើដីនេះ លោក វ៉ាន់ សាវឿន ព្រមទាំងបក្ខពួក ធ្លាប់បានលក់ដីនេះ ដើម្បីចែកចាយលុយកាក់ ជាមួយអតីតៈអភិបាលរង ខេត្តបន្ទាយមានជ័យ ម្នាក់ ដោយសារតែមានការវិការៈ ទាក់ទងនិងលុយ កាក់ ទើបលោក វ៉ាន់ សាវឿន ជាប់ចោទ ដោយយកឈ្មោះ អភិបាលខេត្តបន្ទាយមានជ័យ ទៅធ្វើការរកស៊ី ធ្វើជារបងការពារខ្លួន ហើយលោក វ៉ាន់ សាវឿន និងបក្ខពួកគូកន ត្រូវបានតុលាការ ខេត្តបន្ទាយជ័យ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ។ តែក្រោយពីចរចា សម្របសម្រួល និងមានការជួយ

ធានាពីប្រជាពលរដ្ឋ ១៧០ គ្រួសារ ទើប លោក ត្រូវបានតុលាការដោះលែងនៅក្រៅឃុំ ។ តែលោកចេញពីពន្ធនាគារ វិញ ក៏ចាប់ផ្តើមរត់ចុះចូលជាមួយខាងក្រុមហ៊ុន ដើម្បីបានទទួលភាគលាភខ្លះ បើសិនជាបណ្តេញប្រជាពលរដ្ឋ ចេញពីចំការ ហើយដណ្តើមដីនោះយកមកឲ្យខាងក្រុមហ៊ុន លី សំអាន ។

ថ្មីៗនេះសាលាដំបូង ខេត្តបន្ទាយមានជ័យ បានការស៊ើបអង្កេតក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលចោទ ប្រកាន់ទៅលើលោក វ៉ាន់ សាវឿន និងបក្ខពួកគូនកន ដើម្បីឈានដល់ការផ្តន្ទាទោសតាមច្បាប់ ។ ប្រជាពលរដ្ឋ១៧០គ្រួសារ សង្ឃឹមថាៈ តុលាការគំរូខេត្តបន្ទាយមានជ័យ នឹងផ្តល់នូវយុត្តិធម៌ ជូនដល់ពួកគាត់ ហើយកម្មពេរ៍ នឹងសងទៅលើជនប្រព្រឹត្តមិនខាន ហើយកម្មដែលជនណាប្រព្រឹត្ត តែងតែផ្តល់ដល់នោះវិញមិនខានឡើយ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1310 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8459 នាក់
ខែនេះ :
28012 នាក់
3 ខែនេះ :
61845 នាក់
សរុប :
2512552 នាក់