ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ផ្ទុះរឿងកក្រើករឿងម៉ូតូក្តៅដែលជាដាវឬម៉ូតូម៉ូតូចោរថៃលួចយកលក់អោយឈ្មួញខ្មែរដែលគេលួចនាំចេញតាមច្រករបៀងឬច្រកតំបន់នានាចូលមកប្រទេសកម្ពុជាពេលនេះវ័ណ្ឌកដូចសម្លរកំពឹស
Sat,26 January 2019 (Time 04:20 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1166នាក់)



បន្ទាយមានជ័យ៖នុះថាមែនៗ រឿងម៉ូតូដាវឬម៉ូតូក្តៅដែលជាម៉ូតូចោរថៃលួចយកមកលក់អោយឈ្មួញខ្មែរដែលគេលួចនាំចេញតាមច្រករបៀងឬច្រកតំបន់នានាចូលមកប្រទេសកម្ពុជា យើងនេះ  ជិះបានតែក្នុងស្រុកខ្មែរតែប៉ុណ្ណោះ តិចច្រឡំជិះចូលទៅលេងក្នុងទឹកដីថៃច្បាស់ជា អាសន្នធំហើយ គឺប្រឈមទៅហ្នឹង ជាប់គុកឬក៏សមត្ថកិ់ច្ចចាប់យកម៉ូតូទទេៗជិះមិនខាន ។អីចឹងមានលុយទិញម៉ូតូតោងត្រូវប្រុងប្រយ័ត្ន អោយមែនទែនកុំអាងតែមានស្លាកលេខនឹងឃើញមានកាតគ្រីប្រហែសច្រឡំប៉ះចំ ម៉ូតូដាវឬម៉ូតូក្តៅរបស់ថៃច្បាស់ជាទឹកភ្នែកជូតក្បាលជង្គង់មិនខានឡើយ។

ហើយថ្មីៗផ្ទុះរឿងកក្រើក  ដោយសារអ្នកទិញជិះចូលទៅលេងក្នុងទឹកដីថៃ ត្រូវបាន សមត្ថកិច្ចថៃចាប់ ហើយពេលនេះកំពុងតែវ័ណ្ឌ ក ដូសម្លរ កំពឹសគឺក្រោយពីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោះស្រាយមិនចេញសមត្ថកិច្ចបញ្ជូនរឿងនេះទៅស្នងការខេត្តបន្ទាយមានជ័យបន្ត ។ពេលនោះលោកឧត្តមសេនីយ៍ត្រី សិទ្ធិ  ឡោះស្នងការរងទទួលផែនព្រហ្មទណ្ឌកោះហៅទៅសួរនាំម៉្តងទៀតនៅថ្ងៃចន្ទ័ទី២៨ខែមករាឆ្នាំ២០១៩ដើម្បីអោយលោកផនថាវរៈដែលជាអ្នកលក់ម៉ូតូនោះចូលខ្លួនទៅឆ្លើយបំភ្លឺ។

តែបើតាមការអះអះអាងរបស់ឈ្មោះលោកផនថាវរៈដែលជាអ្នកលក់ម៉ូតូនោះបានប្រាប់ថា៖ម៉ូតូមួយគ្រឿងម៉ាកPCX គឺគាត់បានទិញពីឈ្មោះ ហែម ប៊ុនធឿន  ដែលមានអស័យដ្ឋាននៅភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ  ដោយមានឯកសារអត្តសញ្ញាណបណ្ណ័និងលិខិតបញ្ជាក់ត្រឹមត្រូវព្រមទាំងមានពន្ធផ្លាកលេខត្រឹមត្រូវនិងមានលេខទូរសព្ទ័012536868 ហើយឈ្មោះថាវរៈបានលក់បន្តរទៅទៀត   ចំពោះអ្នកទិញបន្តរយកទៅជិះចូលទៅថៃតាមច្រករបៀងគឺច្រកអូនាងហើយត្រូវសមត្ថកិច្ចថៃចាប់(ម៉ូតូម៉ាកPCX)ព្រោះថាការចេញចូលគ្មានលិខិតស្នាមហើយផ្លូវវាងថៃគេពិតជាមិនអនុញ្ញាតទេគឺគេចាប់ហើយ ។
ក្នុងនោះហែម ប៊ុនធឿនដែលជាអ្នកលក់ម៉ូតូអោយឈ្មោះផនថាវរៈក៏បានអះអាងថារូបគាត់បានទិញពម៉ូតូខាងលើនេះពីអ្នកស្រី គន្ធសោភា ដែលជាអជីករលក់ម៉ូតូនៅភូមិជាមួយគ្នាដោយបានកាត់ឈ្មោះត្រឹមត្រូវ។
ក្នុងពេលដែលមានរឿងបែបនេះអ្នកស្រី គន្ធសោភា បានឆ្លើយបំភ្លឺថា៖  អ្នកស្រីបានប្រាប់ហើយថាម៉ូតូដែលគាត់លក់អោយនោះជាម៉ូតូដាវ ដែលគេនាំចូលពីថៃ ហើយអ្នកបានយកទៅរត់ការបង់ពន្ធស្របច្បាប់ក្នុងស្រុកអស់ហើយៗ អ្នកស្រីក៏បានបញ្ជាក់បន្ថែមហើយថា៖ម៉ូតូនេះជិះបានតែក្នុងស្រុកទេមិនអាចជិះចូលក្នុងទឹកដីថៃបានទេ។តែប្រហែលអ្នកលក់បន្តក្រោយនោះមិនបានប្រាប់ដល់ជនរងគ្រោះទើបមានបញ្ហាបែបនេះអ្នកស្រីសុំមិនទទួលខុសត្រូវឡើយ ទោះជាយ៉ាងណាមហាជនរងចាំមើលថាតើលោកស្នងការមានចំណាត់ការយ៉ាងណាចំពោះបញ្ហានេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
605 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7754 នាក់
ខែនេះ :
27307 នាក់
3 ខែនេះ :
61140 នាក់
សរុប :
2511847 នាក់