បុរសម្នាក់បានលង់ទឹកស្លាប់ខណះគាត់ចេញទៅមើលសន្ទូច!
ខេត្តព្រៃវែង ៖ បុរសវ័យកណ្តាលម្នាក់ដើរចេញពីផ្ទះទៅមើលសន្ទូច លង់ទឹកស្លាប់ ករណីគ្រោះថ្នាក់ខាងលើកើតហេតុនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៤ទៀបភ្លឺត្រង់ចំនុច ជ្រោយតានន់ ចំងាយពីភូមិព្រៃខ្លា ប្រវែង១០០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនរងគ្រោះឈ្មោះ យិន ផល ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ខេត្តព្រៃវែង ។
សមត្ថកិច្ចប្រាប់ថានៅថ្ងៃទី២៦ខែមករា ឆ្នាំ២០១៩វេលាម៉ោងប្រហែលប្រហែល៣និង០០នាទី ជនរងគ្រោះបានដើរចេញពីផ្ទះម្នាក់ឯងទៅមើលសន្ទូចនៅចំនុចខាងលើ លុះមួយសន្ទុះក្រោយមកមានប្អូនថ្លៃឈ្មោះបៀង បឿនភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំជាមួយគ្នា បានដើរទៅមើលសន្ទូចតាមពីក្រោយរពេលទៅដល់ចំណុចកើតហេតុក៏បានឃើញពិលអណ្តែតទឹកដោយមានពន្លឺភ្លើងភ្លឺៗ ក៍បានដើរទៅមើលភ្លាមនោះបានឃើញបងថ្លៃកំពង់ប្រកាច់លង់ទឹកស្លាប់ឃើញដូចនេះក៏បានដើរមកផ្ទះហើយហៅបងប្អូននិងញ្ញាតិជិតខាងអោយទៅជួយស្រង់យកសាកសពយកមកផ្ទះតែម្តង។
លុះព្រឹកឡើងថ្ងៃទី២៦ខែមករា ឆ្នាំ២០១៩វេលាម៉ោង៧និង៣០០នាទីទើបក្រុមគ្រួសារមករាយការណ៏ជូនសមត្ថកិច្ច ក្រោយពីទទួលបានព៏តមានសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។
ឆ្លងតាមការពិនិត្យសាកសពគ្រូពេទ្យមណ្ឌលសុខភាពព្រៃកណ្តៀងបានសន្និដ្ឋានថាសាក សពឈ្មោះ យិន ផល ពិតជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន។
បច្ចុប្បន្នសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ខ្មែរ៕