ក្រុមហ៊ុន ទ្រព្យយើង បានបើកសិក្ខាសាលាស្តីអំពី ជំនាញនៃការលក់អចលនទ្រព្យ និងភាពជោគជ័យ នៃ មុខជំនួញ
បន្ទាយមានជ័យៈ កាលពីថ្ងៃទី២៧ ខែ មករា ឆ្នាំ២០១៩ ក្រុមហ៊ុន ទ្រព្យយើង ដែលប្រកបមុខជំនួញ លើអចលនទ្រព្យ បានបើកសិក្ខាសាលា បណ្តុះបណ្តាលដល់ និស្សិត អាជីវករ និងប្រជាពលរដ្ឋ អំពី ជំនាញនៃការលក់អចលនទ្រព្យ និងភាពជោគជ័យនៃមុខជំនួញ ដែលមានសិក្ខាកាមចូលរួមប្រហែល ១០០នាក់ ។ គ្រូឧទ្ទេស ក្នុងសិក្ខាសាលានោះ មានលោក ឆាត វិជ្ជា និង លោក ហួត សំបូរ ដែលជាប្រ ធានក្រុមហ៊ុន ទ្រព្យយើង បានបង្ហាញអំពីវិធីនៃការលក់អចលនទ្រព្យនៅលើទីផ្សារ ដែលកំពុងមាន ការប្រគួតប្រជែងដ៏ខ្លាំងក្លា នៅក្នុងយុគសម័យសេដ្ឋកិច្ចភាវូបនីយកម្មកំពុងតែកើនឡើងផ្នែកខាងអច នទ្រព្យនេះ ។ ក្នុងការធ្វើបទបង្ហាញលោក ហួត សំបូរ បានពង្រឹងសិក្ខាកាមចូលរួម ឲ្យមានការផ្លាស់ប្តូរ ការគិត ផ្លាស់ប្តូរការធ្វើអ្វីដែលមានពីមុន មិនទាន់រីកចំរើន នៅក្នុងគ្រួសារ ហើយយើងចាប់ផ្តើមទទួល នូវគំនិតថ្មី ដែលអាចនាំយើងឲ្យមានជីវភាពធូរ រីកចំរើនជាងមុន។ មនុស្សយើងម្នាក់តែងតែនិយាយថា ខ្លួនឯងគ្មានលុយមិនអាចធ្វើអ្វីកើតទេ បើសិនជាខ្ញុំមានលុយ ៥ម៉ឺនដុល្លារ ខ្ញុំនឹងយកទៅរកស៊ី និងបាន ចំណេញ តែគំនិតនេះ ទស្សនៈនេះ បើយើងចាប់ផ្តើមការគិតទៅ អ្នកទាំងនោះមិនទាន់មានគោលដៅ ពិតប្រាកដផង ទោះយើងឲ្យលុយគាត់ចំនួន ៥ ម៉ឺន ទៅរកស៊ី គាត់នឹងជួបហានិភ័យខ្ពស់ ប្រឈមលើការខាតបង់ច្រើន ជាងទទួលបានផលចំណេញនៃសាច់ប្រាក់ត្រឡប់មកវិញ ។ មួយវិញទៀតបើសិនជា យើងចង់ក្លាយជាអ្នកមានលុយ ជាអ្នកជោគជ័យក្នុងមុខជំនួញ យើងពុំគួរគិតថាៈ ខ្លួនខ្ញុំធ្វើមិនកើត ! មិនអាចធ្វើបាន ! ការយល់បែបនេះ ទស្សនៈបែបនេះ ដែលបានជំរុញចិត្តយើងរួចហើយ ថាមិនអាចធ្វើ បាន ដូចនេះភាគជោគជ័យលើមុខជំនួញ និងចង់ក្លាយជាអ្នកមានលុយច្រើននោះ គឺមិនអាចទៅរួចទេ ដោយសារតែយើងមិនបានបើកចិត្តឲ្យទូលាយ ដើម្បីទទួលយកនូវអ្វីដែលថ្មី យើងនៅតែប្រកាន់យក នូវគំនិតមិនរីកចំរើន នៅតែរក្សាវាទុកដដែល ។ ក្នុងនោះដែរយើងត្រូវយល់ឲ្យបានច្បាស់អំពីទ្រព្យ និង បំណុល ថាទ្រព្យជាអ្វី? ហើយបំណុលជាអ្វី? ហើយសូមកុំច្រឡំយកបំណុលទៅទិញបំណុល ដែលវា នាំយើងឲ្យក្លាយទៅជាជនរងគ្រោះ ដោយសារបំណុល ។ លោក ហួត សំបូរ បានលើកឧទារណ៍ជា ច្រើន ដូចជា ខខ្ចីលុយធនាគារយកទៅទិញឡាន ហើយបង់រំលស់ .....ជាដើម ។
លោក ឆាត វិជ្ជា បានធ្វើបទបង្ហាញនូវ ការកំណត់នូវរយៈពេលក្នុងការរកប្រាក់ និងធ្វើយ៉ាងណាឲ្យ ប្រាក់នោះមានដំណើរការរកប្រាក់ជាបន្តបន្ទាប់ ។ ដោយលោកបានបញ្ជាក់ជូនសិក្ខាកាមថា មនុស្ស ជោគជ័យជាមនុស្សដែលប្រើមនុស្ស និងពេលវេលាឲ្យរកលុយជូនយើង ទើបមានឈ្មោះថា ជាមនុស្ស ជោគជ័យក្នុងមុខជំនួញ តែបើយើងនៅតែធ្វើការខ្លួនឯង ដើម្បីរកលុយនោះ មិនមែនជាមនុស្សជោគ ជ័យនោះទេ តែខ្ញុំនាំគ្នាយើងទាំងអស់គ្នា ឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា ។ លោក បានលើក ឧទាហរណ៍ជាច្រើន ដែលជាមនុស្សជោគជ័យជាច្រើន នៅលើពិភពលោក បានក្លាយជាមហាសេដ្ឋី បានប្រាក់រាប់ពាន់លានដុល្លារ ដែលអ្នកទាំងអស់នោះ បានជោគជ័យ មិនមែនធ្វើម្នាក់ឯងទេ គឺត្រូវរួមគ្នាធ្វើទាំងអស់គ្នា ទើបបានជោគជ័យ ។
នៅក្នុងសិក្ខាសាលាមានការចូលរួមចែករំលែកពី សិក្ខាកាម ដែលធ្លាប់មានបទពិសោធន៍ នៅក្នុងនោះ ដែរ ដែលជួយបន្ថែម និងចែករំលែកចំណេះ និងបទពិសោធន៍ជូនដល់សិក្ខាកាម បានចូលរួម ។
នៅក្នុងប្រទេសកម្ពុជា ទីផ្សារអចលនទ្រព្យកំពុងតែកំរើឡើង ដោយសារតែមានអ្នកវិនិយោគទុនធំៗ កំពុងតែសម្រុកចូល ដើម្បីធ្វើវិនិយោគនៅកម្ពុជា សូម្បីអ្នកវិនិយោគទុន ជប៉ុនក៏កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវិស័យអចលនទ្រព្យនេះបានប្រើប្រាស់ទឹកប្រាក់អស់រាប់រយលានដុល្លារផងដែរ។
សក្កានុពលសម្រាប់ខេត្តបន្ទាយមានជ័យ ដែលស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគទុនបរទេស កំពុងសម្លឹង មក មានជប៉ុន ម៉ាឡេស៊ី ចិន ថៃឡង់ និងព្រមទាំងប្រទេសលោកខាងលិចទៀតផង
ដែលសម្លឹងលើ អចនទ្រព្យ ជាចម្បង ។ សក្តានុពលនេះ ហើយដែលក្រុមហ៊ុន ទ្រព្យយើង កំពុងតែត្រៀមខ្លួនរួចជាស្រាច់ ដើម្បីចូលរួមសហការ ជាដៃគូ ក្នុងមុខជំនួញ ដើម្បីជំរុញសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែរីក ចំរើន ទោះបីថ្មីៗនេះ មានលើកឡើងថា សហគមន៍អឺរ៉ុប កាត់អនុគ្រោះពន្ធ (EBA) ពីកម្ពុជា ក៏ដោយក៏មាន ប្រទេសជាម្ចាស់ជំនួយជាច្រើនទៀត មិនទាន់ងាកចេញពីកម្ពុជាដែរ ហើយអ្នកវិនិយោគទុនទាំងអស់ នោះ បានធ្វើវិនិយោគនៅកម្ពុជា ពិសេស ខេត្តបន្ទាយមានជ័យ ខេត្តនៅជាប់ព្រំដែន ថៃ ដែលពួកគេ ត្រូវបង្កើតរោងចក្រ សហគ្រាស .....ជាច្រើន ដើម្បីបំរើសេចក្តីត្រូវការក្នុងទីផ្សារអាស៊ី (អាស៊ាន ) ៕