ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋរស់នៅឃុំស្វាយជ្រុំ បានចេញមកតវ៉ាសាជាថ្មីដើម្បីឆ្លើយតបទៅហ្នឹងការធ្វើទុក្ខបុម្និញពីសំណាក់ឧកញ៉ា សុខ ប៊ុន
Mon,28 January 2019 (Time 12:19 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1106នាក់)


ចុះហត្ថលេខាលើការទិញលក់របស់ប្រជាពលរដ្ឋផង  ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើគាត់ ជាអាជ្ញាធរដែនដី ទៅវិញ ។
      គាត់បានបញ្ជាក់ថា៖ ឈ្មោះឡុងនេះកាលពីរដូវទឹកឡើង ប្រជាពលរដ្ឋមកតវ៉ាបានសន្យាចំពោះមុខប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានថា៖ នៅពេលទឹកស្រក បងប្អូនប្រជាពលរដ្ឋ មានដីនៅចំណុចណា សូមទៅធ្វើស្រែជាធម្មតាចុះ ហើយរឿងដី ចង់លក់អោយអ្នកណាក៍បាន ក្រុមហ៊ុនមិនបង្ខំនោះទេ  តែធាតុពិត ពេលបងប្អូនទៅធ្វើស្រែ បែជាហៅ កងរាជអាវុធហត្ថ ទៅចាប់គ្នាទៅវិញ  ពិតជាព្រៃផ្សៃពេក ។
          កន្លងទៅលោកចេះតែសម្របសម្រួលប្រើភាពអត់ធ្មត់ជាមួយនឹងឈ្មោះឡុង ដែលជាមេការក្រុមហ៊ុនរបស់លោកសុខប៊ុន នេះច្រើនដងហើយ  ប៉ុន្តែពេលនេះលោកទ្រាំលែងបានហើយដោយសារតែការធ្វើបាបប្រជាពលរដ្ឋខ្លាំងពេក ហេតុនេះហើយក្នុងនាមលោកជាអាជ្ញាធរឃុំស្វាយជ្រុំ សូមសំណូមពរដល់អាជ្ញាធរខេត្ត ពិសេសប្រមុខរាជ   រដ្ឋាភិបាលសូមមេត្តាជួយដោះស្រាយលើបញ្ហានេះផង៕
 
ដោយឡែកឈ្មោះលន់ ឡន ហៅឡុង ដែលជាមេកាក្រុម
ហ៊ុនដែល រងការចោទប្រកាន់ខាងលើបាននិយាយដោយខ្លីថា៖លោកមិនបានចាប់គ្រឿងចក្រនោះទេ គឺមន្រ្តីជំនាញនោះតើ!ជាអ្នកចាប់ ហើយពេលនេះ គេដោះលែងវិញអស់ហើយ ប៉ុន្តែម្ចាស់គ្រឿងចក្រមិនមកយក ព្រោះបានបា្រប់ថាៈកំពុងកោសខ្យល់ ។
 
 ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទវិញបានប្រាប់ថាលោកមិនបានបញ្ជាឲ្យចាប់គ្រឿងចក្រនោះទេ  ព្រោះពេលអោយមន្ត្រីជំនាញចុះទៅពិនិត្យឃើញថាៈ ដីនោះជាដីស្រែរបស់ប្រជាពលរដ្ឋ ធ្វើស្រែរាល់ឆ្នាំ មិនមែនជាដីព្រៃលិចទឹកនោះទេ ហើយលោកក៏បានឲ្យដោះលែងមនុស្សនិងត្រាក់ទ័រទៅវិញ ប៉ុន្តែដល់ម៉ោងនេះបើគេមិនដោះលែងជារឿងរបស់គេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1239 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8388 នាក់
ខែនេះ :
27941 នាក់
3 ខែនេះ :
61774 នាក់
សរុប :
2512481 នាក់