ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យចុះបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនលក្ខណ:ទ្រុងទ្រាយធំផ្អើលក្រុងប៉ោយប៉ែត..!
Mon,28 January 2019 (Time 02:54 PM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 1045នាក់)


 

ខេត្តបន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ១៥នាក់ និងដកហូតបានម៉ូតូ៩គ្រឿង ឡាន១គ្រឿង កាំភ្លើង៣ដើម និងថ្នាំញៀនមួយចំនួនធំ។ក្នុងប្រតិបត្តិការបង្ក្រាបជួញដូរគ្រឿងញៀនលក្ខណ:ទ្រុងទ្រាយធំក្នុងក្រុងប៉ោយប៉ែតក្នុងរយះពេល២ថ្ងៃដឹកនាំដោយលោកឧត្តមសេនីយ៍ ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបួងខេត្តបន្ទាយមានជ័យ ដោយកំលាំងនគរបាលក្រុងប៉ោយប៉ែត និងនគរបាលខេត្តបានចុះបង្ក្រាបជនសង្ស័យជួញគ្រឿងញៀននៅតាមផ្ទះសំណាក់បាន៥ករណី រយះពេល២ថ្ងៃនិងនៅកន្លែងផ្សេងៗគ្នា។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថាការចុះបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនជាទ្រង់ទ្រាយធំនេះនៅចំណុចមួយក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងកន្លែងផ្សេងៗទៀត។ ក្នុងរយះពេល២ថ្ងៃឃាត់ខ្លួនជនសង្ស័យបាន១៥នាក់ ១:ឈ្មោះ សេរី ពេជ្ជរ៉ាវី ភេទប្រុស អាយុ ៣០ឆ្នាំដកហូតបានវត្ថុតាងរួមមានម្សៅក្រាមពណ៍សថ្លា១ថង់តូច។ ២: ឈ្មោះម៉ៅ បៃ ភេទប្រុស អាយុ២៩ឆ្នាំដកហូតបានវត្ថុតាងម្សៅក្រាមពណ៍សចំនួន២ថង់តូច។ ៣:ឈ្មោះហ៊ាង សុជាតិ ភេទប្រុស អាយុ២៧ឆ្នាំ។ ៤:ឈ្មោះ ឌឹម សុភ័ក្រ្ត ហៅ ផៃភេទប្រុស អាយុ ២៩ឆ្នាំ ៥:ឈ្មោះ យក់ ស៊ិង ភេទប្រុស អាយុ ២៤ឆ្នាំដកហូតអាវុធខ្លី១ដើម ម៉ាក ZORAKI លេខ០០០០៦៥ បង់១គ្រាប់១គ្រាប់។ ៦:ឈ្មោះ បូរ ទិត្យភេទប្រុស អាយុ២៩ឆ្នាំ ដកហូតវត្ថុតាងក្រាមពណ៍សរ៦ថង់តូច ចឹញ្ចៀនលោហ:ធាតុដាំត្បូងពណ៍ខ្មៅ ១វង់។ ៧:ឈ្មោះហេង អ៊ាន ហៅរតនា ភេទប្រុស អាយុ២៩ឆ្នាំ ដកហូតថ្មាំពណ៍ផ្កាឈូក១៧៣គ្រាប់ ក្រាមពណ៍ស ២ថង់តូច ចឹញ្ជៀនលោហធាតុ២វង់ ។ ៨:ឈ្មោះហៀប សីហា ភេទប្រុស អាយុ១៨ឆ្នាំ។ ៩:ឈ្មោះចយ រ៉ាវី ភេទប្រុស អាយុ១៧ឆ្នាំ។ ១០:ឈ្មោះ រតនា ភេទប្រុស អាយុឆ្នាំ ដកហូតវត្ថុតាង ថ្នាំប្រភេទពណ៍ផ្កាឈូក១៧៣គ្រាប់ ក្រាមពណ៍សថ្លា២ថង់តូច។ ១១:ឈ្មោះ ហេង ហ្វុង សាយ យុគ ហៅ វង់ ភេទប្រុស អាយុ ប្រហែល២៩ឆ្នាំ (ជនសង្ស័យគេចខ្លួនបន្សល់ទុកនូវ អាវុធខ្លី១ដើមម៉ាកlock17 ពណ៍ខ្មៅ បង់០១ គ្រាប់០៣ គ្រាប់ ថ្នាំគ្រាប់ពណ៍ផ្កាឈូកយ៉ាម៉ាចំនួន ១០២គ្រាប់ ក្រាមពណ៍សថ្លាចំនួន០៦ ថង់តូច និង៥កូនថង់ ធំល្មម ខេហិតពណ៍សរ ០១កញ្ចប់ ថង់សំរាប់ច្រកថ្នាំ មួយចំនួន ជញ្ជីងសំរាប់ថ្លឹងថ្នាំ០១) ។ និង៤នាក់ទៀតមិនស្កាល់ឈ្មោះដកវត្ថុតាងមានកាំភ្លើងកែច្នៃចំនួន ១ម៉ាកBLow F92 AUTOពណ៌ទឹកប្រាក់មានគ្រាប់ចំនួន ៣គ្រាប់នៅក្នុងប្រអប់ដែកស្វានចំនួន២ម៉ូទ័រឆាបចំនួន១ អង្គុំចំនួន១ ផ្លែស្វានចំនួន៨ កាណុងកាំភ្លើងចំនួន៣ កាំបិតសាម៉ូរ៉ៃចំនួន១ ម៉ែតក្រឡឹងចំនួន១ ដែកឆាបចំនួន១ ដបកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន២ ដែកកេះចំនួន៥ កន្ត្រៃចំនួន២ ញញូរចំនួន១ ដែកទ្រាប់ដំចំនួន គ្រាប់អឺម១៥គ្រាបក្នុងការបង្ក្រាបនោះភាគច្រើននៅក្នុងផ្ទះសំណាក់ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីឃាត់ខ្លួនហើយកំលាំងជំនាញបានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងរៀបចំឯកសារបញ្ជូនទៅតុលាខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
128 នាក់
ម្សិលមិញ :
432 នាក់
សប្តាហ៍នេះ :
4298 នាក់
ខែនេះ :
30767 នាក់
3 ខែនេះ :
60715 នាក់
សរុប :
2352354 នាក់