ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក វរសេនីយ៍ទោ សៅ សារឿន អធិការ នគរបាលស្រុកថ្មពួក បានដឹកនាំកម្លាំងជំនាញ និងកម្លាំង ប៉ុស្តិ៍ គោករមៀត ចុះបង្រ្កាបទីតាំងជល់មាន់01កន្លែង !
Tue,29 January 2019 (Time 10:19 AM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 1024នាក់)


បន្ទាយមានជ័យ៖   ល្បែងស៉ីសងជាប្រភព បញ្ហានៅក្នុងសង្គមដែល ស្តែងឡើងនូវ អំពើរហឹង្សាក្នុងគ្រួសារនិងសង្គមចោរកម្មគ្រប់ប្រភេទកើតឡើងធ្វើអោយអសន្តិសុខក្នុងមូលដ្ឋានដូច្នេះប្រជាពលរដ្ឋ  មានការសាទរចំពោះលោក  វរសេនីយ៍ទោ សៅ សារឿន  អធិការ នគរបាលស្រុកថ្មពួក  បានដឹកនាំកម្លាំងជំនាញ និងកម្លាំង ប៉ុស្តិ៍ គោករមៀត ចុះបង្រ្កាបទីតាំងជល់មាន់01កន្លែងថាជាការបោសសម្អាតមូលដ្ឋានដើម្បីភូមិឃុំមានសុវត្ថភាព។
សត្ថកិច្ចនគរបាលស្រុកថ្មពួកបានអោយដឹងថា៖ដោយអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និង ការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោក វរៈសេនីយ៍ទោ សៅ សារឿន អធិការ បានដឹកនាំកម្លាំង ចុះបង្ក្រាបសៃវៀនជល់មាន់01កន្លែង នៅចំណុចផ្ទះឈ្មោះ ព្រំ សាខន ប្រុសអាយុ63ឆ្នាំ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបកំលាំងជំនាញ បានប្រមូលសម្ភារៈ និង វត្ថុតាង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត។
28.01.2019 វេលាម៉ោង15.00នាទី លោកវរសេនីយ៍ទោ សៅសារឿន  អធិការ នគរបាលស្រុកថ្មពួក  បានដឹកនាំកម្លាំងជំនាញ និងកម្លាំង ប៉ុស្តិ៍ គោករមៀត ចុះបង្រ្កាបទីតាំងជល់មាន់01កន្លែង នៅចំណុចផ្ទះម្ចាស់ឈ្មោះ ព្រំ សាខន ប្រុសអាយុ63ឆ្នាំ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ។
_ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបកម្លាំងបានធ្វើការដកហូតសម្ភារ: វត្ថុតាងដូចខាងក្រោម ៖
_ម៉ូតូ                    ចំនួន18គ្រឿង
_មាន់ជល់            ចំនួន14ក្បាល
_អង្រុតក្រុងមាន់   ចំនួន17
_សៃវៀន              ចំនួន01ឈុត
_ជញ្ជើងថ្លឹងមាន់   ចំនួន02
_នាឡិការ             ចំនួន01
_កំណល់អង្គុយ    ចំនួន12
_តុអង្គុយ             ចំនួន07
_ឧប្បករណ៍ស្អំ      ចំនួន01ឈុត
_វត្ថុតាង និង សម្ភារ:ខាងលើក យកមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីរៀបចំឯកសារ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ចាត់ការតាមនិតិវិធី  ផងដែរ  ។ទោះជាយ៉ាងណាប្រជាពលរដ្ឋ  មានការសាទរចំពោះការបង្ក្រាបល្បែងស៉ីសងនេះហើយគាត់ជឿជាក់ថាអាចកាត់បន្ថយភាពចលាចលក្នុងសង្គមដោយសារអំពើរហឹង្សានិងចោរកម្មគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
146 នាក់
ម្សិលមិញ :
432 នាក់
សប្តាហ៍នេះ :
4316 នាក់
ខែនេះ :
30785 នាក់
3 ខែនេះ :
60733 នាក់
សរុប :
2352372 នាក់