ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សាលា​ឧទ្ធរណ៍​នឹង​បើក​ការ​សួរ​ដេញ​ដោល​គ្នា ​លើ​បណ្តឹង​ប្រឆាំង​នឹង​ដីកា​បញ្ជូន​រឿង​លោក ​កឹម​ សុខា ​ទៅ​ជំនុំ​ជម្រះ
Mo,09 Dezember 2019 (Time 10:19 )
ដោយ ៖ សុជាតិ (ចំនួនអ្នកអាន: 1036នាក់)


ភ្នំពេញ៖ តុលាការ​សាលា​ឧទ្ធរណ៍​នឹង​ធ្វើ​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​នៅ​ថ្ងៃ​ទី ០៩ ធ្នូ ​នេះ ​លើប​ណ្តឹង​ប្រឆាំង​នឹង​ការ​បញ្ជូន​សំណុំ​រឿង​របស់​លោក​ កឹម​ សុខា ​ទៅ​ជំនុំ​ជម្រះ​។ ​ការ​សួរ​ដេញ​ដោ​ល​គ្នា​​នេះ ​នឹង​ធ្វើ​ឡើង​ដោយ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​៣​រូប​នៃស​ភា​ស៊ើបសួ​រ​របស់​តុលាការ​សាលា​ឧទ្ធរណ៍ ​ជា​មួយ​នឹង​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​កឹម សុខា ​ចំនួន​៤​រូប​។​ 

បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ ​តុលាការ​សាលា​ឧទ្ធរ​ណ៍នៅ​រសៀល​ថ្ងៃ​ច័ន្ទ​ ទី​ ០៩​ ធ្នូ ​នេះ ​នឹង​ធ្វើ​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​រវាង​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​តុលាការ​សាលា​ឧទ្ធរណ៍​ជា​មួយ​ក្រុម​មេធាវី​ការ​ពារ​ក្តី​ឲ្យ​លោក​ កឹម​ សុខា​។ ​ការ​សួរដេញ​ដោល​គ្នា​នេះ ​គឺ​ទាក់​ទង​នឹង​បណ្តឹង​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក ​កឹម ​សុខា ​ប្រឆាំង​នឹង​ដីកា​បញ្ជូន​រឿង​របស់​លោក ​កឹម សុខា​ ទៅ​ជំនុំ​ជម្រះ​។ ​នេះ​បើ​យោង​តាម​លិខិត​របស់​តុលាការ​សាលា​ឧទ្ធរណ៍​ដែល​អញ្ជើញ​មេធាវី​ការពារ​ក្តី​លោក ​កឹម​ សុខា​ កាល​ពី​ថ្ងៃទី ​០៥ ​ធ្នូ ​ពោល​គឺ​នៅពី​​រ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោម​ពី​ក្រុម​មេធាវី​ការពារ​ក្តី​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​នេះ ​កាល​ពី​ថ្ងៃទី ​០៣ ​ធ្នូ​។​

 

គួរ​រំលឹក​ជូន​ថា ​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​០២​ ធ្នូ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការ​បញ្ជូ​ន​សំណុំ​រឿង​ព្រហ្មទណ្ឌ​របស់​លោក ​កឹម ​សុខា ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ជំនុំ​ជម្រះ​ តា​ម​ដីកាប​ញ្ជូន​ទៅជំ​នុំជ​ម្រះ ​ចុះ​ថ្ងៃទី​ ០២​ ធ្នូ​។ ​មួយ​ថ្ងៃ​ក្រោយ​មក​ ពោល​គឺ​នៅ​ថ្ងៃទី ​០៣ ​ធ្នូ ​ក្រុម​មេធាវីកា​រពា​រ​ក្តី​លោក ​កឹម​ សុខា ​បាន​ដាក់​ពាក្យ​ប្តឹ​ង​ឧទ្ធរណ៍ ​ប្រឆាំង​នឹង​ដីកាប​ញ្ជូន​លោក ​កឹម ​សុខា ​ទៅ​ជំនុំជ​ម្រះ​ ដោយ​អះអាង​ថា ​កូន​ក្តី​របស់​ខ្លួន​ គឺ​លោក​ កឹម​ សុខា ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ឡើយ ​ចំពោះ​ដីកា​បញ្ជូន​រឿង​ឲ្យ​ទៅ​ជំនុំ​ជ​​ម្រះ​នេះ។​

 

លោក​ ចាន់ ​ចេន​ មេធាវី​ការពារ​ក្តី​ម្នាក់​ក្នុ​ង​ចំណោម​៤​នាក់​បាន​អះអាង​ថា ​លោក​ព្រម​ទាំង​សហ​មេធាវី​ការពារ​ក្តី ​លោក​ កឹម​ សុខា ​បាន​តាំង​ចិត្ត​និង​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ​សម្រាប់ការសួរ​ដេញ​ដោល​គ្នា​នៅ​ថ្ងៃទី​០៩ ​ធ្នូ ​ដើម្បី​ការពារ​សិទ្ធិ​ឲ្យ​កឹម​ សុខា ​នៅ​ចំពោះមុ​ខ​សភាស៊ើ​ប​សួរសា​លា​ឧទ្ធរណ៍​។ ​លោក​មេធាវី​បាន​បន្ត​ថា ​ទោះ​បី​ជា​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ ​ក៏​ប៉ុន្តែ​វា​គឺ​ជា​ការ​សម្តែង​ឆន្ទៈ​របស់​កូនក្តី​និង​សហ​មេធាវីការ​ពារ​សិទ្ធិ​លោក ​កឹម ​សុខា ​ក្នុង​ការ​តស៊ូ​លើ​សមរភូមិ​ច្បាប់​នេះ។​ ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក​មេធាវី​បាន​អំពាវ​នាវ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ ​ងាក​មក​ស្វែង​រក​ដំណោះ​ស្រាយ​វិញ​ ដោយ​ចាប់​ផ្តើ​ម​រួម​គ្នា​ដោះ​ស្រាយ​នូវ​បញ្ហា​ណា ​ដែល​បះពាល់​ដល់​ប្រទេស​ជាតិ​និង​ប្រជាពល​រដ្ឋ​ខ្មែរ​ជា​អាទិភាព​ ដើម្បី​មាន​ឱកាស​ឈាន​ទៅ​កសាង​អនាគត​យូរអង្វែង​សម្រាប់​អ្ន​ក​ជំនាន់​ក្រោយ​។​

 

គួរ​ជំរាប​ជូន​ថា ​លោក ​កឹម ​សុខា ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ត្រូវ​រ៉ូវ​គ្នា​ជា​មួយប​រទេស​ឬ ​«សន្ទិដ្ឋិភាព​ជា​មួយប​រទេស»​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ​តាម​មាត្រា ​៤៤៣ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1171 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8320 នាក់
ខែនេះ :
27873 នាក់
3 ខែនេះ :
61706 នាក់
សរុប :
2512413 នាក់