ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេភូមិត្រូវធ្វើជាគំរូក្នុងការកាត់សំយាបផ្ទះនិងរបៀបរៀបរយក្នុងផ្សារត្រីប៉ោយប៉ែត
Wed,30 January 2019 (Time 01:02 PM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 979នាក់)


បន្ទាយមានជ័យ៖  នៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៩នេះ  លោក សានស៊ានហូ  អភិបាលក្រុងប៉ោយប៉ែតបាន ធ្វើការចុះផ្សព្វផ្សាយជូន ប្រជាពលរដ្ឋ
ដែលជា  អាជីវករលក់ដូរ ជុំវិញ  ផ្សារត្រីប៉ោយប៉ែត  អោយរុះរើ  សំយាប  និងការដាក់តាំងលក់ ហៀហូរលើចំណីផ្លូវ បណ្តាលអោយផ្លូវរួមតូច បង្ករកាស្ទះចរាចណ៍ ដែលជាឧបសគ្គក្នុងការជួយសង្គ្រោះនៅពេលមានអាសន្នមកដល់ដូចជាមានគ្រោះអគ្គីភ័យម្តងៗ។
 
គួរបញ្ជាក់ផងដែរថា៖  កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០១៩កន្លងទៅនេះ ត្រូវហ្នឹងថ្ងៃ សែដកជើងធូប ហើយដោយតែភាពធ្វេស ប្រហែសអគ្គីភ័យបានលេបត្របាក់ តូបក្នុងផ្សារត្រីប៉ោយប៉ែតអស់ ចំនួ៦ខ្នងដែលបានធ្វើអោយខាតបង់ទ្រព្យសម្បត្តិជាច្រើនម៉ឺនដុល្លា។ដោយសារតែមើលឃើញនូវការរំលោភយកចំណីផ្លូវជុំវិញផ្សារនេះពីអ្នករស់នៅជំវិញនោះដោយអ្នកខ្លះបាន ត សំយាប និងការដាក់តាំងលក់ហៀហូរលើចំណីផ្លូវ  បណ្តាលអោយផ្លូវរួមតូចបង្ករកាស្ទះចរាចេណ៍ ដែលជាឧបសគ្គក្នុងការជួយសង្គ្រោះនៅពេលមានអាសន្នមកដល់ដូចជាមានគ្រោះអគ្គីភ័យហើយរថយន្ត ពន្លត់អគ្គីភ័យពិបាកក្នុងការចូលជួយសង្គ្រោះនោះទើបលោកអភិបាលក្រុងដឹកនាំ កម្លាំង  នគរបាល ក្រុងប៉ោយប៉ែត  កម្លាំងអាវុធហត្ថ ប្រជាការពាររួមទាំងមន្ត្រីពាក់ព័ន្ធ
មួយចំនួនទៀតបានចុះធ្វើការផ្សព្វផ្សាព្វ អប់រំ  ណែនាំ  ដល់ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារត្រីនេះត្រូវតែរុះរើចេញ នូវសំយាបនិង ការដាក់តាំងរបស់របរ ហូហៀចូលលើចញ្ចើមផ្លូវបន្តទៀត។
 
នៅក្នុងពេលអបរំនោះលោកសានស៊ានហូ បានដាក់កំហិតអោយប្រជាពលរដ្ឋត្រូវរៀបចំនិងរុះរើអោយអស់នៅក្រោយពេលចូលឆ្នាំចិនរួចដោយយកផ្ទះលោកគីសារុនមេភូមិជាគំរូ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10 នាក់
ម្សិលមិញ :
205 នាក់
សប្តាហ៍នេះ :
4218 នាក់
ខែនេះ :
30687 នាក់
3 ខែនេះ :
60801 នាក់
សរុប :
2352441 នាក់