ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
គេចមិនផុតពីដៃតុលាការទេ !ហើយច្បាស់ជាវ័ណ្ឌ ក ដូចសម្លរកំពឹសមិន ខានឡើយអ្នកជួញម៉ូតូក្តៅ!
Tue,29 January 2019 (Time 05:53 PM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 2320នាក់)


បន្ទាយមានជ័យ៖ វីវរហើយម្តងនេះច្បាស់ជាគេចមិនផុតពីដៃតុលាការឡើយហើយវ័ណ្ឌ ក ដូចសម្លរកំពឹស មិនខានទេ បន្ទាប់ពី នគរបាលការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន ខេត្ត  បន្ទាយមានជ័យបានធ្វើការ សម្រុះសម្រួលរវាង ជនរងគ្រោះនិងអ្នកលក់ម៉ូតូដែលគេអះអាងថាបានលក់ម៉ូតូក្តៅ ដែលត្រូវចោរលួចចេញពីប្រទេសថៃ រួចគេលក់តគ្នាហើយជនរងគ្រោះជិះចូលទៅក្នុងទឹកដីថៃត្រូវបានសមត្ថុំិច្ចថៃចាប់នោះហើយជនរងគ្រោះ សុំអោយ អ្នកលក់ម៉ូតូជួយចេញថ្លៃខាតពាក់កណ្តាលហើយចចារមិនត្រូវគ្នានោះច្បាស់ជាឡើងទៅដល់ដៃតុលាការមិនខានឡើយ។
 
នេះបើយោងតាមការអោយដឹងពី លោក ឧត្តមសេនីយ៍ត្រី   សិទ្ធិឡោះ ស្នងការ  ទទួលផែនកណ្ដាលនគរបាលយុត្តិធម៌នៃ ស្នងការដ្ឋាន  ខេត្តបន្ទាយមានជ័យ   បានប្រាប់ ក្រុមអ្នកសារព័ត៌មាន  យើងនៅល្ងាចថ្ងៃទី ២៨ខែមករា ឆ្នាំ២០១៩នេះថា ៖ដោយសារតែមើលឃើញ ករណីខាងលើនេះ មិនមែន   ជាបញ្ហាធំដុំ  ដែលអាច ធ្វើការសម្រុះសម្រួលគ្នាបានហើយខាងអធិការដ្ឋាន  នគរបាលក្រុងប៉ោយប៉ែតបានបញ្ចូនសំណុំរឿងនេះមក លោក ក៏បានអោយ នគរបាលការិយាល័យ ព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន ខេត្ត  បន្ទាយមានជ័យបានធ្វើការ សម្រុះសម្រួលរវាង ជនរងគ្រោះនិងអ្នកលក់ម៉ូតូដើម្បីកុំអោយវែងឆ្ងាយតែលោកក៏មិនដឹងថាអាចដើស្រាយបានឫអត់ទេសំខាន់ភាគីទាំងសងខាងថាអាចព្រមព្រាងគ្នាឬអត់ បើមិនព្រមមានតែបញ្ជូនរឿងនេះទៅតុលការតែប៉ុណ្ណោះ។
 
ដោយឡែកបើតាមការអះអាងពី ឈ្មោះ ផន ថាវរៈ ដែលជាអ្នកលក់ម៉ូតូអោយទៅជនរងគ្រោះនោះបានប្រាប់អោយដឹងថា តាមពិតទៅលោកក៏មានបំណងចង់បញ្ចប់រឿងនេះដែរតែ ខាងជនរងគ្រោះនោះគាត់ទាមទារហួសហេតុពេកដោយគេអោយរូបលោកជួយចេញសងដល់ទៅពាក់កណ្តាលនៃតំលៃម៉ូតូនោះ គឺលោកមិនអាចយល់ព្រមទេដោយលោកថាជួយសងចំនួន ២០០ដុល្លា  បើគេមិនសុខចិត្តប្តឹងទៅតុលាការលោកក៏ខ្វល់ដែរលោកនិងប្តឹងឈ្មោះ ហែមប៊ុនធឿនដែលជាអ្នកលក់ម៉ូតូអោយរូបលោកដែរព្រោះរូបលោកក៏ជាជនរងគ្រោះផងដែរហើយដែលលក់ម៉ូតូអោយគេប្តឹងទៅអ្នកលក់ទី១ទៀតដូច្នេះជាប់ជំពាក់វាក់វិនរយីងរយោងដូចសម្លរកំពឹសអញ្ចឹង ។ទោះជាយ៉ាងណាមហាជន លើកឡើងថាមានលុយទិញម៉ូតូតោងត្រូវប្រុងប្រយ័ត្ន អោយមែនទែនកុំអាងតែមានស្លាកលេខនឹងឃើញមានកាតគ្រីប្រហែសច្រឡំប៉ះចំ ម៉ូតូដាវឬម៉ូតូក្តៅរបស់ថៃច្បាស់ជាទឹកភ្នែកជូតក្បាលជង្គង់មិនខានឡើយ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1431 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8580 នាក់
ខែនេះ :
28133 នាក់
3 ខែនេះ :
61966 នាក់
សរុប :
2512673 នាក់