ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​កើតឡើង​យ៉ាង​រាលដាល​នៃ​សង្កាត់​ស្មាច់មានជ័យ ខេត្តកោះកុង
Thu,31 January 2019 (Time 04:13 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1048នាក់)


 
 
ខេត្តកោះកុង: ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​មាន​មន្ត្រី​ពុករលួយ​ឃុបឃិត​គ្នា​លក់ដូរ​ដីព្រៃ​របស់​រដ្ឋ ហើយ​នាំគ្នា​ទន្ទ្រាន​កាន់កាប់​យ៉ាង​អនាធិបតេយ្យ​​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដីព្រៃ​របស់​រដ្ឋ​ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកោះកុង កំពុង​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ជា​កម្មសិទ្ធិឯកជន​យ៉ាង​គឃ្លើន។ ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ទេនោះ គឺ​គ្មាន​នរណា​អាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​បានឡើយ​។ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្មាច់មានជ័យ បាន​ឲ្យ​ដឹងថា អ្នក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដែល​នៅក្រោម​ការគ្រប់គ្រង​រប​ស់​រដ្ឋបាល​ព្រៃឈើ​ខេត្តកោះកុង មានឈ្មោះ សុខ រដ្ឋា ដែលជា​មន្ត្រី​យោធា ហើយ​មានឈ្មោះ ហេង ផាន ទទួលខុសត្រូវ​ក្នុងការ​ពុះ​ជា​ដីឡូត៍​លក់​យ៉ាង​រលូន​។ ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកោះកុង បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ហេតុនេះហើយ​ទើប​មានការ​សង្ស័យថា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកោះកុង ជា​អ្នក​ឃុបឃិត​ឲ្យ​ជនល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ឈើ​របស់​រដ្ឋ​ក្នុងភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃនេះ​។ ​តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​៣ សង្កាត់​ស្មាច់មានជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ជនល្មើស​កំពុង​បន្តសកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មានការ​ឃិ​ប​ឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​ក្រុមមន្ត្រី​ពុករលួយ​។ ដូច្នេះ​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង មិនគួរ​បណ្ដែត បណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព ក៏ដូចជា​ចាត់ការ​ទៅលើ​ក្រុមមន្ត្រី​ខិលខូច​ដោយ​មិនត្រូវ​មើល​លើកលែង​ដល់​ពួកគេ​ឡើយ​។ បើ​មិន​ដូច្នេះ​ទេ​ដីព្រៃ​របស់​រដ្ឋ​ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ត្រូវ​ក្រុម​ជនល្មើស​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ជា​កម្មសិទ្ធិឯកជន​តាម​អំពើ​ចិត្ត​ជាមិនខាន ព្រោះ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាក់ស្ដែង​ឈ្មោះ សុខ រដ្ឋា ដែលជា​មន្ត្រី​យោធា និង​ឈ្មោះ ហេង ផាន កំពុង​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ក្នុងភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
341 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7490 នាក់
ខែនេះ :
27043 នាក់
3 ខែនេះ :
60876 នាក់
សរុប :
2511583 នាក់