ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឈើរលេខ២សម្រុកចូលខេត្ត បន្ទាយមានជ័យយ៉ាងគគ្រឹកគគ្រេងសង្ស័យមានការបើកដៃពីជំនាញ!
Sat,02 February 2019 (Time 11:05 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1083នាក់)


 
 
បន្ទាយមានជ័យ៖  ឈ្មួញឈើឈ្មោះឆាយរិទ្ធ ដែលល្បីល្បាញខាង ដឹកជញ្ជូនឈើរឆ្លងដែនពីខេត្តមកបោះចែកចាយអោយតាមដេប៉ូឈើតាមបណ្តាល ខេត្តនានា ដូចជា សៀមរាប  ឧត្តរមានជ័យ  និងបន្ទាយមានជ័យយ៉ាងភ្លូកទឹក ភ្លូកដីគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់នោះ  កាលពីព្រឹកថ្ងៃទី១ ខែកុម្ភះឆ្នាំ២០១៩ នេះគេរាយការណ៍មកថារថយន្តយីឌុក  ចំនួនពីគ្រឿងបានកំពុងដែលកំពុងទម្លាក់ឈើរនៅ ដេប៉ូមួយក្នុងភូមិ និមិត្ត៣  សង្កាត់ និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ដែលគេសង្ស័យមានការបើកភ្លើងខៀវពីមន្ត្រីជំនាញនិងស្ថាប័នពាក់ព័ន្ធ។
ប្រភពព័តមានបានអោយដឹងថា៖កន្លងមកបែកធ្លាយឈើរសម្រុកចូលខេត្តបន្ទាយមានជ័យយ៉ាងអនាធិបតេយ្យសង្ស័យមានការបើកភ្លើងខៀវពីស្ថាប័នស្ទើរគ្រប់ជំនាញជាពិសេសគឺលោក ជា ផល្លី នាយខណ្ឌ័រដ្ឋបាលព្រៃឈេីខេត្តបន្ទាយមានជ័យដែលកន្លងមកត្រូវបានគេរិះគន់ចំៗថាកំពុងតែបេីកដៃអោយឈ្មួញសំរុកដឹកឈេីចូលដែនសមត្ថកិច្ចរគ្រប់គ្រងរបស់ខ្លួនយ៉ាងអនាធិបតេយ្យបំផុត។
គួរបញ្ជាក់ថាផងដែរថា៖នៅចំណុច ភូមិនិមិត្ត៣នៃសង្កាត់និមិត្តនេះកំពុងតែរីកដុសដាលផ្នែកការដាក់លក់ឈើរអាប្រភេទលេខ២នេះកាន់តែច្រើនកន្លែងណាស់ហើយដែលហើយកន្លែងនីមួយៗដែលគេសង្ស័យគ្មានច្បាប់អនុញ្ញត្ត
ផងទេហើយតែងតែលបលួចទិញឈើរពីឈ្មួញឈ្មោះឆាយ រិទ្ធដែលជញ្ជូនឈើរចេញពីខេត្តផ្សេងមក។
ទោះជាយ៉ាងណាជុំវិញអ្នកសារព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យបានទេ។
តែមជ្ឈដ្ឋាននានាលើកឡើងថា៖ កន្លងមក ឈ្មួញឈើរឈ្មោះឆាយរិទ្ធនេះគឺជាមនុស្ស មានឈ្មោះបោះសំឡេងខាង ដើរប្រមូលឈើរខុសច្បាប់ចេញពីព្រៃមកលាក់ទុកនៅតាមផ្ទះប្រជាពលរដ្ឋរួចយករថយន្តយីឌុកទៅដឹកមកចែកចាយទៅតាមបណ្តាខេត្តនានាដូចជាសៀមរាបនិងបន្ទាយមានជ័យជាដើមដោយឈ្មោះខាងលើបានរត់ការជាមួយមន្ត្រីគ្រប់ស្ថាប័នទើបគេយកឈើរទាំងនេះចែកចាយតាមបណ្តាដេប៉ូយ៉ាងអណាធិបតេយ្យដោយរលូន៕
 
 
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
256 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7405 នាក់
ខែនេះ :
26958 នាក់
3 ខែនេះ :
60791 នាក់
សរុប :
2511498 នាក់