ឈាមស្រែកស្បែកហៅ ឃាតករដៃឆៅ សម្លាប់មនុស្សប្លន់យកទ្រព្យសម្បត្តិ នៅខ័ណ្ឌមានជ័យរាជធានីភ្នំពេញមក ជាប់អន្ទាក់នគរបាល នៅ ខេត្តបាត់ដំបង!
បាត់ដំបង៖ពិតជាឈាមស្រែកស្បែកហៅ ឃាតករដៃឆៅ សម្លាប់មនុស្សប្លន់យកទ្រព្យសម្បត្តិ នៅខ័ណ្ឌមានជ័យរាជធានីភ្នំពេញមក ជាប់អន្ទាក់នគរបាល នៅ ខេត្តបាត់ដំបង។
-នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩ ដោយអនុវត្តនូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីលោកនួន សាន ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តបាត់ដំបងផងនោះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរបាលក្នុងផែននិងស្រុកកំរៀង សហការណ៍ជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទ័ណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនស័ង្សយឈ្មោះ សាន់ ទង ហៅធី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងរាជធានីភ្នំពេញ ត្រង់ចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងខណ:ជនសង័ស្សយរូបនេះប៉ុនប៉ងលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃ ។
-សូមជម្រាបជូនថា ជនស័ង្សយឈ្មោះ សាន់ ទង ហៅធី រូបនេះ បានប្រព្រឹត្តិករណីឃាតកម្មទៅលើជនរងគ្រោះឈ្មោះ យ៉ាន់ ជឿន ភេទ ប្រុស ជាអ្នករត់ម៉ូតូឌុបដោយប្រើប្រាស់កាំបិទចាក់យ៉ាងសុះសាច់ទៅលើជនរងគ្រោះ កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៩ នៅក្នុងបន្ទប់លេខ ០៣ នៃផ្ទះសំណាក់( ចន្ឋូត្រជាក់ចិត្ត)ស្ថិតនៅផ្លូវបេតុង ភូមិឫស្សី០២ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញដើម្បីប្លន់យកម៉ូតូម៉ាក HONDA C125 ព៌ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FL9986 និងចិញ្ជៀន០១ វង់ ។ បច្ចុប្បន្នជនស័ង្សយខាងលើ ត្រូវបានប្រគល់ជូនទៅនាយកដ្ឋានជំនាញដើម្បីធ្វើការស្រាវជ្រាវបន្ត និងចាត់ការទៅតាមផ្លូវច្បាប់ ៕
( រូបភាពផែនការងារព្រហ្មទ័ណុ្ឌ និងក្រុមការងារប្រតិកម្មរហ័ស)By kosal!