ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឥឡូវចាប់ផ្តើមដេញខ្មែរ ចេញពីស្រែ យកដីឲ្យយួនឡើងពីបឹងទន្លេសាប នៅស្រុកបរិបូណ៌
Fri,01 February 2019 (Time 02:25 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1066នាក់)


កំពង់ឆ្នាំងៈ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ ប្រជាពលរដ្ឋនៅក្នុងភូមិសិរី ភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាតវ៉ាប្រតិ្តកម្មនិងអាជ្ញាធរ ដែលដី បានយកដីស្រែប្រាំង របស់ប្រជាពលរដ្ឋ ទៅឲ្យប្រជាជនយួនបានដីធ្លីជាកម្មសិទ្ធិ ជាថ្នូរមិនឲ្យនៅក្នុងទន្លេសាប ។

ដោយសារតែយកដីរបស់ប្រជាពលរដ្ឋកំពុងតែអាស្រ័យផលចិញ្ចឹមជីវិតនេះ ពួកគាត់មានការតវ៉ាយ៉ាង ខ្លាំងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះ ទើបមានក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងជាប្រធានក្រុមការងារចម្រុះខេត្ត បានចុះត្រួតពិនិត្យទីតាំងដីទំនាស់របស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិសិរី និងភូមិល្បើក ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដោយមានការចូលរួមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរស្រុក-ឃុំ-ភូមិ ។

ប្រជាពលរដ្ឋដែលមានមកធ្វើការតវ៉ានោះ បាននិយាយថាៈ កន្លងមកដីស្រែប្រាំជាអាយុជីវិតរបស់ពួកគាត់ ដែល ក្នុង១ ឆ្នាំគាត់បានធ្វើស្រែ ២ដង ដែលទិន្នផលស្រូវប្រាំងលក់ទៅលក់ដោះស្រាយជីវភាព  ។ ពួកគាត់កំពុងតែ ជាប់ជំពាក់លុយធនាគារខ្លះ ៣ ឆ្នាំ និង ខ្លះ ៥ ឆ្នាំ ទើបសងរួច បើលក់ស្រូវបានសងបណ្តើរៗ បើខាងអាជ្ញាធរ ស្រុក ខេត្តយកដីនោះទៅឲ្យ យួន ឆ្នុកទ្រូ ឡើងពីទឹកមករស់នៅលើដីរបស់ពួកយើងខ្ញុំ ពួកយើងខ្ញុំ មិនយល់ព្រម ទេ ទោះបីឲ្យថ្លៃសំណងក៏ដោយក៏មិនព្រមទេ

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
938 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3571 នាក់
ខែនេះ :
15961 នាក់
3 ខែនេះ :
55707 នាក់
សរុប :
2481416 នាក់