ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឆ្លងចរន្តអគ្គីសនី ឆាបឆេះជណ្តើរយន្តកាស៉ីណូផ្អើលក្រុងប៉ោយប៉ែតទាំងយប់!
Tue,08 January 2019 (Time 12:24 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1625នាក់)


ក្រុងប៉ោយប៉ែត: យ៉ាងហោចណាស់មនុស្ស ៦នាក់ បានរងរបួសស្រាលដោយសារឈ្លក់ផ្សែង ខណះ ឆ្លងចរន្ត អន្តីសនីបណ្តាល អោយអណ្តាតភ្លើងឆាបឆេះ ជណ្តើរយន្ត ពីជាន់ទី១៨នៃអាគារកាស៊ីណូមួយរបស់លោកឧកញ្ញាកុកអានខាងក្រោយអាគារកាសុីហ្គ្រេនទីង ស្ថិតនៅក្នុងភូមិក្បាលស្ពាន១សង្កាត់និងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីនៅនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៧ ខែមករាឆ្នាំ២០១៩ ។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាដោយសារមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តបន្ទាយមានជ័យនិងខាងភាគីថៃបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រើឿងដើម្បីជួយគ្នាបាញ់ទឹករហូតដល់ម៉ោង១២យប់ទើបគ្រប់គ្រងសភាពការណ៍បានទាំងស្រុង។ក្នុងនោះដែរគេសង្កេតឃើញថា មានវត្តមានរបស់លោក សួនបវរ  អភិបាលខេត្ត  លោកង៉ោម៉េងជ្រួន  អភិបាលរងខេត្ត  ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្ត   លោកសានស៊ានហូ អភិបាលក្រុងប៉ោយប៉ែតព្រមទាំងកងកំលាំងក្រោមឱវាទដែលស្ថិតក្នុងមូលដ្ឋានបានចុះទៅជួយពន្លត់យ៉ាងយកចិត្តទុកដាក់ផងដែរ។
សមត្ថកិច្ច  បញ្ជាក់ថា៖មូលហេតុដែលបង្ករអោយមានការឆាបឆេះនេះ គឺដោយសារឆ្លងចរន្តអគ្គិសនី ក្នុងជណ្ដើរយន្ត។ រីឯទំហំនៃការខូចខាតគឺនៅមិនទាន់ដឹងនៅឡើយនោះទេ។ ដោយឡែកអ្នករងរបួសប្រហែល៥ទៅ៦នាក់ (របួសស្រាល)នោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យអស់ហើយ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1492 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4125 នាក់
ខែនេះ :
16515 នាក់
3 ខែនេះ :
56261 នាក់
សរុប :
2481970 នាក់