ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេឈ្មួញឈើគ្រញូនជើងខ្លាំងដុះស្លែខាងដឹកជញ្ជូនដឹកឈើគ្រញូងប្រចាំស្រុកអន្លង់វែង ឈ្មោះ អាំង មករា
Tue,08 January 2019 (Time 02:24 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1098នាក់)


 
ខេត្តឧត្តរមានជ័យះ  សមត្ថកិច្ទជំនាញក្នុងមូលដ្ឋាន ស្រុកអន្លង់វែង បើកដៃឲ្យមេឈ្មួញជើងខ្លាំងឈ្មោះ អាំង មករា និងពួកឈ្មួញជាច្រើនទៀតដាក់កម្លាំងឡើង ចូលទៅលួចកាប់ឈើគ្រញូងនៅក្នុងទឹកដីប្រទេសថៃ
សមត្ថកិច្ចជំនាញនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឃុបឃិតគ្នាជាប្រព័ន្ធបើកដៃឲ្យមេឈ្មួញឈើគ្រញួងជើងខ្លាំងឈ្មោះ អាំង មករា ជាមេឈ្មួញដុះស្លែជើងខ្លាំងជាច្រើនទៀតទាំងនៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ប្រមូលគៀងរប្រជាពលរដ្ឋឲ្យលួចឆ្លងដែនចូលទៅលួចកាប់ឈើគ្រញួងនៅក្នុងទឹកដីប្រទេសថៃ យកលក់ឲ្យពួកខ្លួនដើម្បីដឹកបន្ដយកទៅលក់នៅប្រទេសវៀតណាម ដោយមិនខ្លាចកោចញញើត នូវអនុសាសន៍របស់សម្ដេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន ឡើយ។
  ជាក់ស្ដែងជារៀងរាល់យប់រាល់ថ្ងៃ គេតែងតែសង្កេតឃើញមេឈ្មួញឈ្មោះ មករា និងពួកឈ្មួញជាច្រើនទៀត បានដាក់កម្លាំងឆ្លងដែនចូលទៅលួចកាប់ឈើគ្រញួងនៅក្នុងទឹកដីប្រទេសថៃដោយធ្វើដំណើរ ឆ្លងចូលតាមច្រក ដូចជា ច្រកក្បាលអូរស្វាយ ច្រកថ្មប្រេះ ច្រកឈើទាលជ្រុំ ច្រកចំបក់កោង និងអូរខ្សាច់ ស្ថិតនៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្តពាំង ប្រាសាទ តែមិនដែលឃើញអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចជំនាញឈរជើងតាមព្រំដែនធ្វើការចាប់បង្ក្រាបសោះ។
  សូមបញ្ជាក់ផងដែរថា ជាច្រើនឆ្នាំកន្លងមកនេះមានប្រជាពលរដ្ឋជាច្រើននាក់ បានទទួលរងនូវគ្រោះថ្នាក់ដោយសារតែការលួចឆ្លងដែន ចូលទៅក្នុងទឹកដីថៃលួចកាប់និងស្ពាយឈើគ្រញួងខ្លះត្រូវទាហានថៃចាប់ដាក់គុក អ្នកខ្លះទៀតត្រូវបានបាត់ខ្លួនរកមិនឃើញ និងអ្នកខ្លះទៀតត្រូវបានទាហានថៃបាញ់សម្លាប់ ស្លាប់បាត់បង់ជីវិតយ៉ាងអាណាចអាធម្មជាទីបំផុត ចោលសាច់ញាតិក្រុមគ្រួសារ ឱពុកម្ដាយ បងប្អូន ប្រព័ន្ធកូនតើករណីទាំងអស់នេះ កើតឡើងមកពីដោយសាតែអ្វី?៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1030 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8179 នាក់
ខែនេះ :
27732 នាក់
3 ខែនេះ :
61565 នាក់
សរុប :
2512272 នាក់