ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មេជាងបោកលុយប្តឹងនគរបាលក្រុងប៉ោយប៉ែតមិនកើតការដាក់បណ្តាសសារជំនួស!
Wed,09 January 2019 (Time 03:18 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1151នាក់)


បន្ទាយមានជ័យ៖ នេះពិតជារឿងដែលហួសចិត្តពេកណាស់សំរាប់ សមត្ថកិច្ចនគរបាលខេត្ត  បន្ទាយមានជ័យ  ដែលត្រូវបាន ពលរដ្ឋរិះគន់ ថា៖ខ្វះការយកចិត្តទុកដាក់ស្រាវជ្រាវរកមុខសញ្ញាជនឆបោក ខណះដែលជនរងគ្រោះជាម្ចាស់ទ្រព្យស្វះស្វែង រកកិច្ចអន្តរាគមន៍នោះ ប្រឹងប្រែងដាក់ពាក្យ បណ្តឹង អស់ជំនឿដោយសារតែដាក់បណ្តឹងជាច្រើនខែតែគ្មានលទ្ធផលហើយរងគ្រោះបែមកដាក់បណ្តាសារទៅវិញ។
ជាក់ស្តែងកាលពីថ្ងៃទី២០ខែ សីហាឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ   ឆន ស្រស់ ភេទ  ប្រុស អាយុ ៤១ ឆ្នាំ   រស់នៅ ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែតក្រុង ប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យបានរត់មកដាក់ពាក្យបណ្តឹង នៅក្នុង
អធិការដ្ឋាន នគរបាល  ក្រុងប៉ោយប៉ែត  ដើម្បីអោយ សមត្ថកិច្ចជួយស្រាវជ្រាវរក មុខសញ្ញា  ជនខិលខូច  ក្នុងករណីក្បត់ ទំនុកចិត្ត ដោយមេជាង សំណង់ម្នាក់ឈ្មោះ ប៉ឹង ចាន់ ធា  ភេទប្រុស   អាយុ ៣៣ឆ្នាំ មានទីលំនៅ ភូមិ កុមារាជ្យ ឃុំ បឹងណាយ  ស្រុក ព្រៃឈរ ខេត្តកំពង់ចាម ដែលបានមកស្នាក់នៅនិងម៉ៅការសំណង់នៅក្រុងប៉ោយប៉ែត។ដោយបានបោកប្រាក់ លុយកាក់ របស់គាត់ដែលជាជនរងគ្រោះអស់ចំនួនសរុប ប្រមាណជា ៤៥០០ដុល្លារួចគេចខ្លួនបាត់។
តែអ្វីដែលគួរអោយហួសចិត្តខ្លាំងបំផុតនោះមកដល់ពេលនេះសមត្ថកិច្ចហាក់ដូចជាគ្មានបានធ្វើការអ្វីសោះអស់រយះពេលជាច្រើនខែមកហើយនៅតែសមត្ថកិច្ចមិនអាចរកចាប់ជនសង្ស័យឃើញនៅពេលដែលជនរងគ្រោះទៅសួរនាំម្តងៗសមត្ថកិច្ចនោះបែរជាឆ្លើយប្រាប់មកជនរងគ្រោះថា៖អោយជនរងគ្រោះប្រឹងប្រែងស៊ើបអង្កេតខ្លួនឯងទៅបើឃើញជនសង្ស័យនៅកន្លែងណារាយមកប៉ូលីស បើនៅខេត្តផ្សេងគេនឹងធ្វើការសហការណ៍បង្ក្រាបអោយ។
ហេតុនេះហើយបានជាគាត់អស់ជំនឿទៅលើសមត្ថកិច្ចនោខេត្តបន្ទាយមានជ័យនេះថាមានសមត្ថភាពអាចបង្ក្រាបជនខិលខូចនេះបានគឺគាត់មានតែដាក់ បណ្តាសសារថាគង់មានថ្ងៃអន្សាអាហែងទេ! អាក្បាលក្រង៉ឺល ភ្នែកមាន់ព្រៃ។ ឈាមស្រែក ស្បែកហៅ​ប្រាកដណាស់ ! ប្រាក់កម្លាំងញេីសឈាមអញខំរក លំបាកខ្លាំណាស់! ឱ្យអាចោរថោកទាបបោកឯងស្រួលៗ មេចហ្នឹងបាន!            */ជួយស៊ាបងប្អូន /*បេីពិតជាខ្មែរ ចេះស្រលាញ់ខ្មែរ ចេះសាមគ្គីគ្នាមែន ! កុំឱ្យអាចោរថោកទាបនេះបោកអ្នកផ្សេងៗបន្តទៀតឱ្យសោះណា៎ !។ 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
825 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7974 នាក់
ខែនេះ :
27527 នាក់
3 ខែនេះ :
61360 នាក់
សរុប :
2512067 នាក់