ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
វាយ​ប្លន់​យកលុយ​ប្រមាណ ​១០​ម៉ឺ​ដុល្លា​ ពីចៅហ្វាយជនជាតិចិន​ រួចគេចខ្លួនបាត់ស្រមោល
Wed,09 January 2019 (Time 04:27 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1064នាក់)


ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​អ្នកបើករថយន្ត​របស់​ខ្លួន​ វាយ​ប្លន់​យកលុយ​អស់ ប្រមាណ​ ​១០​ម៉ឺន​ដុល្លារ​អាមេរិក ខណៈ​បើករថយន្ត​មកដល់​កន្លែង​ស្ងាត់ ។ ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ ១០​និង​១៥​នាទី ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅតាម​ផ្លូវលំ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។​
 
​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ឃើញ​បុរស​ ០​២​នាក់ ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​ព្រូស ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AW-1763 ។ លុះដល់​ចំណុច​ផ្លូវ​ស្ងាត់ ដោយមាន​ផ្លូវ​ជង្ហុក​ផង​នោះ ​អ្នកបើករថយន្ត​ដឹក​ចៅហ្វាយ ទាញចង្កូតធ្វើឲ្យរថយន្តហៀប​នឹងធ្លាក់ខ្លួន បណ្តាលឱ្យ​ចៅហ្វាយ​របស់ខ្លួន​បាត់ស្មារតី​មួយ​ភ្លែត ។ ភ្លាមនោះ​ អ្នកបើកប​រថយន្ត​ ​ក៏​ឆ្លៀតឱកាស​ ​ទាញយក​កាបូប​លុយ​របស់​ចៅហ្វាយ​ ​ជា​ជន​ជាតិចិន និង​ដាល់​មួយ​ដៃ​ថែមទៀត បណ្តាលឲ្យសន្លប់បាត់ស្មារតី រួច​ស្ពាយ​យក​កាបូប​លុយ​ ​គេចខ្លួន​បាត់ស្រមោល ។​
 
​លុះ​ជនរងគ្រោះ​ភ្ញាក់ដឹងខ្លួន​វិញ បាន​ព្យាយាម​រក​សមត្ថកិច្ច​ឱ្យជួយ ក្រោយមក​ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ឃ្មួញ ដើម្បីឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ស្រាវជ្រា​វ​ ចាប់​កូនចៅ​របស់ខ្លួន​ ​យកលុយ​ប្រគល់ឱ្យ​រូបគាត់​វិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
422 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7571 នាក់
ខែនេះ :
27124 នាក់
3 ខែនេះ :
60957 នាក់
សរុប :
2511664 នាក់