មេកន្ទុយលេខម្នាក់នៅក្នុងក្រុងកំពង់ឆ្នាំង ត្រូវកំលាំងកងរាជអាវុធហត្ថចាប់ខ្លួន!
ខេត្តកំពង់ឆ្នាំង៖ កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងឃាត់ខ្លួនមេកន្ទុយលេខម្នាក់បញ្ជូនទៅកាន់តុលាការ។ ប្រតិបត្រការណ៍
ចាប់ឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី៧ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ស្រ្តីមេកន្ទុយលេខដែលត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួននេះ ឈ្មោះ អីុវ សោភា ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនរួមមាន ក្រដាស់កត់ឆ្នោតកចំនួន២ដុំ លុយចំនួន៨៧ ០០០រៀល ប៊ិចចំនួន៤ដើមទឹកលុប២ដើមទូរស័ព្ទដៃចំនួន ២គ្រឿង កាបូបស្ពាយចំនួន១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន១សន្លឹក។
ជនសង្ស័យខាងលើនោះត្រូវបានសមត្ថកិច្ចកសាងសំុណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕