ល្បែងស៉ីសងរីកដូចផ្សិតកណ្ដាលសៀមរាបប្រជាពលរដ្ឋសំណូមពរអោយស្នងការដុះក្អែលលោកអធិការចេញម្តង!
ខេត្តសៀមរាប៖លោក ទេពចាន់ណាអធិការក្រុងសៀមរាប អសមត្ថភាពក្នុងការ បង្រ្កាបបនល្បែងស៉ីសងឬក៏ទុកជាឆ្នាំងបាយខណះ ប្រជាពលរដ្ឋ ចង់ឃើញស្នងការខេត្តសៀមរាប អនុវត្តន៍គោលការណ៍ភូមិឃុំមានសុវត្ថភាព ព្រោះល្បែងស៊ីសងហ្គេមអិនធឺណេតនិងបៀអាប៉ោងល្បែងមាន់ជល់ឬចាក់បាល់តាមអនឡាញរាប់សិបកន្លែងនិងបៀអាប៉ោងល្បែងមាន់ជល់រីកដូចផ្សិតនៅកណ្តាលក្រុងសៀុមរាបកំពុងធ្វើអោយប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ព្រួយបារម្ភដោយសារតែពីភាពអសកម្មដែលបង្ករឡើងដោយអំពើរអបាយមុខទាំងនេះ។
បើតាមប្រភពរាយការណ៍មកថា៖ល្បែងសុីសង ហ្គេមអិនធឺណេតរីកដូចផ្សិតយ៉ាងអនាធិប្បតេយ្យ ជារៀងរាល់ថ្ងៃ នៅក្នុងសង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់សាលាកំរើក សង្កាត់ស្លរក្រាមកណ្តាលក្រុងនិងខេត្តសៀមរាប បានបើកលែង ជាសារធារណះជាច្រើនឆ្នាំមកហើយ ដោយមិនខ្លាចច្បាប់នោះសូម្បីតែបន្តិច រឺដោយមានការបើកភ្លើងខៀវ ពីសមត្ថកិច្ចទើបគេឃើញមានល្បែងស៉ីសងគ្រប់ប្រភេទរីកដូចផ្សិតបែបនេះ។
ប្រជាពលបានឲ្យដឹងថា៖ តាំង ពីបើកល្បែងស៊ីសង អិនធឺណេតនេះមកពួកគាត់ឃើញ មនុស្សទាំងតូចទាំងធំចូលលែង រាល់ថ្ងៃដោយទាំងកូនរបស់គាត់ ខកខានមិនបានរៀនសូត្រ និងគេចសាលា ថែមទៀតផង ហើយក៏មិនដែលអាក់ខានថ្ងៃណានោះឡើយ ។
គាត់បន្តទៀតថា៖ ល្បែងហ្គេមអិនធឺណេត បានបើកដំណើរការជាយូរឆ្នាំ ណាស់មកហើយមិនដែលឃើញ សមត្ថកិច្ច រឺ អាជ្ញាធរ ចុះបង្រ្កាប ឬទប់ស្កាត់នោះទេ គេបានដាក់ការសង្ស័យថា ដែលការបើកល្បែង ហ្គេមអិនធឺណេត ទៅបានដោយរលូន គឺសមត្ថកិច្ចអាជ្ញាធរ បើកភ្លើងខៀវ មិនបង្រ្កាប ជាថ្នូរនិងថវិការ ដាក់ហោប៉ៅក្រោយ រឺក្រោមតុ លក្ខណៈជាប្រព័ន្ធហើយមើលទៅ បានសង្ងំស្ងាត់ឈឹង មើលមិនឃើញសោះ នោះឡើយ។
ពលរដ្ឋនៅតែរង់ចាំមើលនូវចំណាត់ការ របស់លោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប តើល្បែងស៊ីសងហ្គេមអិនធឺណេតរីកដូចផ្សិតខាងលើនេះ ដើម្បីអនុវត្តន៍គោលការភូមិឃុំមានសុវត្ថភាព។
ទោះជាយ៉ាងណាមហាជន លើកឡើងថាល្បែងស៉ីសងគ្រប់ប្រភេទជាប្រភពនៃបញ្ហា អំពើរហឹង្សាក្នុងគ្រួសារនិងសង្គមចោរកម្មគ្រប់ប្រភេទជាពិសេស ល្បែងស៉ីសងអនឡាញនិងហ្គេមនេះមានប៉ះពាល់ដល់អនាគតក្មេងយ៉ាងខ្លាំងដែលគួរតែលោកស្នងការខេត្តសៀមរាបដុះក្អែលលោកទេពចាន់ណាអធិការក្រុងសៀមរាបនេះផងទាន!បើនៅតែបណ្តែតបណ្តោយអោយមានល្បែងក្នុងមូលដ្ឋានបែបនេះច្បាស់ជាប៉ះពាល់ដល់សន្តិសុខអាចបាត់ភ្ញៀវទេសចរណ៍ទៀតផង៕