ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោក វ៉ាន់ សាវឿន និងបក្សពួក ជាតំណាងឲ្យក្រុមហ៊ុន លី សំអាន ត្រូវបានតុលាការ ខេត្តបន្ទាយ មានជ័យធ្វើការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ !
Tue,12 February 2019 (Time 09:35 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1299នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ មានមនុស្សចំនួន ៥ នាក់ជាអ្នកតំណាងក្រុម ហ៊ុន លោក លី សំអាន ត្រូវបានសាលាដំបូង ខេត្តបន្ទាយមានជ័យ ធ្វើការចោទប្រកាន់ពីបទ” ធ្វើឲ្យខូច ខាតដោយចេតនា”  ។ បុគ្គលទាំង៥នាក់នោះ មាន លោក វ៉ាន់ សាវឿន លោក សំ វុត្ថា លោក អៀម មុត  លោក ប៊ុន សឹម និងលោក ហាយ ហឿយ ដែលរៀបចំជាអង្គការចាត់តាំង ដើម្បីរំលោភយកដីធ្លី របស់ប្រជាពលរដ្ឋ ១៧០ គ្រួសារ នៅចំណុចជិតច្រកនាងមុំ ស្ថិតនៅក្នុងចំនួនភូមិ ៣ និង ឃុំ ចំនួន ២ មាន ឃុំថ្មពួក និង ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

បើតាមសំដីតំណាងប្រជាពលរដ្ឋ បាននិយាយថាៈ មនុស្សទាំង ៥ នាក់នេះ ជាអ្នកធ្វើការឲ្យក្រុម ដែល ទទួលផលប្រយោជន៍ពីក្រុមហ៊ុន ដូចលោក សំ វុត្ថា និង លោក វ៉ាន់ សាវឿន ហើយមន្ត្រីកងរាជអាវុធ ហត្ថ និង យោធា ដែលបានប្រព្រឹត្តធ្វើទុក្ខបុកម្នេញ ដល់ប្រជាពលរដ្ឋជាម្ចាស់ដី ហើយនេះជាយុត្តិធម៌ បំផុត ដែលពួកយើងខ្ញុំជាម្ចាស់ដី ហើយអាស្រ័យផលជារៀងរាល់ឆ្នាំ ដីចំការវាលស្រឡះ ត្រូវបានក្រុម ហ៊ុន លោក លី សំអាន បានអះអាងថា ជាដីរបស់គេ ។ ក្នុងករណីទំនាស់ដីធ្លីនេះ ពួកយើងខ្ញុំជាតំណាងប្រជាពលរដ្ឋ បានជួយលោក វ៉ាន់ សាវឿនច្រើនពេកហើយ សូម្បីលោក វ៉ាន់ សាវឿន ជាប់ពន្ធ ពន្ធនាគារបណ្តោះអាសន្ន ក៏យើងបាននាំគ្នាផ្តិតមេដៃធានាជួយដែរ មួយវិញទៀត លោក សំ វុត្ថា អតីតៈ ជាអ្នកតំណាងជាមួយពួកយើង ដែលពួកយើងខ្ញុំជឿជាក់ តែមកដល់ពេលនេះ លោក វ៉ាន់ សាវឿន ក្តី លោក សំ វុត្ថា ក្តី ពួកយើងខ្ញុំបានដាក់ឈ្មោះជូនពួកគាត់ជាមនុស្ស” ក្រពើ” បានលុយបានលាភ ភ្លេច អស់កំណើតដើម ហើយជា” ដង្កូវ” បានក្លាយជាមេអំបៅ ភ្លេចកំណើតដើម ។ ចំណែកលោក អៀម មុត គួរតែបញ្ឈប់ធ្វើជាឈ្នាន់ ឬ ជាឧបករណ៍ជួលដីពីក្រុមហ៊ុន​ តាមពួកយើងខ្ញុំដឹង លោក អៀម មុត មិន បានជួលដីក្រុមហ៊ុនទេ តែតាមពិតខាងក្រុមហ៊ុន ជួលលោក អៀម មុត ទៅភ្ជួរនៅលើដីរ​បស់ពួកយើងខ្ញុំ ដោយមានខាងកងរាជអាវុធហត្ថស្រុកថ្មពួក និងយោធាជួយកាងដីពីក្រោយផងដែរ បើសិនអ្នកណា ហ៊ានរារាំង ត្រូវឲ្យលោក អៀម មុត ប្តឹងពីបទល្មើសផ្សេងៗ ដូចជាបំផ្លិចបំផ្លាញគ្រឿងចក្រ ឬ ប៉ៈពាល់ កម្មសិទ្ធិអ្នកដទៃ ....ជាដើម ។ ចំណែកជនប្រព្រឹត្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផលដំណាំរបស់ពួកយើង ចេះតែរួចខ្លួន ផុតពីការចោទប្រកាន់ឬយ៉ាងណា? ដោយសារក្រុមខ្លួនមានអំណាច មានលុយ ព្រមទាំង យកខ្សែស្រឡាយ របស់សម្តេចតេជោ ដើរទៅយកដីរបស់ប្រជាពលរដ្ឋឬមួយយ៉ាងណា? ។

ក្រុមអ្នកច្បាប់ដែលតាមដាន នូវស្ថានភាពនៃទំនាស់ដីធ្លី ដែលមានលើកឡើង ប្រាប់សារព័ត៌មានខ្មែរ ជាយដែន បាននិយាយថា” លោកហួសចិត្ត ព្រោះដីធ្លីរបស់ប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់អាស្រ័យ ផលពិត បែរទៅជាកម្មសិទ្ធិរបស់អ្នកមកពីភ្នំពេញ និងខេត្តផ្សេងៗ ហើយអ្នកទាំងអស់នោះមិនទាំង ដែលអាស្រ័យផង ។

សារព័ត៌មានខ្មែរជាយដែន នៅតែឃ្លាំមើល លើនីតិវិធីរបស់តុលាការគំរូ ខេត្តបន្ទាយមានជ័យ ទៅលើ បទល្មើសដែលប្រព្រឹត្តជាក់ស្តែង ហើយបានក្លាយទៅជាបទល្មើសមិនជាក់ស្តែងទៅវិញនោះ តើខ្លាច ញញើញមិនមានចាត់វិធានការតាមនីតិវីធី ច្បាប់កំពុងតែនៅជាធរមាន ក្នុងព្រះរាជាណាចក្រកម្ពុជា ឬ មួយយ៉ាងណា? ??៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
993 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8142 នាក់
ខែនេះ :
27695 នាក់
3 ខែនេះ :
61528 នាក់
សរុប :
2512235 នាក់