ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើ​លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់មានដឹងលោកឩកញ៉ាតាំងអ៑ាងកំពុងធ្វើសកម្មភាពកាប់បំផ្លាញនឹងដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃនៅក្នុងខេត្តរបស់លោកកំពុងគ្រប់គ្រងដែឬទេ? !
Wed,13 February 2019 (Time 10:11 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1086នាក់)


សេចក្ដីរាយការណ៍​បន្ត​ថា​សព្វថ្ងៃ​ក្រុម​ឈ្មួញ កំពុង​បង្កើន​សកម្ម​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​សំ​កុស ដោយ​គ្មាន​ការទប់ស្កាត់ ។ ​សូមបញ្ជាក់ថា​ដែន​ព្រៃ​អភិរក្ស​ភ្នំ​សំ​កុស ស្ថិតនៅ​ក្នុងស្រុក​វាលវែង និង​ព្រៃ​អភិរក្ស​ជួរ​ភ្នំក្រវាញ ក្នុងស្រុក​ភ្នំ​ក្រវ៉ា ។​
 
​តាម​ប្រជាពលរដ្ឋ​និយាយថា​គេ​ឃើញ​មាន​អ្នក​អារឈើ​រាប់សិប​នាក់ ខ្លះ​ប្រើប្រាស់​គ្រឿងចក្រ មាន​រថយន្ត​បង្កុង​និង រថយន្ត​ច្នៃ​ជាច្រើន​គ្រឿង​ចូល​កាប់និង​ដឹកជញ្ជូន ហើយ ឧកញ៉ា តាំង អ៊ាង បាន​ប្រើ​មេកា​របស់ខ្លួន​ពីរ​នាក់ ឈរ​ចាំ​ប្រមូល​ទិញ​ឈើ​នៅ​ដេប៉ូ​ធំៗ​ចំនួន​ពីរ​ទីតាំង​ខុសគ្នា ក្នុង​ក្រុមហ៊ុន​អឹម​ឌី​អេះ​។​​
 
ប្រភព​អះអាងថា មេការ​ធំ​មា្ន​ក់​ឈ្មោះ ង៉ូ​វ ទី ដែល​ត្រូវជា​ប្អូនប្រុស​របស់​ឧកញ៉ា តាំង អ៊ាង បាន​បង្កើត​ដេប៉ូ​ឈើ​យ៉ាង​ធំ​សម្បើម ឈរ​ចាំ​ទិញ​ឈើ​ខុសច្បាប់​ក្នុង​បរិ​វណ​ក្រុមហ៊ុន MDS ស្ថិតនៅក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង​។​
 
​រីឯ​មេការ​ធំ​ម្នាក់ទៀត​ឈ្មោះ លីម ជា​កូនប្រុស​បង្កើត​របស់លោក​ឧកញ៉ា លាង ចាន់​មុនី ដែល​ល្បីឈ្មោះ​ខាង​កាប់បំផ្លាញ​ព្រៃឈើ និង​ជាម​នុស្ស​ជំនិត​របស់លោក​ឧកញ៉ា ទ្រី ភាព បាន​យក​ទីតាំង​កែច្នៃ​ឈើ​ដ៏​ធំ ស្ថិតនៅ​ទល់មុខ​ក្រុមហ៊ុន MDS ដំណាក់​សុ​ក្រំ ក្នុង​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ សម្រាប់​ប្រមូល​ទិញ​ឈើ​ខុសច្បាប់​និង​ស្ទួ​ច​ដាក់​រថយន្ត វេ​អង ដឹកចេញទៅ​កាន់​រាជធានី​ភ្នំពេញ ជាប្រចាំ ។​​តើ​សកម្មភាព​ទាំងនេះ​មិនមែនជា​អំពើពុករលួយ​ឬ​យ៉ាងណា​?​ដែល​មន្ត្រី​ជំនាញ​ជាពិសេស​អភិបាលខេត្ត​ទទួលបាន​កញ្ចប់​ថវិកា​រ​ពី​ការកាប់​ឈើ​ដឹក​លក់​ធ្វើ​អា​ជី​កម្ម​ជា​រៀងរាលថ្ងៃ​។​
 
​ប្រភព​ផ្ទៃក្នុង​បានអោយដឹងថា​លោក តាំង អៀង បាន​បញ្ជា​អោយ​មេការ​ដឹកឈើ​ចេញពី​ព្រៃ​យកមក​លក់​ឲ្យ​ក្រុមហ៊ុន ហើយ​ដើម្បី​បាន​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​MDS​នោះ លោក​ឧកញ៉ា តាំង អ៊ាង បាន​ចំណាយលុយ​ម្លៃ​៣៥០​ដុល្លារ​ក្នុង​១​ម៉ែត្រគូប បង់​ឲ្យ​ឧកញ៉ា ទ្រី ភាព ដោយមាន​ប្រធាន​តំបន់​របស់​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ជី វ័​ន្ត ហៅ ពៅ ចាំ​សម្របសម្រួល​ឯកសារ​ច្បាប់​ដឹកជញ្ជូន ។​
 
​ឈើ​ប្រណីត​មួយចំនួន​ត្រូវបាន​គេ​ដឹកជញ្ជូន​យកទៅ​ស្តុក​ទុក​នៅក្នុង​ក្រុមហ៊ុន​ទ្រី ភាព​គ្រុប ត្មាត​ពង និង​មួយចំនួនទៀត​ដឹក​យកទៅ​ស្តុក​ក្នុង​ឃ្លាំង​ឈើ​មួយកន្លែង​ទៀត នៅ​ខាងក្រោយ​ទីតាំង​រោងចក្រ​កាត់ដេរ ៦​ជាន់ ផ្លូវ​វេ​ង​ស្រេង មុន​នាំចេញ​យកទៅលក់​នៅក្រៅ​ប្រទេស​នោះ​។​
 
​ពាក់ព័ន្ធ​នឹង​ជំនួញ​លួច​កាប់​ឈើ​ខុសច្បាប់​ជា​ទ្រង់ទ្រាយ​ធំ នេះ អង្គភាព​សារព័ត៌មាន​យើង មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបកស្រាយ​បាន​នៅឡើយ​ទេ ពី​សំណាក់ មន្ត្រី​ពាក់ព័ន្ធ​ពិសេស លោក​ឧក ញ៉ា តាំង អ៊ាង និង​លោក ម៉ៅ ធនិន អភិបាលខេត្ត ។​សង្ឃឹមថានឹង​មានការ​បកស្រាយ​ពន្យល់​អំពី​សេចក្តីរាយការណ៍​នេះ​ជាមិនខាន​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1219 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8368 នាក់
ខែនេះ :
27921 នាក់
3 ខែនេះ :
61754 នាក់
សរុប :
2512461 នាក់