នគរចរាចរណ៍លាក់ខ្លួនកន្លែងភ្លើងស្តុបទារលុយពីរថយន្តប្រជាពលរដ្ឋរិះគន់ថាជាចោរស្របច្បាប់!
បន្ទាយមានជ័យ៖ប្រជាពលរដ្ឋរិះគន់ធ្ងន់ៗទៅលើនគរបាល ចរាចរណ៍ខេត្តបន្ទាយមានជ័យ ថាកំពុង តែធ្វើត្រីងៀតឆ្លៀតពង ដោយដាក់កម្លាំងតាមភ្លើងស្តុបដើម្បីជំរិតទារប្រាក់ ពីរថយន្តតាក់ស៊ីរថយន្តដឹកទំនិញ រថយន្តដឹកដី ជាដើមដើម្បីយកប្រាក់ដាក់ហោប៉ៅចែកគ្នាចាយដោយមិនបានអនុវត្តន៍ច្បាប់។កាលពីថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០១៩ នេះប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់អ្នកយកព័ត៌មានខ្មែរជាយដែនថា៖ពួកគាត់ពិតជាមានការធុញទ្រាន់មែនទែនដោយសារតែសមត្ថកិច្ចនគរបាលចរាណ៍ខេត្តបន្ទាយមានជ័យឆ្មក់ឆក់កណ្តៀតដូចចោរដោយពួនស្ទាក់ចាំជំរិតទារប្រាក់ពី រថយន្តតាក់ ស៉ីរថយន្តដឹកទំនិញ ដឹកកសិផលនិងឡានដឹកដីជាដើម។
ប្រភពបានបន្តអោយដឹងទៀតថាៈកន្លែងដែលនគរបាលចរាចរណ៍សកម្មជាងគេនោះគឺ ត្រង់ចំណុចភ្លើងស្តុបទឹកថ្លា ដែលស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុង សិរីសោភ័ណតែម្តង។ហើយជារៀងរាល់ថ្ងៃគេឃើញកម្លាំងនគរបាលចរាចរណ៍៣ទៅ៤នាក់ដែលដឹកនាំដោយលោកខឹមវិសុទ្ធនិងលោកមំុរតនាហៅលោកXOដែលផ្លាស់ប្តូវេនគ្នាមកដាក់នៅចំណុចនោះដើម្បីប្រមូលផលប្រយោជន៍ដោយប្រព្រឹត្តអំពើរពុករលួយ។ប្រភពបានបន្តអោយដឹងទៀតថាដោយគេបានកំណត់មុខសញ្ញារថយន្តតាក់ស៉ី រថយន្តដឹកទំនិញ រថយន្តដឹកកសិផល រថយន្តអង្កាមជាដើមដោយគេទាប្រាក់ចាប់ពី៥០០០រៀលរហូតដល់២០០០០រៀលតែម្តងទោះបីជាខុសច្បាប់ឬមិនខុសច្បាប់ក៏ដោយគឺយកតែប្រាក់ដាក់ហោប៉ៅដោយគ្មានបានចេញលិខិតស្នាមអ្វីទាំងអស់។ដោយទង្វើបែបនេះហើយបានជាត្រូវប្រជាពលរដ្ឋរិះគន់ធ្ងន់ៗទៅលើនគរបាល ចរាចរណ៍ខេត្តបន្ទាយមានជ័យ ថាជាចោរស្របច្បាប់ដែលកំពុង តែធ្វើត្រីងៀតឆ្លៀតពង ដោយដាក់កម្លាំងតាមភ្លើងស្តុបដើម្បីជំរិតទារប្រាក់ ពីរថយន្តតាក់ស៊ីរថយន្តដឹកទំនិញរថយន្តដឹកដីជាដើមដើម្បីយកប្រាក់ដាក់ហោប៉ៅចែកគ្នាចាយដោយមិនបានអនុវត្តន៍ច្បាប់នោះ។ទោះជាមហាជនកំពុងរងចាំមើលលោកអាត់ខែម ស្នងការខេត្ត បន្ទាយមានជ័យមានចំណាត់ការយ៉ាងណាចំពោះកូនចៅរបស់ខ្លួនដែលកំពុងប្រព្តឹត្តទង្វើបែបនេះព្រោះសម្តេចតេជោហ៊ុនសែនបានកំពុងនឹងប្រើកណ្តាប់ដៃដែកកំណែទម្រង់មន្ត្រីរាជការដោយសម្រេចវះកាត់សាច់ស្អុយចោល៕