ជនជាតិថៃនឹងជនជាតិខ្មែរ ចូលព្រៃកាប់ឈើ -បបាញ់សត្វ នៅតំបន់ការពារសត្វព្រៃ ភ្នំដុងរ៉ាក់ ខេត្តស៊ី សាក់កេតត្រូវបានសមត្ថកិច្ចចាប់ថៃឃាត់ខ្លួន
ប្រទេសថៃ៖ សមត្ថកិច្ចចាប់ជនជាតិថៃនឹងជនជាតិខ្មែរ ចូលព្រៃកាប់ឈើ -បបាញ់សត្វ នៅតំបន់ការពារសត្វព្រៃ ភ្នំដុងរ៉ាក់ ខេត្តស៊ី សាក់កេតដែលជាតំបន់អភិរក្សដោយរឹបអូសបានវត្ថុតាងមួយចំនួនធំរួមានកាំភ្លើងនិងកាំបិតរណាដើម្បីចាត់ការតាមច្បាប់។
នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩នេះ សម្ថកិច្ចប្រចាំការតំបន់ការពារសត្វព្រៃ ភ្នំដុងរ៉ាក់ទី១ នឹងសមត្ថកិច្ចគ្រប់គ្រង តំបន់ភ្នំដុងរ៉ាក់ ចូលទៅត្រួតពិនិត្យព្រៃ ឡាំហួយ២ ឃុំ បាំរ៉ុង ស្រុកកាន់ ថាឡាក់ ខេត្តស៊ី សាកេត ដែលនៅក្នុងតំបន់ការពារសត្វព្រៃ ភ្នំដុងរ៉ាក់ ខេត្តស៊ី សាកេត ប្រទះឃើញទង្វើខុសច្បាប់ ចំនួន២ករណី។ករណីទី១ ចូលចាប់ខ្លួនបុរសឈ្មោះ សក នី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រកឃើញវត្ថុតាងគឺ ឈើគ្រញូងកែរឆ្នៃ៤ផ្ទាំង រណាកាត់ចំនួន២ នឹងសម្ភារះមួយចំនួនទៀត ។
នេះយោងតាមការចុះផ្សាយ របស់គេហទំពរ័ ក្នុងស្រុកថៃ។ករណីទី២ ប្រទះឃើញជនជាតិថៃ៤នាក់ គឺជាអ្នកនៅមូលដ្ឋាន ភូមិហ៊ួយ ធីប ឃុំបាំ រ៉ុង ស្រុកកាន់ ថាឡាក់ ខេត្តស៊ី សាកេត រួមវត្ថុតាង កាំភ្លើងកែរឆ្នៃថៃ ចំនួន៤ដើម គ្រាប់ខ្នាត.22ចំនួន៤៨គ្រាប់,កាំភ្លើងខ្នាត.32ចំនួន១ដើម,គ្រាប់កាំភ្លើង១២គ្រាប់ កាំបិតចំនួន២ នឹងសម្ភារះផ្សេងៗទៀត ។ខណះនេះ សមត្ថកិច្ចបានឃុំខ្លួនជនសង្ស័យ នឹងនាំយកវត្ថុតាង មកធ្វើកំណត់ហេតុ នៅតំបន់ការពារសត្វព្រៃ ភ្នំដុងរ៉ាក់ នឹងទំនាក់ទំនង ជុំនាញសួរចម្លើយ ដើម្បីអនុវត្តតាមនិតិវិធីបន្ត៕