ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ទីតាំងស្ដុកឈើលេខពីរឥតច្បាប់មួយកន្លែងរបស់លោកឆាយគ្មានសមត្ថកិច្ចជំនាញចុះធ្វើការបង្ក្រាប
Thu,14 February 2019 (Time 06:41 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1044នាក់)


ឧត្តរមានជ័យ៖ទីតាំងកន្លែងស្ថុកឈើឥតច្បាប់មួយកន្លែង ស្ថិតនៅចំណុចដីក្រហម ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលត្រូវបានប្រជាពលរដ្ឋនៅទីនោះបានប្រាប់អ្នកយកព័ត៌មានយើងឲ្យដឹងថា ជាស្ដុកឈើរបស់ឈ្មួញជាក់ស្ដែងនៅ ថ្ងៃអង្គារ៍ ទី១២ ខែកុម្ភះ ឆ្នាំ ២០១៩ វេលាម៉ោង ១១និង ៣០នាទីថ្ងៃត្រង់ សារព័ត៌មានយើងបានទៅថតផ្ដិតយករូបភាពនៅកន្លែងទីតាំងស្ដុកឈើនោះដោយផ្ទាល់និងបានឃើញគំនរឈើស្ដុកនៅក្នុងទីនោះ ជាច្រើនរាប់សិបម៉ែត្រគីប។
 សូមឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ មេត្តាជួយ មើលទៅក្នុងស្រុកត្រពាំងប្រាសាទផងបាទទានដែលនៅសព្វថ្ងៃនេះបទល្មើសព្រៃឈើកំពុង ហូរចូលមកលាក់ទុកនៅក្នុងស្រុកត្រពាំងប្រាសាទយ៉ាងអនាធិបតេយ្យ ដោយមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្វជំនាញ មន្ដ្រីបរិស្ថាន ជាពិសេសផ្នែករដ្ឋបាលព្រៃឈើ លោក ជៀល សុផល តែម្ដងបានឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើទើបបទល្មើសឈើទាំងនោះកើតមានឡើងគគ្រឹកគគ្រេងជាថ្នូរទៅនិងការមិនបង្ក្រាបឡើយ។
ឈើជាច្រើនម៉ែត្រគីននោះត្រូវបានក្រុមឈ្មួញដឹកជញ្ជូនយកមកលាក់ទុកនៅចំណុចដីក្រហម ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ៕ដោយ: សុខ សាវ៉េត

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1012 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8161 នាក់
ខែនេះ :
27714 នាក់
3 ខែនេះ :
61547 នាក់
សរុប :
2512254 នាក់