ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តបុករថយន្ត រួចបន្តទៅបុកម៉ូតូ សំណាងគ្មានគ្រោះថ្នាក់ដល់អាយុជីវិត
Fri,15 February 2019 (Time 06:17 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1102នាក់)


ខេត្តបន្ទាយមានជ័យ៖​ នៅថ្ងៃសុក្រ​ ១១កើត ខែមាឃ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៩ វេលាម៉ោង១១និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងទីប្រជុំជន ត្រង់ចំណុចផ្លូវបំបែកភ្លើងសញ្ញាចរាចរណ៍ (ស្តុប) ក្នុងទីរួមស្រុកព្រះនេត្រព្រះ ដែលស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយរថយន្តបុក​ និងរថយន្ត និងបន្តទៅបុកម៉ូតូមួយគ្រឿងទៀត បង្កឱ្យ​មានការភ្ញាក់ផ្អើល។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ មុនដំបូងមានរថយន្តមួយគ្រឿងម៉ាកហីយ៉ានដាយ (កូរ៉េ) ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ​ ៣C-៦៧៤២ អ្នកបើកបរឈ្មោះ​ សុខ កុសល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ស៊ីឈ្នួលបើកបររថយន្ត ឲ្យក្រុមហ៊ុនចាន់ធូមានជ័យ រស់នៅភូមិរស្មីសង្ហា ឃុំស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដែលបានបើកបរមកពីទិសខាងកើតទៅទិសខាងលិច ដោយល្បឿនលឿន ពេលមកដល់ចំណុចផ្លូវបំបែកជាបួន ដែលមានភ្លើងសញ្ញាចរាចរណ៍(ស្តុប) បានបុករថយន្តដែលកំពុងឈប់ដើម្បីរងចាំភ្លើងស្ដុប​ មួយគ្រឿងម៉ាកហាយឡេនដឺ ពណ៌ទឹកប៉ិច ពាក់ស្លាកលេខបន្ទាយមានជ័យ ២B-៧៧៨៧ បើកបរដោយឈ្មោះ​ ប៉ែន ឈីន ភេទប្រុស អាយុ៣៥ នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរទិសខាងកើតទៅទិសខាងលិច ក្នុងទិសដៅស្របទិសគ្នា ហើយរថយន្តហាយឡេនឌឺ បានជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាក់ហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ ១A-២៧៥៤ សណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ប៉ែន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជប់ ឃុំជាប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង ដោយកំពុងឆ្លងភ្លឿងសញ្ញាចរាចរណ៍ពណ៌បៃតង បុកពេញមួយទំហឹង។

លោកអធិការបានបន្តថា៖ មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ  បណ្តាលពីអ្នកបើកបរ រថ យន្ត ហ៊ីយ៉ាន់ដាយ បើកលឿនក្នុងទីប្រជុំជន ខ្វះការប្រុងប្រយ័ត្នចំពោះឧបស័គ្គខាងមុខ ។ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ អ្នកបើកបររថយន្តទាំង២នាក់ គ្មានរងរបួសអ្វីទេ ចំណែកអ្នកបើកម៉ូតូរបួសស្រាល ម៉ូតូក៏ខូចខាតស្រាល។​ រថយន្តហីយ៉ាន់ដាយ ខូចខាតធ្ងន់ ផ្នែកខាងមុខចំហៀងខាងឆ្វេង ។​ ឯរថយន្តហាយឡេនដឺ ខូចខាតធ្ងន់ ផ្នែកខាងក្រោយ ។​ ករណីនេះ សមត្ថកិច្ចបាននាំយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
629 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
3262 នាក់
ខែនេះ :
15652 នាក់
3 ខែនេះ :
55398 នាក់
សរុប :
2481107 នាក់