ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពិធីសម្ពោធ សាលាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានាក្នុងវត្តសង់ប្រាសាទរាជ្យ(ភ្នំតូច)
Mon,18 February 2019 (Time 12:25 PM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 979នាក់)


 

បន្ទាយមានជ័យ៖  នៅព្រឹកថ្ងៃទី១៧ខែកុម្ភះឆ្នាំ២០១៩នេះ នៅវត្តសង់ប្រាសាទរាជ្យ(ភ្នំតូច) ភូមិភ្នំតូចត្បូង  ឃុំភ្នំតូច  ស្រុកមង្គលបូរី  ខេត្ត  បន្ទាយមានជ័យ   ។បានប្រារព្ធ ពិធី សម្ពោធឆ្លង សាលាពុទ្ធិកបឋមសិក្សានិងសមិទ្ធផលនានាក្នុងវត្តក្រោម  អធិបតីភាពលោក ជំទាវ  ប៉ុកណាឌីអភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៉ឹមសារិន តំណាងអោយលោកភ្លន់តារា លោក  យឹមយឿន   ប្រធានមន្ទីធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ។ ព្រះគ្រូអនុគុណ   លោករ័ត្នដាសាណង់   អភិបាលស្រុកមង្គលបូរី   មន្ត្រីរាជការសិស្សានុសិស្សលោកគ្រូ អ្នកគ្រូនិងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករផងដែរ។
ផ្តើមចេញពីការអំពាវនាវរបស់ ព្រះតេជព្រះគុណរឿមសាវុធ ព្រះគ្រូចៅអធិការ ទើបមានសមិទ្ធផលដូចថ្ងៃនេះដោយមានការចូលរួមពី អណិកជន ក្រៅប្រទេសអាជ្ញាធរ  និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះកររួមកម្លាំងគ្នា ដើម្បីកសាង អាគារពុទ្ធិបឋមសិក្សា១ខ្នង ០២ជាន់ ៤បន្ទប់ និងបំពាក់ សម្ភារៈសិក្សាដែលចំណាយអស់ថវិកាចំនួន១៤០.៨០០ដុល្លាអាមេរិករួមនិងសមិទ្ធិផលជាច្រើនទៀតដែលបានកសាងក្នុងអារាមនេះមានជាអាទិ៍ 
១-ប្រព័ន្ធលូរំដោះទឹក  អស់ថវិការ ៦១០០០០  ដុល្លា   
២-ក្រាលការ៉ូឡា ១៥០០ម៉ែត្រការ៉េ  អស់ថវិការ ៩០០០ ដុល្លា   
៣-បន្ទប់ទឹក៣ខ្នង១៣បន្ទប់ អស់ថវិការ ៧៨០០ ដុល្លា      
៤-អាងទឹក១០ជួរ៣០កង់លូ   អស់ថវិការ ៥៩៦០ ដុល្លា
៥- ជួសជុលកុដ ២ខ្នង  អស់ថវិការ ៤២៥០ ដុល្លា
៦- ចាក់ដីថ្មផេះនិងថ្មមិច២០០ឡាន   អស់ថវិការ ៤០០០ ដុល្លា
៧-បន្ទប់ទឹក៥បន្ទប់ អស់ថវិការ ២៨៩៨ដុល្លា
៨-ជើងបាសាំងទឹក ៣ម៉ែត្រគុណនឹង៤ម៉ែត្រ កំពស់៧ម៉ែត្រ អស់ថវិការ
     ២៥០០ដុល្លា
៩-បង្គោលភ្លើង១៩ដើម  អស់ថវិការ ២២៨០ ដុល្លា   
១០-ផ្លូវបេតុង១ខ្សែរ ទទឹង៥ម៉ែត្រប្រវែង៣៨ម៉ែត្រ អស់ថវិការ១៨៣២ដុល្លា
១១- អណ្តូងទឹកចំនួន២និងស៉ីទែន១ចំណុះ៥០០០លីត្រ អស់ថវិការ
        ១៨២៦ដុល្លា
១២-និងក្រាលការ៉ូដើមពោធិ៍ដើមពោធិ៍១៣០ម៉ែត្រការ៉េអស់ថវិការ១៣០០                   
ដុល្លា   ។
ព្រះគ្រូចៅអធិការថ្លែងថា៖ថវិការចំណាយសរុប១៩៤៤៤៦ដុល្លាហើយថវិការនៅជំពាក់ជាងសរុប២៥០០០ដុល្លា។ព្រះអង្គបន្តអោយដឹងទៀតថា៖ក្រៅពីសមិទ្ធផលខាងលើនេះក៏នៅមានសមិត្តផលថ្មីៗដែលដឹកនាំកសាងដោយក្រុមកាងារថ្នាក់ជាតិ - ថ្នាក់ខេត្ត- ថ្នាក់ស្រុកនិងថ្នាក់ឃុំដើម្បីតភ្ជាប់ពីបណ្តាភូមិមកវត្តនេះដែលជាមធ្យោបាយសម្រួលដល់ការធ្វើដំណើររបស់សាធារណៈជនទូទៅ ដូចជា  លើកគ្រឹះ និងក្រាលថ្មមិច  ១ខ្សែរប្រវែង
១២០០ម៉ែត្រ  អស់ថវិការ៤០៦២ ដុល្លា ន ឧបត្ថម្ភដោយ ឯកឧត្តម  សួនបវរ   និងឯឧត្តម គោស៊ុំសារឿត  ,តាមរយះ  ឯកឧត្តម សានហៃ និងក្រុមកាងារ(ស្រុក+ឃុំ)    និង២-ផ្លូវបេតុង២ខ្សែរប្រវែងសរុប២១៨ម៉ែត្រ អស់ថវិការ១៣៧១០ដុល្លា  ជាការឧបត្ថម  របស់ឯកឧត្ដម  ឧបនាយករដ្ឋមន្ត្រី 
កែ គឹមយ៉ាន  ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ។ដែលសាងសង់ដោយឯកឧត្តម  ភ្លន់ តារា   ប្រធានក្រុមការងារចុះជួយឃុំភ្នំតូច។ ដែលថវិការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ៣ខ្សែសរុប១៧៧៧២ដុល្លា
ដូចនេះថវិកាដែលបានធ្វើការចំណាយទាំងវត្តនិងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ប្រមាណសរុប២១២២១៩ដុល្លា។

លោកជំទាវ ប៉ុកណាឌី  អភិបាលរងខេត្តបន្ទាយមានជ័យបានថ្លែងថា៖សមិត្តិផលដែលបានលេចជារូបរាងឡើងនៅក្នុងវត្តនិងមូលដ្ឋាននេះគឺវាបានកើតឡើងដោយការសាមគ្គីគ្នារវាង ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសរួមទាំងការខិតខំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងទើបអាចរីកចំរើនដូចសព្វថ្ងៃលោកជំទាវមិនភ្លេចរំលឹកនូវការដឹងគុណថ្ងៃ៧មករាដែលជាថ្ងៃកំណើតទី២នៃការរស់រានមានជីវិតនិងកកើតអ្វីទាំងអស់រួមទាំងវត្តអារាមនេះឡើងវិញផងដែរ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1476 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8625 នាក់
ខែនេះ :
28178 នាក់
3 ខែនេះ :
62011 នាក់
សរុប :
2512718 នាក់