ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ល្បីរឿងមានមេខ្លោងធំឆ្នោតវៀតណាម៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ាពន្លឺ បញ្ជារកូនចៅឲ្យដើរអុកឡុកកាងតាមទីតាំងកត់ឆ្នោត ដែលមិនកត់ឲ្យខ្លួន នគរបាលខណ្ឌមានជ័យ ចុះនាំខ្លួនមនុស្សប្រុសស្រី៧នាក់ ទៅអបរំប្រជាពលរដ្ឋខកចិត្ត!
Tue,19 February 2019 (Time 08:13 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1047នាក់)


ភ្នំពេញ៖ខំតែអរស្មានតែ សមត្ថកិច្ចភ្ញាក់រលឹកអនុវត្តន៍គោលការណ៍ភូមិខុំមានសុវត្ថចុះភាពដោយបង្ក្រាបល្បែងស៉ីសងតាមពិតនគរបាលខណ្ឌមានជ័យ ចុះនាំខ្លួនមនុស្សប្រុសស្រី៧នាក់ ក្រោយល្បីរឿងមានមេខ្លោងធំឆ្នោតវៀតណាម៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ាពន្លឺ បញ្ជារកូនចៅឲ្យដើរអុកឡុកកាងតាមទីតាំងកត់ឆ្នោត ដែលមិនកត់ឲ្យខ្លួនសោះធ្វើការអប់រំធ្វើកិច្ចសន្យា ដោះលែង មនុស្សទាំង៧នាក់នេះ ឲ្យត្រឡប់ទៅផ្ទះទៅវិញដដែលហ្នឹង។ 
 
ប្រភពព័ត៌មានបានអោយដឹងថា៖កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជារផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េង វិមានតារា ដែលទើបតែឡើងកាន់តំណែងថ្មី និងមានការបញ្ជារណែនាំពីសំណាក់ ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះនាំខ្លួនមនុស្សប្រុសស្រី៧នាក់យកមកសាកសួរនិងអប់រំណែនាំនៅប៉ុស្តិ៍បឹងទំពុន២ ក្រោយពីទទួលបានព័ត៌មានថាមានមេខ្លោងធំកត់ឆ្នោតយួន៩៩ ឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ បានបញ្ជារកូនចៅឲ្យអុកឡុកកាងនៅតាមទីតាំងកត់ឆ្នោតណាដែលមិនបានកត់ឆ្នោតឲ្យខ្លួន ដោយដកហូតបានវត្ថុតាងរួមមាន តុ កៅអី រួមនិងសម្ភារៈកត់កន្ទុយលេខមួយចំនួនទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្រោយរោងចក្រស៊ីឡាំងហួរ តាមបណ្តោយផ្លូវបេតុង ភូមិត្នោតជ្រុំ៤ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
 
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានបង្ហើបប្រាប់ព័ត៌មានបច្ចុប្បន្នភាពឲ្យដឹងថា មេខ្លោងធំដែលមានឈ្មោះ ប៊ុល ហៅឧកញ៉ា ពន្លឺ ខាងលើ (ក្នុងរូបភាព៖ ស្លៀកខោខ្លី ពាក់ស្បែកជើងផ្ទាត់ និងពាក់អាវសយឺតដៃខ្លី) តែងតែបញ្ជារឲ្យបក្ខពួកកូនចៅរបស់ខ្លួន មានទាំងប្រុសទាំងស្រី ដើរអុកឡុក កាងនៅតាមទីតាំងកក់ឆ្នោតនានាដែលមិនបានកត់ឆ្នោតយួនឲ្យខ្លួនជាប្រចាំទោះទីតាំងទាំងនោះកត់ឆ្នោតស្របច្បាប់ក៏ដោយ ប៉ុន្តែបើទីតាំងណាដែលព្រមកត់ឆ្នោតឲ្យខ្លួននោះ ពួកគេមិនទៅកាងឬអុកឡុកបង្ករឿងនោះឡើយ ។ តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនោះ ពេលដែលសមត្ថកិច្ចចុះនាំខ្លួនមនុស្សទាំងប្រុសស្រីទាំង៧នាក់ខាងលើ សមត្ថកិច្ចមិនបានធ្វើការនាំខ្លួនបុរសដែលមានងារជា ឧកញ៉ា ពន្លឺ ដែលជាមេឆ្នោតយួន៩៩ដ៍ធំនៅក្នុងរាជធានីភ្នំពេញនោះទេ ទោះបីជាបុគ្គលដែលមានងារជាឧកញ៉ា ពន្លឺ នេះនៅឈរត្រង់ចំណុចកើតហេតុពេលដែលសមត្ថកិច្ចចុះទៅក៏ដោយ។ មិនតែប៉ុណ្ណោះគេក៏ឃើញមានវត្តមានប៉េអឹមខណ្ឌមានជ័យ នៅឈរក្បែរទីតាំងខាងលើនេះដែរ ហើយទីតាំងនេះប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ឃើញសមត្ថកិច្ចចុះបង្ក្រាបញឹកញាប់ខ្លាំងណាស់ តែនៅតែបើកកត់ឆ្នោតដដែល ដូចជាមិនខ្លាចញញើតនឹងបទបញ្ជារដ៍ខ្ពង់ខ្ពង់របស់ឯកឧត្តម ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នោះទេ។
 
ជាក់ស្តែងនៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៧នាក់ ក្នុងនោះមានស្រី២នាក់ ដកហូតបាន តុ កៅអី និងសម្ភារៈកត់ឆ្នោតមួយចំនួនធំទៀតផង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការអប់រំណែនាំ ជាលាយលក្ខណ៍អក្សរដើម្បីឲ្យបញ្ឈប់ការកត់ឆ្នោតយួនខុសច្បាប់ខាងលើនេះបន្តទៀត ។
 
ប៉ុន្តែទោះបីជាយ៉ាងណា បងប្អូនប្រជាពលរដ្ឋបានកើតមានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចចុះនាំខ្លួនមនុស្សទាំង៧នាក់នេះបានយកមកសាកសួរហើយ បែរជាសមត្ថកិច្ចទទួលបទបញ្ជារពីថ្នាក់លើ ធ្វើការអប់រំធ្វើកិច្ចសន្យា ដោះលែង មនុស្សទាំង៧នាក់នេះ ឲ្យត្រឡប់ទៅផ្ទះទៅវិញ ទាំងដែលបក្ខពួកកូនចៅរបស់លោក ឧកញ៉ា ពន្លឺ នេះ តែងតែបង្កការអុកឡុក កាងគ្រប់ទីតាំងដូចមានតែឯង ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
944 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8093 នាក់
ខែនេះ :
27646 នាក់
3 ខែនេះ :
61479 នាក់
សរុប :
2512186 នាក់