ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចៅហ្វាយខេត្តស្រះកែវចាប់ដៃចៅហ្វាយក្រុងប៉ោយប៉ែតលើស្ពានមិត្តភាព កម្ពុជា-ថៃដើម្បីសំអាតបរិស្ថាន!
Wed,20 February 2019 (Time 02:35 PM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 1036នាក់)


បន្ទាយមានជ័យ៖  រក្សាទុកសំរាមក្បែផ្ទះដូចទុកជម្ងឺនៅក្បែរខ្លួន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំក្រុងប៉ោយប៉ែតនិងអាជ្ញាធរខាងភាគីថៃ ចាប់ដៃគ្នា សំអាតលើស្ពានមិត្តភាព( កម្ពុជា.ថៃ )ស្ថិតភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  ដើម្បីសម្អាតអនាម័យ និងបរិស្ថាន ក្រោមប្រធាន បទៈ (ដើម្បីផ្ទះយើងស្អាត) ។
ដែលពិធិនេះបានប្ររព្ធធ្វើឡើងកាលពី ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ភាគីកម្ពុជាដឹកនាំដោយលោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតចំណែកភាគីថៃដឹកនាំដោយលោក វិឆិត ឆាតផៃសិទ្ធ អភិបាលខេត្តស្រះកែវ ។ ដោយមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ជាន់ថ្នាក់ និងលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស នៅក្រុងប៉ោយប៉ែតនិងស្រុកអរ័ញ្ញ ចូលរួម ប្រារព្ធពិធីខាងលើនេះ យ៉ាងច្រើនកុះក ដើម្បី
រួមរួមគ្នាក្នុងការសម្អាតអនាម័យ និងបរិស្ថាន រួមគ្នា ព្រោះនេះជាមុខជាមាត់ប្រទេសជាតិរវាងកម្ពុជា-ថៃ។
លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ក្នុងពិធីទិវាសម្អាតអនាម័យ និងបរិស្ថាន ក្រោមប្រធានបទ (ដើម្បីផ្ទះយើងស្អាត) ថា៖ អនាម័យ សំរាម គឺនៅតែជាដើមចម ដែលប៉ះពាល់ដល់ ជំវិញបរិស្ថាន និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមជួយថែរក្សា សម្អាត និងវិចខ្ចប់ទុកដាក់ សំរាម ដាក់ក្នុងធុងសំរាមអោយបានត្រឹមត្រូវ មុនចេញពីផ្ទះ ទៅលក់ដូរនៅផ្សារ រូងក្លឿរ ប្រទេសថៃ លោកអភិបាលបានបន្តទៀតថា៖ សូមសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសម្អាត សំរាម ទាំងអស់ ដើម្បីទីក្រុងស្អាត អនាម័យ បរិស្ថាន ស្អាត ហើយបងប្អូនប្រជាពលរដ្ឋ ក៏ទទួលបាននូវសុវត្ថិភាពល្អ វាអាចជួយកាត់បន្ថយ ការចំលងមេរោគ និងកាត់បន្ថយចំលងជំងឺឈឺស្កាត់មួយកំរិតផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
805 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7954 នាក់
ខែនេះ :
27507 នាក់
3 ខែនេះ :
61340 នាក់
សរុប :
2512047 នាក់