ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើជាថ្ងៃអង្សារបស់លោក ណុង វណ្ណៈ ហៅ ណុង ណាក់ ដែលល្បីប្រចាំនៅតំបន់ ក្តុលមែនទេបន្ទាប់ពីបង្កររបួសស្នាមលើពលរដ្ឋ!
Fri,22 February 2019 (Time 02:42 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 987នាក់)


កំពង់ឆ្នាំង៖  មហាជនទន្ទឹមរងចាំមើលតើសមត្ថកិច្ចជំនាញអាចបំបែកសំណុំរឿងរបស់លោក ណុង ណាក់ បានដែរឬទេខណះដែលជននេះបង្ករព្យុះភ្លៀងតាមទំនើងចិត្តរហូតហ៊ានបង្កររបួសស្នាមលើប្រជាពលរដ្ឋថែមទៀត។
 
លោក ណុង វណ្ណៈ ហៅ ណុង ណាក់ ដែលល្បីប្រចាំនៅតំបន់ ក្តុល មិនដែលមានសមត្ថកិច្ចណាហ៊ានបំបែកសំណុំរឿង តែ មកដល់ពេលនេះប្រហែលជាត្រូវអស់លក្ខណ៍ហើយមើលទៅបន្ទាប់ពីលោក ណុង ណាក់ និងបក្សពួករបស់គេបាន បាញ់គំរាមប្រជាជនស្លូតត្រង់ថែមទាំងវាយដំទៅលើប្រជាពលរដ្ឋស្លូតត្រង់2នាក់បណ្ដាលឲ្យបាក់ដៃរងរបួសជាទម្ងន់នៅថ្ងៃទី 20 ខែកុម្ភៈឆ្នាំ2019។                                       ក្រោយពេលកើតហេតុសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក ប៉ុល វុទ្ធីស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ចុះទៅដល់កន្លែងកើតហេតុបានឃាត់ខ្លួនប្អូនប្រុសបង្កើតលោក ណុង ណាក់ឈ្មោះ ណុង វណ្ណាត ហៅអាក្រឹម មកធ្វេីការសាកសួរ។ចំណែកលោក ណុង ណាក់ គេចខ្លួនបាត់។                                                       
 មហាជនទន្ទឹមរងចាំមើលតើសមត្ថកិច្ចជំនាញអាចបំបែកសំណុំរឿងរបស់លោក ណុង ណាក់ បានដែរឬទេបន្ទាប់ពីពេលកន្លងទៅឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើងក្នុងសន្និបាតមួយថាតើលោក     ណុង ណាក់ គឺជាអ្វី ...?ហេតុអី្វក៏មិនអាចអ្នកណាបង្រ្កាបបានទុកឲ្យបុគ្គលនេះធ្វើព្យុះធ្វើភ្លៀងដោយសេរីបែបនេះ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1795 នាក់
ខែនេះ :
31383 នាក់
3 ខែនេះ :
59104 នាក់
សរុប :
2348336 នាក់