ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
យោធា៥០៣បើកច្ររបៀងតំបន់៥ផ្គើនបទបញ្ជាសម្តេចក្រឡាហោមសខេង មន្ត្រីពេទ្យសត្វចាំទទួលផលប្រយោជន៍ពីឈ្មួញនាំសត្វជ្រូកនិមាន់ទាយ៉ាងត្រជាក់ចិត្ត!
Thu,21 February 2019 (Time 07:18 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1200នាក់)


បន្ទាយមានជ័យ៖   លោកហ៊ុយទូច ប្រធាន ការិយាល័យបសុពេទ្យ (ពេទ្យសត្វ)  ខេត្ត  បន្ទាយមានជ័យ  កំពុងតែសំងំកើបលុយ យ៉ាងត្រជាក់ចិត្ត  ពីឈ្មួញ នាំចូល សត្វជ្រូក និងមាន់ទាពីថៃខណះ លោកឧត្តមសេនិយត្រី ឃួន ជឿន បើកដៃអោយកូនចៅឈ្មោះប៉ូ លួចបើកច្រករបៀង
ព្រៃចាន់ហៅតំបន់៥  បង្ហូរចូលនូវសត្វជ្រូកមាន់ទារនិងទំនិញគេចពន្ធគ្រប់ប្រភេទដោយមិនកោតក្រែងបទបញ្ជារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបញ្ជារអោយបិទច្រករបៀងទាំងអស់។
 
នៅថ្ងៃទី២១ខែកុម្ភះឆ្នាំ២០១៩នេះសារព័ត៌មានខ្មែរជាយដែនបានចុះទៅយកព័ត៌មានតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏បានប្រទះឃើញសកម្មភាព របស់យោធា ព្រំដែន៥០៣ក្រោមការគ្រប់គ្រងដោយ លោកឧត្តមសេនិយ៍ត្រីឃួនជឿន ជាពិសេសគឺ ច្រករបៀងព្រៃចាន់ ហៅតំបន់៥ ស្ថិតនៅ  ក្នុងភូមិព្រៃចាន់  ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ដែលឈមនឹង ភូមិ ណងរ៉ាក់កែវ ឃុំ គោកធ្យូង ស្រុក អរ័ញ្ញ ខេត្ត  ស្រះកែវប្រទេសថៃ នៅតែបន្តលួចបើកបង្ហូរចូលនូវ ទំនិញគេចពន្ធសព្វសារពើរមានទាំង   សត្វជ្រូក  សត្វមាន់ទា ដោយមាន ឈ្មោះប៉ូ   ជាកូនចៅដ៏ឆ្នើមរបស់លោក ឃួន ជឿន ផ្ទាល់ដែលជាអ្នកបើកដៃអោយឈ្មួញ ជើងខ្លាំងចំនួន២ នាក់ជាអ្នកចេញសត្វជ្រូកមាន់ទាពីក្នុងទឹកដីថៃក្នុង១ថ្ងៃៗរាប់ពាន់ក្បាល។
 
ប្រភពបាន បញ្ជាក់ថា៖  ឈ្មួញជើងខ្លាំងខាងនាំសត្វជ្រូកតាមច្រករបៀងតំបន់៥  នោះត្រូវបានគេស្គាល់ថាឈ្មោះ ចែភឹម ដែលផ្ទះនៅជាប់របងសាលាឃុំអូរបីជាន់តែម្តង។
ចំណែក ឈ្មួញធំក្នុងការនាំចូលមាន់ទា តាមច្រករបៀងតំបន់៥នេះគឺត្រូវបានគេស្គាល់ថាឈ្មោះ លោក សឿន   ដែលជាឈ្មួញជើងខ្លាំងធ្លាប់មានឈ្មោះបោះសំឡេងថា ជាឈ្មួញធំធ្លាប់នាំសត្វជ្រូកពីយួនមកវាយលុកទីផ្សារហូតដល់ព្រំដែនថៃនិងនាំមាន់ទាទៅដល់ខេត្តកំពង់ចាម។
 
ទោះជាយ៉ាងណាមហាជនលើកឡើងថា៖លោកលោកឧត្តមសេនិយត្រី ឃួន ជឿន មេបញ្ជាការយោធាកាពារព្រំដែនគោក៥០៣ចំនុះភូមិភាគ៥  ពិតជាថ្លើមពាសមេឃមែនហ៊ាន ផ្គើនទៅហ្នឹង បទបញ្ជាសម្តេច ក្រឡាហោម 
( ស  ខេង)ដោយបើកដៃអោយកូនចៅឈ្មោះប៉ូ លួចបើកច្រករបៀង
ព្រៃចាន់ហៅតំបន់៥  បង្ហូរចូលនូវសត្វជ្រូកមាន់ទារនិងទំនិញគេចពន្ធគ្រប់ប្រភេទដោយមិនកោតក្រែងអីបន្តិចសោះចំណែកលោកហ៊ុយទូច ប្រធាន ការិយាល័យបសុពេទ្យ (ពេទ្យសត្វ)  ខេត្ត  បន្ទាយមានជ័យ  កំពុងតែសំងំកើបលុយ យ៉ាងត្រជាក់ចិត្ត  ពីឈ្មួញ នាំចូល សត្វជ្រូក និងមាន់ទាពីថៃដោយមានមន្ត្រីពេទ្យសត្វម្នាក់ឈ្មោះអៀរីជាអ្នកប្រមូលលុយអោយលោកហ៊ុយទូចដោយគិតជាជើងនៅពេលចេញរថយន្តដឹកមាន់មួយជើង២៥ម៉ឺនរៀល។  ចំណែករយន្តដឹកជ្រូកតាមរថយន្តតូចនិងរថយន្តធំ បើរថយន្តតូច
ត្រូវបង់អោយពេទ្យសត្វ១៥ម៉ឺន បើរថយន្តធំបង់២៥ម៉ឺនរៀលដោយគ្រាន់តែឈ្មួញប្រកាសប្រាប់ចំនួនជើងទៅខាងពេទ្យសត្វមិនប៉ាច់ហត់មកត្រួតពិនិត្យសុខភាពអ្វីឡើយហើយចាំរាប់តែលុយដាក់ហោប៉ៅយ៉ាងត្រជាក់ចិត្ត។ដោយហេតុយល់ចិត្តយល់ថ្លើមគ្នបែបនេះហើយបានជាចែភឹមចំណេញកប់ក្តោងពេលខ្លះចេញជ្រូក៧០ក្បាលប្រាប់មន្ត្រីពេទ្យសត្វតែ៣០ក្បាលប៉ុណ្ណោះ។ពាក់ពន្ធទៅហ្នឹងបញ្ហានេះអ្នកសារព័ត៌មានយើងសុំការបកស្រាយពី
លោកឃួនជឿននិងលោកហ៊ុយទូចជុំវិញការលើកឡើងរបស់ពលរដ្ឋបានទេតែសង្ឃឹមថាលោកនឹងចេញមុខបកស្រាយមិនខានឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
868 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8017 នាក់
ខែនេះ :
27570 នាក់
3 ខែនេះ :
61403 នាក់
សរុប :
2512110 នាក់