ក្មេងស្រី៤នាក់ លង់ទឹកស្លាប់ អធិការនគរបាលស្រុក សង្ស័យជាការជួយគ្នា
បន្ទាយមានជ័យ៖ឪពុកម្ដាយទៅធ្វើកម្មករនៅប្រទេសថៃអស់ហើយទុកកូនអោយជីដូនមើលថែរក្សាតែជួនពេលដាំបាយមិនបានដឹងថាចៅៗនាំគ្នាទៅលេងទឹកស្រះសង្ស័យមានក្មេងម្នាក់លង់ទឹកហើយនាំគ្នាជួយសង្រ្គោះតែជាអកុសលក្មេងស្រី៤នាក់ក៏លង់ទឹកស្លាប់ទាំងអស់គ្នាតែម្តង។
លោកវរសេនីយ៍ឯកយ៉តសុផលអធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា៖មានក្មេងស្រីចំនួន៤នាក់ បានលង់ទឹកស្រះស្លាប់ នៅវេលាថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៩ នៅចន្លោះម៉ោង១៥និង៣០នាទី ដល់ម៉ោង១៧និង៤០នាទី នៅខាងកើតភូមិស្ពានក្មេង ឃុំភ្នំដី ចំងាយប្រមាណ៣០០ម៉ែត្រ ក្មេងរងគ្រោះទាំងនោះមាន ៖ ១-ឈ្មោះ ដឿន ស្រីណែត អាយុ៧ឆ្នាំ, ២- ឈ្មោះ ដឿន ស្រីដែត អាយុ៤ឆ្នាំ(ត្រូវជាប្អូនបង្កើតនឹងគ្នា), ៣- ឈ្មោះ ណំ ស៊ីនួន អាយុ៨ឆ្នាំ, ៤- ឈ្មោះ លិវ សុភា អាយុ១០ឆ្នាំ (ក្មេងរងគ្រោះរស់នៅភូមិជាមួយគ្នា នៅភូមិស្ពានក្មេង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជយ័ ។
លោកអធិការបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ សង្ស័យមានក្មេងម្នាក់លង់ទឹក ហើយនាំគ្នាជួយសង្រ្គោះ តែជាអកុសល ក៏លង់ទឹកទាំងអស់គ្នា ព្រោះក្មេងទាំងនេះ ឪពុកម្ដាយទៅធ្វើកម្មករនៅប្រទេសថៃអស់ ហើយទុកកូនអោយជីដូនមើលថែរក្សាតែជួនពេលដាំបាយមិនបានដឹងថាចៅៗនាំគ្នាទៅណា។ ស្រាប់តែមានអ្នកឃ្វាលគោបានប្រទះឃើញក្មេងលង់ទឹកជួយស្រង់តែក្មេងទាំង៤នាក់នេះ បានស្លាប់អស់ទៅហើយ ។ ទោះជាយ៉ាងណានេះជាមេរៀនមួយសំរាប់អណាព្យាបាលគ្រប់រូបគួរប្រុងប្រយ័ត្នចំពោះកូនៗជាមួយនឹងទឹកស្រះព្រោះស្រះខ្លះជារណ្តៅដីដែលគេជីកយលដីលក់ុំានជម្រៅជ្រៅៗណាស់កុំថាឡើយក្មេងតែប្រហែសមនុស្សចាស់ក៏លង់ដែរ៕