ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ក្មេងប្រុសស្រីបីនាក់ចុះលេងទឹកក្នុងរន្ធដៅដី បណ្តាលអោយលង់ស្លាប់
Sun,03 February 2019 (Time 06:16 AM)
ដោយ ៖ សុខលន់ (ចំនួនអ្នកអាន: 1024នាក់)


ព្រៃវែង:គួរឲ្យសង្វេគ ក្មេងប្រុសស្រីបីនាក់ចុះលេងទឹកក្នុងរន្ធដៅដី បណ្តាលអោយលង់ស្លាប់យ៉ាង អណោចអធម្មដែលករណីគ្រោះថ្នាក់សង្គមនេះកើតទ្បើនៅថ្ងៃសៅរ៍ ១៣ រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២
ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩វេលា ម៉ោង១៦:៣០នាទី នៅចំណុចរណ្តៅដីស្ថិតនៅខាងកើតចម្ងាយប្រហែល២០០ម៉ែត្រភូមិកណ្តាច់ ឃំុចុងអំពិល ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង។
 ជនរងគ្រោះមានគ្នា ០៣នាក់បានលង់ទឹកស្លាប់ទី១មានឈ្មោះ ដេត ជូលី ស្រី អាយុ១២ឆ្នាំ ទី២ឈ្មោះ ពៅ បញ្ញា ភេទប្រុស អាយុ៣ឆ្នាំ និងទី៣ឈ្មោះ វ៉ាត ទី ភេទស្រី អាយុ៣ឆ្នាំ(ស្លាប់ទាំង៣នាក់) នៅកន្លែងកើតហេតុ។ តាមការបំភ្លឺរបស់ជីតាជនរងគ្រោះបានឲ្យដឹងថាចៅរបស់គាត់បាននាំគ្នាចុះលេងទឹកក្នុងរណ្តៅដីហើយលង់ស្លាប់ទាំង៣នាក់ពិតមែន បើផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ចបានឃើញថាជនរងគ្រោះទាំងបីនាក់ ពិតជាស្លាប់ដោយសារលង់ទឹក ពិតមែន បច្ចុប្បន្នសាកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
358 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7507 នាក់
ខែនេះ :
27060 នាក់
3 ខែនេះ :
60893 នាក់
សរុប :
2511600 នាក់