ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ដុតធូប បួងសួងសុំសេចក្តីសុខ នៅកន្លែងតំកល់ ស្លាធ៌ម បាយសី បណ្តាលអោយឆាបឆេះ រាលដាល ខូចខាតផ្ទះទាំងស្រុង
Sat,02 February 2019 (Time 05:12 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1008នាក់)


ស្រុកពួក:នៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៩វេលាម៉ោង១០ និង៣០នាទី មានករណីអគ្គីភ័យឆេះផ្ទះបងប្អូន ប្រជាពលរដ្ឋភូមិប្រឡាយ ឃុំ ខ្នាត ស្រុកពួក ខេត្ត សៀមរាប ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ មាស កែម ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរ កសិករ មានសមាជិកគ្រួសារចំនួន​៦ នាក់ស្រី៣ នាក់។

ផ្ទះសង់ អំពីឈើលើ ថ្មក្រោម ដំបូកប្រក់ក្បឿង ជញ្ជាំក្តា បណ្តោយ៩ម ទទឹង៨ម កំពស់២,៥០ម

ក្នុងពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គីភ័យបានជួយអន្តរាគន៍ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង(រថយន្តរបស់អធិការដ្ឋានស្រុក០១គ្រឿង និងរថយន្តរបស់ស្នងការនគរបាលខេត្តចំនួន០៣គ្រឿង)ប្រើប្រាស់ទឹកចំនួន៤ឡាន។

ការខូចខាត ផ្ទះមួយខ្នង ខូចខាត់អស់ទាំងស្រុង គោយន្តកន្ត្រៃយ៍១គ្រឿង ប្រាក់ខ្មែ២០០០០០០រៀល ប្រាក់ដុល្លា៨០០$
ស្រូវ-អង្ករ និងសម្ភារះប្រើប្រាស់ផ្សេងៗ ទាំងស្រុង។

យោងតាមហេតុការណ៍នេះ សូមបងប្អនយេីង មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ បំផុត ចំពោះការដុតធូប ទៀន ក្រដាសសែន តភ្លេីងអគ្គិសនី..មុនពេលចាកចេញពីផ្ទះត្រូវពិនិត្យករណីទាំងនេះជាមុនសិន ក្រែងលមានអគ្គិភ័យដោយចៃដេន្យក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម​ នាពេលខាងមុខនេះ​។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
182 នាក់
ម្សិលមិញ :
432 នាក់
សប្តាហ៍នេះ :
4352 នាក់
ខែនេះ :
30821 នាក់
3 ខែនេះ :
60769 នាក់
សរុប :
2352408 នាក់